Home ព័ត៌មានជាតិ នយោបាយ បញ្ចប់​មុខតំណ...

បញ្ចប់​មុខតំណែង​ព្រះអង្គម្ចាស់​នរោត្តម ច​ក្រា​វុ​ឌ្ឍ និង​លោក​ពេជ្រ សូ​ជេ​ថ្ថា

ដោយ​: មុនី​រ័ត្ន​/​ភ្នំពេញៈ ​ព្រះរាជក្រឹត្យ​ចុះថ្ងៃទី១១ខែធ្នូបានត្រាស់បង្គាប់​បញ្ចប់ មុខតំណែង​ព្រះអង្គម្ចាស់​នរោត្តម ច​ក្រា​វុ​ឌ្ឍ ជា​ប្រធាន​គណបក្ស​ហ្វុ​ន​ស៊ីន​ប៉ិច​ស្តីទី​ពីសមាសភាព​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ។

​នៅក្នុងពេល​ដដែល​នោះលោក ពេជ្រ សូ​ជេ​ថ្ថា ដែលជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី និង​លោក​រស់ សា​ផន មន្ត្រី​តំណាង​ក្នុង​លេខាធិការ ដ្ឋា​ន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ក៏ត្រូវ​បានបញ្ចប់​តំណែង​ផងដែរ ។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០ ដែល​រស្មី​កម្ពុជា​ទើបតែ​ទទួលបាន​នៅ​ថ្ងៃទី​១៦ ខែធ្នូនេះ។

​ជាមួយគ្នានេះ ព្រះមហាក្សត្រ​បានតែងតាំង​និង​ផ្ដល់​ឋានៈ​ដល់​សមាសភាព​ឧ​ត្ត​ម​ក្រុមប្រឹក្សា ពិគ្រោះ​និង​ផ្ដល់យោបល់ ចំនួន​ពីររូប និង​មន្ត្រី​តំណាង​ក្នុង​លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា ពិគ្រោះ និង​ផ្ដល់យោបល់​ចំនួន ១​រូប រួមមាន​:
១. លោក ហេង ចាន់ថា ជា​សមាសភាព​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី ។
២. លោក អាំង សំបូរ ជា​សមាសភាព​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី ។​
៣. លោក ឯម ឃិន វរៈ មន្ត្រី​តំណាង​ក្នុង​លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់ យោបល់ មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ។

លោក​អ៊ា ឃី​ម៉េង ឧបការី​សម្តេច ក្រុម ព្រះ នរោត្តម រណឫទ្ធិ ព្រះ ប្រធាន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច(រូបឯកសារ)

លោក​អ៊ា ឃី​ម៉េង ឧបការី​សម្តេច ក្រុម ព្រះ នរោត្តម រណឫទ្ធិ ព្រះ ប្រធាន គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​មាន ប្រសាសន៍​បញ្ជាក់ ប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល ថ្ងៃទី​១៦ ខែធ្នូ នេះ​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន ធ្វើសំណើ​មួយ​ដាក់ជូន សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្នើសុំ​តែងតាំង បេក្ខភាព ថ្មី នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា ពិគ្រោះ និង​ផ្តល់ យោបល់ ចំនួន​បី​រូប គឺ​លោក ហេង ចន្ថា លោក អាំង សំបូរ និង​លោក ឯម​ឃិន វរៈ​។ លោក​បាន​បញ្ជាក់ថា ការស្នើសុំ​ផ្លាស់ប្តូរ​សមាជិក នៅក្នុង​ឧ​ត្ត​ម ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់ យោបល់​នេះ គឺ​ដោយសារ ព្រះ អង្គ​ម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ព្រះ អង្គ គង់នៅ​ប្រទេស​បារាំង មិន​អាចមក​បំពេញការងា​របា​ន និង​មិន​អាចមក ចូលរួម ប្រជុំ​នៅក្នុង​ឧ​ត្ត​ម​ក្រុម ប្រឹក្សា ពិគ្រោះ​និង​ផ្តល់យោបល់ ដោយសារតែ​ជាប់​បញ្ហា​កូ​វីដ​។ ចំពោះ​ការស្នើ​ដក​លោក ពេជ្រ សូ​ជេ​ថ្ថា និង​លោក​រស់ សា​ផន ពីព្រោះ អ្នក ទាំង ពីរ​នាក់​នេះ​ត្រូវ បាន បណ្តេញ ចេញពី គណបក្ស​កាលពី​ឆ្នាំ​២០១៩ កន្លងទៅ​។​៕​PC/សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular