ដោយៈសុផល/ភ្នំពេញ៖ថ្មីៗនេះសារព័ត៌មានអន្តរជាតិនៅប្រទេសថៃនិងបណ្តាប្រទេសមួយចំនួនបានចុះផ្សាយព័ត៌មានមិនពិតញុះញង់ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ១៩ និងការដោះស្រាយវិបត្តិកូវីដ១៩នៅកម្ពុជា។សារពត៌មានទាំងនោះបាននិយាយថា៖កម្ពុជា បានឆ្លងកូវីដ១៩ រាប់ពាន់ រាប់ម៉ឺននាក់ ហើយរដ្ឋាភិបាលមិនអាចគ្រប់គ្រងបាន។
ដើម្បីបំភ្លឺការពិតអំពីវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការក្រសួងទេសចរណ៍បានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានបរទេសក្នុងនោះមានសារព័ត៌មានថៃមួយចំនួនដូចជា ទូរទស្សន៍ TNN , MCOT , Theagendathai , newstrueid ជាដើម។
លោកបណ្ឌិត សុខ សុក្រឹត្យា បានបកស្រាយបំភ្លឺនិងពន្យល់បណ្តាញសារពត៌មានទាំងនោះថា៖កម្ពុជាពុំមានអ្នកឆ្លងរហូតដល់ រាប់ម៉ឺននាក់ដូចការចុះផ្សាយបំផ្លើសរបស់សារព័ត៌មានមួយចំនួននោះទេហើយរាជរដ្ឋាភិបាលជាពិសេសក្រសួងសុខាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការការពារទប់ស្គាត់ការរីករាលដាលនៃជំងឺកូវីដ១៩នេះនិងកំពុងស្ថិតក្រោមការគ្រប់គ្រងបាន។
សូមជម្រាបថា៖គិតត្រឹមថ្ងៃ១៦ធ្នូនេះអ្នកមានវីរុសកូវីដ១៩សរុប៣៦២នាក់ ដែលក្នុងនោះអ្នកព្យាបាលជាសះ ស្បើយ៣១៩នាក់។ ចំណែកអ្នកជំងឺកូវីដ១៩ ដែលរកឃើញពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានចំនួន៤១នាក់ (ស្រី១៩នាក់ និងប្រុស២២នាក់) ដែលក្នុងនោះមាន៨នាក់ ព្យាបាលជាសះស្បើយ។
ក្រៅពីឆ្លើយតបនឹងពត៌មានមិនពិតទាំងនោះលោកបណ្ឌិត សុខ សុក្រឹត្យា បានបញ្ជាក់ប្រាប់សារព័ត៌មានថៃអំពីចំណាត់ការដ៏មុតស្រួចរបស់សម្តេចតេជោក្នុងការគ្រប់គ្រង កូវីដ១៩បានយ៉ាងល្អនិងទាន់ពេលវេលាដោយមានចំនួនអ្នកឆ្លងសរុបតិចតួចបំផុតត្រឹមតែ៤១នាក់ពីហេតុការណ៍ចម្លងក្នុងសហគមន៍២៨វិច្ឆិកាហើយពុំមានអ្នកជំងឺណាម្នាក់ ស្លាប់បាត់បង់ជីវិតឡើយ។
លោកបានគូបញ្ជាក់ថា«មិនត្រឹមតែប៉ុណ្ណោះសម្តេចតេជោបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុឱ្យត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ចំនួន១លានដូសមកចាក់ជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃ។ជាពិសេសអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់និងអ្នកដែលមានហានិភ័យដូចជាគ្រូពេទ្យ គ្រូបង្រៀន កងកម្លាំងប្រដាប់អាវុធជាដើម»។
ក្រោយពីការប្រកាសរបស់សម្តេចតេជោដើម្បីទិញវ៉ាក់សាំងកូវីដ១៩មកចាក់ជូនប្រជាជនអត់គិតថ្លៃនោះ ចលនាសាមគ្គីភាពនិងទឹកចិត្តស្រឡាញ់ប្រទេសជាតិនោះប្រជាជនគ្រប់ស្រទាប់វណ្ណៈបានបរិច្ចាគថវិកាដោយស្ម័គ្រចិត្តជូនរាជរដ្ឋាភិបាលសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ដែលរហូតមកដល់ពេលនេះទទួលបានថវិកាជិត ៥០ លានដុល្លារ» និង ៣,៩០០លានរៀលពីសប្បុរសជនចំនួន៣៨,៤១១នាក់»។
លោកបណ្ឌិតបានជម្រាបសារពត៌មានថៃថា៖«សម្តេចតេជោបានថ្លែងថា៖សម្តេចអត់នឹកស្មានថាបញ្ហាវ៉ាក់សាំងបានក្លាយទៅជាចលនាជាតិដ៏ធំហើយវាបានក្លាយទៅជាខឿនការពារសុខភាពរបស់ប្រជាជនដែលជាយុទ្ធសាស្ត្រដ៏លំទូលាយនិងស៊ីជម្រៅនៅក្នុងជាតិសាសន៍របស់យើងច្រើនយ៉ាងណាស់ជាពិសេសគឺស្មារតីសាមគ្គីភាពឯកភាពជាតិសាសន៍ក្នុងចំនួនដ៏ច្រើនលើសលប់។នៅពេលដែលខ្ញុំបង្ហោះFacebookចេញខ្ញុំអត់បានគិតទៅលើការចូលរួមវិភាគទានពីសំណាក់ប្រជាពលរដ្ឋនោះទេហើយនៅក្នុងសារនោះខ្ញុំក៏មិនបានអំពាវនាវឱ្យមានការចូលរួមរបស់ប្រជាជនទេដែលខុសពីមនុស្សខ្លះនិយាយថាលោកហ៊ុនសែនរៃអង្គាសនិងរហូតដល់ប្រើពាក្យថារៃអង្គាសយកមកបើកប្រាក់ខែដោយសារតែអត់មានលុយបើកប្រាក់ខែ(ជូនមន្ត្រីរាជការ)តែខ្ញុំសូមបញ្ជាក់ថាទឹកប្រាក់ដែល ទទួលបានពីការបរិច្ចាគពីសំណាក់ប្រជាពលរដ្ឋនិងសប្បុរស ជនមិនបាន ១ភាគ៤ នៃប្រាក់ខែដែលត្រូវចំណាយដែលក្នុង១ខែជាង២០០លានដុល្លារនោះទេ»។
សម្តេចហ៊ុនសែនបញ្ជាក់ថា៖សូមកុំមានការភាន់ច្រឡំឱ្យសោះនិងជាពិសេសសូមកុំមើលស្រាលទឹកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យសោះ។ខ្ញុំមិននឹកស្មានថាប្រជាជនកម្ពុជានិងមហាជនគ្រប់ស្រទាប់វណ្ណៈបានបរិច្ចាគនូវថវិកាផ្ទាល់មកឱ្យរាជរដ្ឋាភិបាលក្នុងគ្រាជួបវិបត្តិរាតត្បាតជំងឺកូវីដ ១៩នេះនោះដែរ ។ ខ្ញុំបានចាត់ទុកការបរិច្ចាគថវិកាពីសំណាក់ប្រជាជនកម្ពុជានិងសប្បុរសជននានាគឺជាចលនាជាតិដ៏ធំទូលំទូលាយដែលខ្ញុំប្រសិទ្ធនាមថា «ជាខឿនការពារសុខភាពរបស់ប្រជាជន» ហើយដែលខ្ញុំប្រៀបធៀបវាទៅហ្នឹងចលនាជាតិដែលជាខឿនការពារជាតិរបស់ប្រជាជនឆ្នាំ២០០៨,២០១១ និងមានរហូតមកដល់សព្វថ្ងៃជាខឿនការពារជាតិរបស់ប្រជាជន»។
ជាងនេះទៅទៀត ទីប្រឹក្សាផ្ទាល់សម្តេចតេជោរូបនេះ បានប្រាប់បណ្តាញសារពត៌មានថៃថា៖សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍និងវិធានការទាំង១៤ចំណុចដើម្បីបង្ការនិងទប់ស្កាត់កូវីដ១៩ ដែលក្នុងនោះរួមមាននោះរួមមាន៖អនុវត្ត៣វិធានការពារ៖១-ពាក់ម៉ាស់ ២-លាងដៃ,៣-គម្លាតសុវត្ថិភាពសង្គមនិងគម្លាតសុវត្ថិភាពបុគ្គលដោយចាប់ពី១ម៉ែត្រកន្លះឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែង),កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូលនិងប្រើម៉ាស៊ីនត្រជាក់ច្រើនពេករក កន្លែងមានខ្យល់ចេញចូល, កុំទៅកន្លែងមនុស្សច្រើនកុះករ,កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើមពេលជួបគ្នាអ្នកមានផ្តាសាយឬសង្ស័យមាន ជំងឺកូវីដ១៩កុំចេញក្រៅហើយត្រូវទាក់ទងទៅគ្រូពេទ្យ)។ជាពិសេសលើកទឹកចិត្តឲ្យមានតម្លាភាពនិងភាពស្មោះត្រង់ក្នុងការបង្ហាញខ្លួនដើម្បីចាត់វិធានការបន្ទាន់ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩បានលឿន។អំពាវនាវប្រជាពលរដ្ឋទាំងអស់មានភាពស្មោះត្រង់និងបង្ហាញខ្លួន។សូមអំពាវនាវប្រជាពលរដ្ឋកុំមានការរើសអើងចំពោះអ្នកដែលមានវិជ្ជមានកូវីដ១៩ ៕Ph
“ฮุนเซน” สั่งจัดซื้อวัคซีนป้องกันโควิด-19 ล็อตแรก 1 ล้านโดส ยัน กัมพูชาไม่มีติดเชื้อถึงหมื่นคน