Home ព័ត៌មានជាតិ សង្គម ​វី​សា​ជួយ​អ្...

​វី​សា​ជួយ​អ្នក​ចាប់ផ្តើម អាជីវកម្ម​ថ្មី​បង្កើត​ឱកាស​ពាណិជ្ជកម្ម

ដោយៈ សុផល​/​ភ្នំពេញៈ វី​សា (Visa ) ដែលជា ក្រុមហ៊ុន បច្ចេកវិទ្យា ទូទាត់ សាច់ប្រាក់ តាម ប្រព័ន្ធ ឌីជីថល ឈានមុខ គេ នៅក្នុង ពិភពលោក បាននិងកំពុង ប្រកាស អំពី “ កម្មវិធី accelerator” សម្រាប់ អ្នក ដែល ទើប ចាប់ផ្តើម អាជីវកម្ម នៅ ទូទាំង តំបន់ អាស៊ី ប៉ាស៊ីហ្វិក ដែលមាន គោលបំណង ពង្រីក ប្រតិបត្តិការ របស់ខ្លួន ចូលទៅក្នុង ទីផ្សារ ថ្មី ។ Visa នឹង ជ្រើសរើស បណ្តារ អ្នកបង្កើត ធុរកិច្ច ថ្មី ដ៏ ចំណាន រហូតដល់ ទៅ ៦ អាជីវកម្ម ដើម្បី ចូលរួម ជាមួយ កម្មវិធី cohort ដំបូង គេ ។ កម្មវិធី Visa Accelerator នឹង ផ្តោតលើ ការបង្កើត ឱកាស ពាណិជ្ជកម្ម សម្រាប់ បណ្តា ធុរកិច្ច បង្កើត ថ្មី ដើម្បី សហការ ជាមួយ Visa និង បណ្តាញ ធនាគារ ព្រមទាំង ដៃគូ ជំនួញ ជាច្រើន នៅក្នុង តំបន់ ។

កម្មវិធី Visa Accelerator ត្រូវបាន រចនា ឡើង សម្រាប់ ប្រភេទ អាជីវកម្ម ដែល បាន បង្កើតឡើង ជាមួយ ដំណោះស្រាយ ដែល ទទួលបាន ជោគជ័យ រួចទៅហើយ នៅក្នុង ទីផ្សារ របស់ខ្លួន ប៉ុន្តែ កំពុងតែ សម្លឹង ឆ្ពោះទៅរក ដំណាក់កាល បន្ទាប់ នៃ ការអភិវឌ្ឍ អាជីវកម្ម របស់ខ្លួន ។ ក្នុងនាម ជា ក្រុមហ៊ុន ពាណិជ្ជកម្ម ឈានមុខ គេ មួយ នៅក្នុង ពិភពលោក Visa ឈរ នៅក្នុង តួនាទី ដ៏ ពិ សេសមួយ ក្នុង ការជួយ ដល់ ធុរកិច្ច បង្កើត ថ្មី ធ្វើយ៉ាងណា ឲ្យ ពួកគេ អាចឈាន ជើង ចូលទៅ កាន់ ភូមិសាស្ត្រ ថ្មី និង អាច ចាប់យក ក្រុម អតិថិជន ថ្មីៗ ផងដែរ ។

លោក Chris Clark ប្រធាន នាយក ប្រតិបត្តិ ប្រចាំ តំបន់ អាស៊ី ប៉ាស៊ីហ្វិក របស់ ក្រុមហ៊ុន Visa បាន មានប្រសាសន៍ថា ៖ “ នៅក្នុង ដំណើរ ការងារ ប្រចាំថ្ងៃ ដែល Visa កំពុងធ្វើការ ជាមួយ សហគមន៍ ធុរកិច្ច បង្កើត ថ្មី យើង បាន សម្គាល់ ឃើញ ជា ញឹកញាប់ ថា ក្រុមហ៊ុន ទាំងនោះ តែងតែ ប្រឈមមុខ ជាមួយនឹង បញ្ហា ជាច្រើន នៅពេលដែល ពួកគាត់ នាំយក អាជីវកម្ម ដែល ជោគជ័យ ក្នុង តំបន់ របស់គាត់ ឆ្លង ចូលទៅក្នុង ទីផ្សារ ថ្មី មួយទៀត ។ តាមរយៈ ជំនាញ ជា សកល របស់ ក្រុមហ៊ុន Visa យើង អាចជួយ ដល់ ធុរកិច្ច បង្កើត ថ្មី ដោយ ពាំ នាំនូវ ផែនការ ពង្រីក អាជីវកម្ម របស់ ពួកគេ ឆ្ពោះ ចេញទៅ រក ពិភពលោក ពិតប្រាកដ បាន ” ។

សម្រាប់ ធុរកិច្ច បង្កើត ដែល ចូលរួម ក្នុង កម្មវិធី Visa Accelerator នៅ អាស៊ី ប៉ាស៊ីហ្វិក អ្នកចូលរួម ត្រូវ ត្រៀមខ្លួន រួចជាស្រេច ដើម្បី ធ្វើការ លើ ឱកាស ផ្នែក ហិរញ្ញវត្ថុ និង បច្ចេកវិទ្យា មួយចំនួន ឲ្យ បាន លឿន ជាទីបំផុត ។ Visa កំពុង ស្វែងរក ម្ចាស់ ធុរកិច្ច រូប ណា ដែល ចង់ ស្វែងរក ដំណោះស្រាយ លើ ផ្នែក ដូចខាងក្រោម ៖
• បង្កើន លទ្ធភាព ក្នុងការ បញ្ជ្រាប សេដ្ឋកិច្ច ឌីជីថល ដល់ អ្នកប្រើប្រាស់ និង ម្ចាស់ អាជីវកម្ម ដែលមាន ភាពខ្វះ ចន្លោះ ឬ ពឹងផ្អែក តែ លើ សាច់ប្រាក់ សុទ្ធ
• ជួយ ដល់ អាជីវកម្ម ខ្នាតតូច នៅពេល ពួកគេ កំពុងតែ ស្វែងរក ដំណោះស្រាយ នៅក្នុង ដំណាក់កាល នៃ ការផ្លាស់ប្តូរ តម្រូវការ ផ្នែក បច្ចេកវិទ្យា និង ផលប៉ះពាល់ ដែល កំពុង កើតមាន កំឡុងពេល ប្រឈមមុខ នឹង ជំងឺ រាតត្បាត COVID-19
• ប្រើប្រាស់ បរិស្ថាន នៃ ទិន្នន័យ បើកចំហ ដែល កំពុង កើនឡើង នៅក្នុង តំបន់ ឲ្យ អស់ លទ្ធភាព ដើម្បី អភិវឌ្ឍ បទពិសោធន៍ ក្នុងការ ប្រើប្រាស់ ប្រព័ន្ធ ធនាគារ និង ការបញ្ជាទិញ ទំនិញ
• បង្កើត វិធី ថ្មី នៃ ការចំណាយ ប្រាក់ ដោយ មិន ពឹង ផ្អែកលើ កាត ឥណទាន និង ឥណ ពន្ធ តាមបែប ប្រពៃណី

ថ្វីបើ ប្រទេស កម្ពុជា ជាទី កន្លែង មួយ ដែល សាច់ ប្រាក់សុទ្ធ កំពុងតែបន្ត មាន ឥទ្ធិពល ក្នុងការ ចរាចរ នាពេល បច្ចុប្បន្ន តែ កម្មវិធី VisaAccelerator អាចមាន ឥ ទិ្ធ ពល ផ្លាស់ប្តូរ សម្រាប់ ធុរកិច្ច បង្កើត នៅទីនេះ បាន ពី ព្រោះតែ ទំនោរ នៃ ការទូទាត់ តាមរយៈ ឌីជីថល នៅតែមាន ភាព ទាក់ទាញ ខ្លាំង ។ ផ្អែកលើ ការសិក្សា អំពី ឥរិយាបថ ក្នុងការ ទូទាត់ ប្រាក់ របស់ អតិថិជន របស់ Visa នៅក្នុង ឆ្នាំ ២០២០ ប្រជាជន កម្ពុជា ចំនួន ៤២ ភាគរយ រំពឹងថា ប្រទេស នឹង ប្រើប្រាស់ ការទូទាត់ ដោយ មិន ប្រើប្រាស់ សាច់ប្រាក់ សុទ្ធ នៅ ថ្ងៃ អនាគត ។ កម្មវិធី Visa Accelerator នឹង ធានាថា អាជីវកម្ម នៅ កម្ពុជា នឹងត្រូវ បាន បំពាក់ ដោយ បច្ចេកវិទ្យា ជឿនលឿន ចុងក្រោយ បំផុត លើ ការទូទាត់ តាមរយៈ ឌីជីថល សម្រាប់ ការប្រកួតប្រជែង នៅក្នុង ទីផ្សារ មួយ នេះ ។​

​អ្នកស្រី ជុំ ម៉ូ នី កា នាយិកា គ្រប់គ្រង ក្រុមហ៊ុន Visa ប្រចាំ ប្រទេស កម្ពុជា បាន មានប្រសាសន៍ថា ៖« កម្មវិធី VisaAccelerator គឺជា ឱកាស ដ៏ ល្អ មួយ ដើម្បី ធ្វើឱ្យ អាជីវកម្ម ដែល សាក សម នឹង ទទួលបាន នូវ ការអភិវឌ្ឍ អា ចព ន្លឿ ន វឌ្ឍនភាព របស់ខ្លួន ឆ្ពោះទៅកាន់ សេដ្ឋកិច្ច ឌីជីថល ។ ខណៈពេលដែល ប្រទេស កម្ពុជា ជា កន្លែង ដែលមាន សក្តានុពល ប្រកបដោយ ភាព ច្នៃប្រឌិត ប្រភេទ អាជីវកម្ម បង្កើត ថ្មី មាន ច្រើនតែ ខ្វះ នូវ ជំនាញ បច្ចេកទេស ចាំបាច់ ក្នុងការ អភិវឌ្ឍន៍ ខ្លួន ។ តាមរយៈ ការផ្តល់ឱ្យ ពួកគេ នូវ ឱកាស ដើម្បី ចូលទៅក្នុង បណ្តាញ អតិថិជន និង ដៃគូ ពាណិជ្ជកម្ម របស់ Visa ក៏ដូចជា ផ្តល់នូវ ការគាំទ្រ ដល់ ពួកគេ តាមរយៈ ការផ្តល់ នូវ ដំណោះស្រាយ ផ្សេងៗ កម្មវិធី Visa Accelerator អាចជួយ ដល់ អ្នក ធុរកិច្ច កម្ពុជា ដែលមាន សមត្ថ ភាពលេច ធ្លោ ឱ្យ រីកចម្រើន ហួស ពី ដែន សីមា របស់ខ្លួន »៕​-R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular