Home ព័ត៌មានជាតិ សន្តិសុខ បង្ក្រាប​គ្រឿ...

បង្ក្រាប​គ្រឿងញៀន​ជិត​១០​គ​.កពី​ក្រុង​ប៉ោយប៉ែត​ពាក់ព័ន្ធ​មុខសញ្ញា​គ្រឿងញៀន​៥០​គ​.ក ដែល​បង្ក្រាប​នៅ​ខណ្ឌ​ព្រែក​ព្នៅ​

​ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ គ្រឿងញៀន​ជិត​១០​គ​.​ក ត្រូវ​នគរបាល​បង្ក្រាប​បាន ពី​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺ​ជាប់​ពាក់ព័ន្ធ​នឹង​មុខសញ្ញា​គ្រឿងញៀន​ទ្រង់​ទ្រា​ង​ធំ ជិត​៥០​គ​ក្រ ដែល​បង្ក្រាប​កន្លងមក​នៅ​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០២០ ។ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី យិន បញ្ញា​រិ​ទ្ធ នាយករង​មន្ទី​ប្រឆាំង​គ្រឿងញៀន​នៃ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន បានបញ្ជាក់​យ៉ាង​ដូច្នេះ​។​

​លោក​វររ​សេនីយ៍​សៅ សារឿន អធិការនគរបាល​ក្រុង​ប៉ោយប៉ែត​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ធិ​ន ស៊ិន​ដេ​ត ស្នងការរង​ទទួល​ផែន​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បានអោយដឹង​នៅ​ថ្ងៃទី​១៦​ខែធ្នូ​ថា ការបង្ក្រាប​នោះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី ដោយមាន​កម្លាំង​នគរបាល​ផ្នែក​ជំនាញ​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សៅ សារឿន អធិការ សហការ​ជាមួយ​កម្លាំង​នគរបាល​​ការិយាល័យ​ផ្សព្វផ្សាយ​អប់រំ​(​ក​៩) ដែលជា​ម្ចាស់​ករណីរ​បង្ក្រាប​គ្រឿងញៀន​នេះ ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី យិន បញ្ញា​រិ​ទ្ធ នាយករង​មន្ទី​ប្រឆាំង​គ្រឿងញៀន​នៃ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន ​និង​ដោយមាន​ការដឹកនាំ​សម្របសម្រួល​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ។ ដោយបាន​សហការគ្នា ឈានដល់​ត្រួតពិនិត្យ និង​ឆែកឆេរ​ស្វែងរក​វត្ថុតាង​លើ​ទីតាំង​ចំនួន​២​គឺ ៖

-​ទីតាំង​ទី​១ នៅ​ចំណុច​ផ្ទះជួល​របស់​ឈ្មោះ ទី យៀង ភេទ​ស្រី ភូមិ​ក្បាលស្ពាន​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ។ ជា​លទ្ធផល​ឃាត់ខ្លួន ជនសង្ស័យ​២​នាក់ គឺ​ឈ្មោះ ទី យៀង ភេទ​ស្រី អាយុ​៤៣​ឆ្នាំ ជនជាតិខ្មែរ និង​ឈ្មោះ ហុង ម៉េង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ ។

-​ទីតាំង​ទី​២ ចំណុច​បន្ទប់​ជួល​របស់​ឈ្មោះ សេង ដា​លី​សិទ្ធ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​/​ក្រុង​ប៉ោយប៉ែត​។ ។​

​ចំពោះ​វត្ថុតាង និង​គ្រឿងញៀន ដែល​ចាប់​មាន​ចំនួន​២(​ពីរ​)​វ៉ា​លី​ស និង​១​កេះ​ដែក ។​
​សមត្ថកិច្ច​នគរបាល និង​តំណាង​ខាង​អយ្យការ និង​តុលាការ​បាន​នឹង​បន្ត​ឆែក រាប់​និង​ថ្លឹង​វត្ថុតាង​សង្ស័យ​ជា​សារធាតុ​ញៀន អោយដឹង​ចំនួន​ច្បាស់លាស់​ជាក់លាក់ ។​

​ចំពោះ សមាសភាព​វត្ថុតាង យោង​កំណត់ហេតុ​របស់​សមត្ថ​កិច្ច​ថា​រួមមាន ៖
១-​ថ្នាំ​គ្រាប់​ពណ៌​ចំរុះ តា​ហ្សី មាន​ចំនួន ៥១​ថង់
២-​ម្សៅ​ក្រាម​ពណ៌ ស ១៩​ថង់
៣-​ម្សៅ​ស​ដុំ មាន​ចំនួន​២​កញ្ចប់
៤-​ម្សៅ​គ្រាប់​ពណ៌​ត្នោត មាន​ចំនួន ២​កញ្ចប់​
៥-​ថ្នាំ​គ្រាប់​ពណ៌​ក្រហម​មាន​ចំនួន​១៧​កញ្ចប់
៦-​ថ្នាំ​គ្រាប់ Fi Fi មាន​ចំនួន​១៧​បន្ទះ
៧-​ម្សៅ​គ្រាប់​ពណ៌​ខ្មៅ​មាន​ចំនួន​៣​ថង់
៨-​ថ្នាំ​កញ្ចប់​ចំរុះ​មាន​ចំនួន​២៥​កញ្ចប់
៩-​កាំភ្លើង​១​ដើម​ម៉ាក Sig Sauer និង​គ្រាប់​៥​គ្រាប់​
១០-​ប្លង់ដី​ចំនួន​២​ច្បាប់ ។​

​នាយករង​មន្ទី​ប្រឆាំង​គ្រឿងញៀន​នៃ​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន បាន​អះអាងថា វត្ថុតាង​គ្រឿងញៀន​ទាំងនេះ គឺ​សង្ស័យ​ត្រូវបាន​នាំមក​ពី​ប្រទេស​ថៃ​តាម​ព្រំដែន ។ ប៉ុន្តែ មកទល់ពេលនេះ មុខសញ្ញា​ជា​មេខ្លោង​ធំ​នៃ​គ្រឿងញៀន​នេះ មិនទាន់​ចាប់បាន​នៅឡើយ ។​ វត្ថុតាង​គ្រឿងញៀន​ចម្រុះ​ទាំងនេះ​រួមមាន ហេ​រ៉ូ​អ៊ី​ន មេ​តំ​ហ្វេ​តា​មីន ម៉ា​ទឹកកក អិ​ច​ស្តា​ស៊ី​(​ថ្នាំ​គ្រវី​) កេ​តា​មីន …​៕​-R

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular