Home ព័ត៌មានជាតិ សង្គម ក្រុមគ្រួសារ​...

ក្រុមគ្រួសារ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​បានទទួល​អំណោយ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ​

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ​២០២០ ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​ពោធិ៍​សែន​ជ័យ ដោយមាន​ការចូលរួម​ពី​ក្រុម​កាកបាទក្រហម​សង្កាត់​ចោមចៅ​ទី​១ បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ទៅ​ផ្តល់ជូន​គ្រួសារ​លោកយាយ កេះ រឿង អាយុ ៨៦​ឆ្នាំ រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​ទាំងស្រុង​។​គ្រោះ​អគ្គីភ័យ​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង ៥:២០ នាទី​ល្ងាច ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅ ស្ថិតនៅ​ភូមិ​ថ្មគោល​១ សង្កាត់​ចោមចៅ​ទី​១​ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​មន្ត្រីរដ្ឋបាល​ខណ្ឌ​បានឱ្យដឹងថា​៖​អំណោយ​ដែល​បាន​យកទៅ​ផ្តល់ជូន​នាឱកាស​នោះ​រួមមាន​៖​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ អង្ក​៥០​គ​ក្រ​, មី ១​កេះ​, ទឹក​ផ្លែឈើ ១​កេះ​, ទឹក​សុទ្ធ ១​កេះ​, ត្រីខ ១០​កំប៉ុង​, កន្ទេល ១, មុង ១, ភួយ ១, ក្នើយ​១​និង​តង់ ១ ព្រមទាំង​សំភារៈ​ផ្ទះបាយ​១៦​មុខ ។​

​ចំណែក​លោក ហែម ដា​រិ​ទ្ធិ ប្រធានកិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ខ​ណ្ឌ​និង​ជា​អភិបាលខណ្ឌ​ឧបត្ថម្ភ​ថវិកា​ចំនួន​៤០​ម៉ឺន​ន​រៀល ។​លោក កង វង ប្រធាន​ក្រុម​កាកបាទ​កម្ពុជា​សង្កាត់ និង​ជា​ចៅសង្កាត់​ចោមចៅ​ទី ១ ឧបត្ថម្ភ អង្ក​៥០​គ​ក្រ​, ទឹកត្រី ១០​ដប និង​ថវិកា​១០​ម៉ឺន​រៀល ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular