ដោយ: បូកគោ / កែប: សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានខេត្តកែបនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យ ដែលបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយជេរប្រមាថថ្នាក់ដឹកនាំ ទៅសាលាដំបូងខេត្តកំពត។
មន្ត្រីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថាការបញ្ជូនជនសង្ស័យឈ្មោះ ងិន ស៊ុនទ្រី អាយុ ២៥ឆ្នាំ ទៅសាលាដំបូងខេត្តកំពតនេះពាក់ព័ន្ធករណីញុះញង់ឱ្យមានការរើសអើង និងបង្កើតគណនីហ្វេសប៊ុកក្លែងអត្តសញ្ញាណបរិហារបង្កាច់កេរ្តិ៍។
សូមបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្តកែបបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងការបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយ និងជេរប្រមាថថ្នាក់ដឹកនាំជាច្រើនរូបនោះ៕