Home ព័ត៌មានជាតិ សេដ្ឋកិច្ច បម្រែបម្រួល​អ...

បម្រែបម្រួល​អាកាសធាតុ និង​កូ​វីដ​.១៩ បង្ក​ឱ្យ​ប៉ះពាល់ ការស្ថាបនា​ស្ពាន​ឫស្សី​កោះ​ប៉ែន​

ដោយ​: គង់​ហេង / កំពង់ចាម​: ដោយសារ​កត្តា បម្រែបម្រួល​អាកាសធាតុ របប​ទឹកទន្លេ​មេគង្គ និង​ជាពិសេស បញ្ហា​វិបត្តិ​សកល ជំងឺ​កូ​វីដ​.១៩ បាន​បង្អាក់ ដំណើរការ​ស្ថាបនា​ស្ពាន​ប្រដឹស ឫស្សី​កោះ​ប៉ែន គឺ​រយ​:​ពេល​ដូចគ្នា ឆ្នាំ​២០២០ ទើប​ចាប់ផ្តើម​សាងសង់ ផ្ទុយ​ពី​ឆ្នាំមុន ២០១៩ បានដាក់​ឱ្យ​ភ្ញៀវ​ឆ្លងកាត់​។​

​លោក ប៊ុន ដា​រ៉ា ម្ចាស់​រមណីយដ្ឋាន ឆ្នេរ​ខ្សាច់​កោះ​ប៉ែន បាន​ប្រាប់​រស្មី​កម្ពុជា នៅ​ថ្ងៃទី ១៦ ធ្នូ​ថាៈ យើង​ចាប់​សាងសង់​ស្ពាន​ឫស្សី​កោះ​ប៉ែន បាន​មួយ​ភាគបី នៃ​ប្រវែង​សរុប​ចំនួន ជាង ៧០០ ម៉ែត្រ ក្នុង​ទំហំ​ទទឹង ពីរ ម៉ែត្រ​ដដែល​។ ខុសពី​ឆ្នាំមុន ២០១៩ យើង​បាន​បើក​ឱ្យ​ភ្ញៀវ ធ្វើដំណើរ ដោយ​ថ្មើរជើង និង​ជិះ​កង់​ឆ្លងកាត់ នៅ​ថ្ងៃទី ១៥ ខែធ្នូ​។ ប៉ុន្តែ​ទោះជា​យ៉ាងណា ឆ្នាំនេះ នឹង​សម្រុក ហើយ​រួចរាល់​មុន​ដាច់​ឆ្នាំ​សកល ឆ្នាំ​២០២០​។​

​លោក​ម្ចាស់​រមណីយដ្ឋាន បាន​ប្រាប់ទៀតថាៈ បញ្ហា​យឺត​យាវ ក្នុងការ​សាងសង់ ស្ពាន​ឫស្សី មួយ​នេះ ដោយ​យើង​បាន​ជួប​បញ្ហា​ទឹកទន្លេ​មេគង្គ ឆ្នាំនេះ ស្រក​ចុះ​យឺត គឺ​ទឹក​នៅ​ជ្រៅ ចាប់ពី​កម្ពស់​ពី បី ទៅ បួន ម៉ែត្រ ខណៈ​ឆ្នាំមុន ទឹក​ស្រ​កនៅ​កម្ពស់​ពី ១,៥០ ម៉ែត្រ ទៅ ពីរ ម៉ែត្រ​។ ប៉ុន្តែ​ឆ្នេរ​ខ្សាច់ ឆ្នាំនេះ បាន​ស្អាត​ល្អ ដោយសារ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត កំពង់ចាម បាន​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ ហាមឃាត់​ទប់ស្កាត់ ការ​បូម​យក​ខ្សាច់​នៅ​ក្បាល កោះ​ប៉ែន​។​

​លោក ប៊ុន ដា​រ៉ា បាន​បន្តថាៈ ប៉ុន្តែ​ឆ្នាំនេះ ស្ពាន​ប្រដឹស​កោះ​ប៉ែន ដើម្បី​ចូលរួម​ទប់ស្កាត់ បង្ការ​ការរីក​រាលដាល ជំងឺ​កូ​វីដ​.១៩ តាម​ការអំពាវនាវ របស់​រាជរដ្ឋាភិបាល ក៏​ដូច​ក្រសួង សុខាភិបាល គឺ​មុននឹង​ដាក់ឱ្យ​ភ្ញៀវ​ឆ្លងកាត់ មកលេង​កម្សាន្ត យើង​នឹង​បំពាក់​ឧបករណ៍ បាញ់​អាល់កុល និង​ស្ទង់កម្តៅ នៅ​គល់ស្ពាន​ទាំងសងខាង និង​នៅតាម​អាហា​រដ្ឋា​ន​នីមួយៗ ក៏​ត្រូវមាន​អាល់កុល ឬ​ចែ​ល​សម្រាប់​ភ្ញៀវ លាងដៃ​មុន ព្រមទាំង​អនុវត្ត​គម្លាត​សុវត្ថិភាព ឱ្យបាន​ត្រឹមត្រូវ​។​

​គួរ​បញ្ជាក់ថា រមណីយដ្ឋាន ឆ្នេរ​ខ្សាច់​កោះ​ប៉ែន និង​ស្ពាន​ឫស្សី​កោះ​ប៉ែន ម្ចាស់​វិនិយោគ ធ្វើ​អាជីវកម្ម បាន​ក្នុង​រង្វង់​ជាង ប្រាំ ខែ គឺ​ជាង ប្រាំ​មួយខែ​ទៀត ត្រូវ​ទឹកជំនន់​ទន្លេមេគង្គ ជន់​លិច​ស្ពាន​ឫស្សី ដែល​ម្ចាស់​អាជីវកម្ម​រូបនេះ បាន​ចំណាយ​ប្រមាណ​ជិត បី​ម៉ឺន​ដុល្លារ អាមេរិក ក្នុង​មួយឆ្នាំ​។ នេះ​នៅ​មិនទាន់​រាប់​ប​ញ្ជូ​ល គ្រោះទឹកជំនន់ ខុសរដូវ​របស់​ទន្លេ​នេះ ម្តងៗ គឺ​ត្រូវ​ចំណាយ​ថវិកា ជួសជុល​ឡើងវិញ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular