ដោយៈ ទេព មង្គល / ភ្នំពេញៈ គណៈកម្មការ ប្រកួតបាល់ទាត់កម្ពុជា នៃសហព័ន្ធកីឡា បាល់ទាត់កម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នេះ បានប្រកាសជាផ្លូវការ នូវកាលបរិច្ឆេទ នៃការចាប់ផ្ដើម ការប្រកួតពានរង្វាន់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ (ថ្នាក់ខេត្ត និងថ្នាក់ជាតិ) និងពានរង្វាន់ មិត្តហ្វូនខេមបូឌានលីគ ( Metfone Cambodian League ) រដូវកាល ២០២១ នៅក្នុងឆ្នាំ២០២១ ខាងមុខនេះ ។
សេចក្តីជូនដំណឹង លេខ ៣០២/២០ គ.ប្រ.ជ.ក ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ របស់គណៈកម្មការ ប្រកួតបាល់ទាត់កម្ពុជា មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម៖