Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់​ប...

បុរស​ម្នាក់​បានធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​នៅលើ​ដើមឈើ​

ដោយ​: ស​រិ​ទ្ធ / កំពង់ធំ​: បុរស​ម្នាក់​បាន​ចងក​នៅលើ​ដើមឈើ​ក្បែរ​មាត់​ស្ទឹង បណ្តាលឱ្យ​បាត់បង់​ជីវិត​កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ក្រោយ​ផ្ទះ​របស់​ជនរងគ្រោះ ស្ថិត​ក្នុងភូមិ​កំពង់ត្របែក ឃុំ​សណ្តាន់ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ​។​

​ជនរងគ្រោះ​ឈ្មោះ ឈួន ហៃ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ បុរស​ឈ្មោះ សន ចំណាន ត្រូវជា​កូនប្រសា​របស់​ជនរងគ្រោះ បានឱ្យដឹងថា នៅមុន​កើតហេតុ ៣​ទៅ​៤​ថ្ងៃ ឪពុកក្មេក​របស់គាត់​ចេះតែ​និយាយ​ហើយ​និយាយទៀតថា មាន​ជំងឺ​មិនចេះ​ជា អស់សង្ឃឹម​ក្នុង​ជីវិត ហើយ​ថា​រកតែ​ចង​.​ក​បញ្ចប់ជីវិត​ជា​ច្រើនសា​មកហើយ តែ​កូនៗ​មិនបាន​ចាប់អារម្មណ៍ និង​យកចិត្តទុកដាក់​នោះទេ ដោយ​នឹកស្មានថា ឪពុក​និយាយ​លេង​។ លុះដល់​ព្រឹក​ថ្ងៃកើតហេតុ គាត់​ក៏បាន​ប្រទះឃើញ​ឪពុកក្មេក​ចង​.​កនៅ​នឹង​ដើមឈើ​ក្បែរ​មាត់​ស្ទឹង​ខាងក្រោយ​ផ្ទះ បណ្តាលឱ្យ​បាត់បង់​ជីវិត​ទៅហើយ តែ​មិនដឹង​តាំងពី​ពេលណា​នោះទេ​។​

​នៅពេល​ទទួលបាន​ព័ត៌មាន​ខាងលើ​ភ្លាម សមត្ថកិច្ច​ជំនាញ​សហការ​ជាមួយ​នាយប៉ុស្តិ៍​រដ្ឋបាល ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ និង​ក្រុមគ្រួសារ​ជនរងគ្រោះ ដើម្បី​ចូលរួម​ពិនិត្យ​ទីកន្លែង​កើតហេតុ និង​សព ដោយ​ឃើញ​នៅលើ​.​កមាន​ស្នាម​ទ្រុឌ​ព័ទ្ធជុំវិញ​.​ក​បញ្ឆិត​ទៅក្រោយ​។ ក្រៅពីនេះ​នៅលើ​ដងខ្លួន ពុំមាន​ស្លាកស្នាម​អ្វី​កត់សម្គាល់​ឡើយ ។​

​ក្រោយពី​ពិនិត្យ​ចប់ សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋានថា ជនរងគ្រោះ​បាត់បង់​ជីវិត​ដោយសារ​ចង​.​ក សម្លាប់ខ្លួន​ដោយ​មូលហេតុ​មកពី​មាន​ជំងឺ​រ៉ាំរ៉ៃ អស់សង្ឃឹម​ក្នុង​ជីវិត ។ បន្ទាប់មក សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ​រួច​ប្រគល់​សព​ជូនទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular