Home ព័ត៌មានជាតិ សង្គម ចាប់ផ្ដើម​ការ...

ចាប់ផ្ដើម​ការ​ស្តារឡើងវិញ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​រាជធានី​ភ្នំពេញ ក្រោយ​ជំនន់​ទឹកភ្លៀង បាន​កំពុងដំណើរការ​យ៉ាងសកម្ម​

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​: ចាបផ្ដើម​ការជួសជុល​កែលម្អ​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ផ្លូវថ្នល់ ក្នុង​រាជធានី​ភ្នំពេញ ក្រោយ​ជំនន់​ទឹកភ្លៀង បាន​កំពុងដំណើរការ​យ៉ាងសកម្ម ស្របតាម​អនុ​សាស​ន៏​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការដឹកនាំ​អនុវត្ត​ដោយផ្ទាល់​ពី​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ក្នុងន័យ​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ហេ​ដ្ឋា​រចនា សម្ព​ន្ធ័​ផ្លូវថ្នល់ ក៏​ដូច​ប្រព​ន្ធ័​លូ​ដែល​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​នាពេល​កន្លងមក​។​

​នៅ​ព្រឹក​ថ្ងៃទី​១៦​ធ្នូ​នេះ ក្រុមការងារ​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខណ្ឌមានជ័យ​សហការ​ជាមួយ​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ដំណើរការ​ជួសជុល​ផ្លូវ​អ្នកឧកញ៉ា​ព្រឹទ្ធាចារ្យ ហ៊ុន នាង ត​ភ្ជាប់​ពី​កំណាត់​ផ្លូវជាតិ​លេខ​២ ទៅ​ផ្លូវ​សម្តេច​តេ​ជោ ហ៊ុន សែន (​ផ្លូវ​៦០​ម៉ែត្រ​) ក្នុងភូមិ​សាស្ត្រ​សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ​ប្រវែង​៤៥០​ម៉ែត្រ មាន​ទទឹង​ចាប់ពី​៨​ម៉ដ​ល់​១៩​ម៉​។

​លោក ឌី រ​ត្ន័​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ​បាន​ប្រាប់​ឲ្យ​ដឹងថា​៖ ផ្លូវ​នេះ​ជា​ផ្លូវ​អាទិភាព​អាច​រំដោះ​ចរាចរ​បាន​ច្រើន​ពី​ផ្លូវជាតិ​លេខ​២​ទៅ​ផ្លូវ​៦០​ម៉ែត្រ ដោយ​មើលឃើញ​ចំណុច​នេះ ទើប​លោក ឃួ​ង ស្រេង បានសំរេច​ឲ្យ​មានការ​ជួសជុល​កែលំអ ជា​ចាំបាច់​និង​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​។ លក្ខណៈ​នៃ​ការជួសជុល​គឺ​បក​កៅស៊ូ​ចាស់​ចេញរួច​ធ្វើ​គ្រឹះ​ថ្មី​ចាក់​បេតុង និង​ចាក់​កៅស៊ូ​ពីលើ​បេតុង​មួយ​ជាន់​ទៀត​។ អ្វីដែល​ជាការ​លំបាករ​បស់​ក្រុមការងារ​ធ្វើ​ផ្លូវ​នេះ គឺមាន​ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង ដែល​មិនបាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​នៅពេល​ផ្ទះ​ទាំង​២​ខ្នង​នោះ ប៉ះ​លើ​ចំណីផ្លូវ​ត្រូវ​ពង្រីក​ដោយ​ទាមទា​សំណង​រាប់សែន​ដុល្លារ ដែល​អាជ្ញាធរ​មិន អាច​ដោះស្រាយបាន និង​ធ្វើ​ឧ្យិ​ផ្លូវ​នេះ​មាន​លក្ខណៈ​ក​.​ដប​មិនបាន​ពេញ​១៩​ម៉ែត្រ​។​

​ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​១៦​ធ្នូ​នេះដែរ ដំណើរការ​ជួសជុល និង​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ​៥​ក្នុងភូមិ​សាស្ត្រ​ខណ្ឌឫស្សីកែវ ក៏បាន​ដំណើរការ​ដែរ​។

​តាម លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ​ឲ្យ​ដឹងថា​៖ ទីតាំង​ដែល​កំពុង​ជួសជុល​នេះ តែង​ទទួលរង​ការដក់​ទឹកភ្លៀង​ជាប្រចាំ​ទើប​កាលពីពេល​ថ្មីៗ​នេះ អាជ្ញាធរ​ខណ្ឌ បាន​បើក​មុខទឹក​មួយកន្លែង​ដើម្បី​នាំ​ទឹកភ្លៀង​ដែល​ដក់​លើផ្លូវ​នេះ ហូរ​ទៅ​ទន្លេ​តាម​ប្រព​ន្ធ័​លូ​មុខកាត់​១​ម៉ក​ន្លះ​ប្រវែង​២៥០​ម៉​។ លោក​ប្រធាន​ខណ្ឌ​បញ្ជាក់ថា​៖ ការជួសជុល​ផ្លូវ​នេះ​ធ្វើឡើង​ប្រវែង​១១០០​ម៉ែត្រ ចាប់ពី​រោងចក្រ SKD ដល់​មុខ​សាលាខណ្ឌ​ឫស្សីកែវ ដោយ​ជួសជុល​អ៊ុត​កៅស៊ូ និង​ពង្រីក​ផ្លូវ​ឲ្យ​បាន​ទទឹង​៥​ម៉ែត្រ​បន្ថែម ដើម្បី​សំរួល​ចរាចរ​កុំអោយ​កកស្ទះ​។​

​ក្នុងនាម​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌឫស្សីកែវ លោក ជា ពិសី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក៏​ដូច​លោក ឃួ​ង ស្រេង ដែល​បានសំរេច​ឲ្យ​ធ្វើការ​ជួសជុល កែលំអរ​ផ្លូវ​ដែល​ខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​នាពេល​កន្លងមក ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ​។ ការងារ​ជួសជុល​កែលំអ​នេះ នឹង​បន្តធ្វើ​នៅ​គ្រប់​ទីតាំង ឬ​ផ្លូវ​ដែលមាន​ការខូចខាត​ក្រោយ​ជំនន់​ទឹកភ្លៀង ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​នឹងធ្វើ​ការជួសជុល​កែលំអ​សរុប​២៩​ខ្សែ​ក្នុង ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular