Home ព័ត៌មានជាតិ សង្គម ក្រសួងមហាផ្ទៃ...

ក្រសួងមហាផ្ទៃ​ប្រជុំ​អន្តរក្រសួង​ពិភាក្សា​លើ​ឯកសារ ដើម្បី​ត្រៀម​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម លើក​ទី​១៨

ដោយ: មុនីរ័ត្ន / ​ភ្នំពេញ: ក្រសួងមហាផ្ទៃ ចូលរួម​កិច្ចប្រជុំ​អន្តរក្រសួង ជាមួយ​ក្រសួង​ពាក់ព័ន្ធ​នានា ដើម្បី​ពិភាក្សា និង​កែសម្រួល​លើ​ឯកសារ​ចាំបាច់ សម្រាប់​ត្រៀម​ចូលរួម​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម លើក​ទី​១៨ តាមរយៈ​ប្រព័ន្ធ​វីដេអូ​អន​ឡាញ កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​លោក ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ជា​អនុប្រធាន​ក្រុមការងារ​ទទួលបន្ទុក​បង្កើត​បណ្ដាញ​ទីក្រុង​ឆ្លាត​អាស៊ាន ដោយមាន​ការចូលរួម​ពី​អគ្គនាយករង​រដ្ឋបាល អគ្គ​ស្នងការរង អគ្គលេខាធិការរង មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​ផងដែរ​។

​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម លើក​ទី​១៨ ស្ដីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកទេស នឹងត្រូវ​រៀបចំឡើង​តាម​ប្រព័ន្ធ​វីដេអូ​អន​ឡាញ នៅ​ថ្ងៃទី​១៨ និង​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ ខាងមុខនេះ ដោយ​ភាគី​វៀតណាម​ធ្វើជា​ម្ចាស់ផ្ទះ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular