ដោយៈ ជា សីហៈ/ភ្នំពេញៈ កាលពីព្រឹក ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២០ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន ទី ១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារអាជ្ញាធរមីន និងតំណាងអង្គការ UNDP លើការត្រៀមរៀបចំកិច្ចប្រជុំក្រុមប្រឹក្សា គម្រោងបោសសម្អាតមីន នាពេលខាងមុខ ។
កិច្ចប្រជុំក្រុមប្រឹក្សាគម្រោងនឹងមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុតំណាង ប្រទេសម្ចាស់ជំនួយ និងដៃគូដូចជាអូស្ត្រាលី សាធារណរដ្ឋកូរ៉េ ណូវែលហ្សឺឡង់ និងអង្គការ UNDP ។
គម្រោងបោសសម្អាតមីន ដើម្បីលទ្ធផល បានចាប់ផ្ដើមអនុវត្តន៍តាំងពីឆ្នាំ២០០៦ ក្រោមការគាំទ្របច្ចេកទេស ដោយអង្គការ UNDP និងបានរំដោះផ្ទៃដី មានមីន ប្រមាណជាង២៥០ គីឡូម៉ែត្រក្រឡាក្នុងខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ៕PC