Home ព័ត៌មានជាតិ សន្តិសុខ ឃាត់​មនុស្ស​ម...

ឃាត់​មនុស្ស​ម្នាក់​និង​គ្រឿងចក្រ​២​គ្រឿង ឈូសឆាយ​ទន្ទ្រាន​​ដីព្រៃ​លិច​ទឹក​

ដោយៈ​គ្រញូង​/​បាត់ដំបងៈ កម្លាំងចម្រុះ​មាន​អាវុធ​ហត្ថ​ខេត្ត​-​ស្រុក​សហការ​ជាមួយ​មន្ទីរ​ទំនាក់ទំនង ជាមួយ​រដ្ឋសភា​ព្រឹ​ទ្ឋ​សភា និង​អធិការកិច្ច ផ្នែក​រដ្ឋបាល​ជលផល​អូរ​តា​គី ប្រធាន​សហគមន៍​នេសាទ​បឹង​វែង បាន​ចុះ បង្ក្រាប​ករណី​ឈួ​ស​ឆាយ​ទន្ទ្រាន​ដីព្រៃ​លិច​ទឹក​នៅក្នុង​តំបន់​៣ ​កាលពី​រសៀល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​បឹង​ត្រោះ​ជុំ ភូមិ​និគម ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្មគោល ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​និង​គ្រឿងចក្រ​២​គ្រឿង​។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ​ម៉ុ​ន ហ៊ីង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិសាស្ត្រ​ខាងលើ ព្រមទាំង​ដកហូត​បាន​វត្ថុតាង​រួមមាន​អេស្កាវ៉ាទ័រ​ចំនួន​១​គ្រឿង ត្រាក់​ទ​រ័​ចំនួន​១​គ្រឿង និង​ប្រេងម៉ាស៊ូត​ចំនួន​២៦​ប៊ីដុង យកមក​រក្សាទុក​នៅ​ទីស្នាក់ការ​អាវុធហត្ថ​ស្រុក​ថ្មគោល​។​

​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ នេះដែរ អាវុធហត្ថ​ខេត្ត​បាន​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​នីតិវិធី និង​បន្ត​ស្រាវ​​ជ្រាវរ​កមេ​ខ្លោ ង​ដែល​នៅ​ពី​ក្រោយខ្នង ដើម្បី​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕​

ឃាត់​មនុស្ស​ម្នាក់​និង​គ្រឿងចក្រ​២​គ្រឿង ឈូសឆាយ​ទន្ទ្រាន​​ដីព្រៃ​លិច​ទឹក​

ឃាត់​មនុស្ស​ម្នាក់​និង​គ្រឿងចក្រ​២​គ្រឿង ឈូសឆាយ​ទន្ទ្រាន​​ដីព្រៃ​លិច​ទឹក​

ឃាត់​មនុស្ស​ម្នាក់​និង​គ្រឿងចក្រ​២​គ្រឿង ឈូសឆាយ​ទន្ទ្រាន​​ដីព្រៃ​លិច​ទឹក​

ឃាត់​មនុស្ស​ម្នាក់​និង​គ្រឿងចក្រ​២​គ្រឿង ឈូសឆាយ​ទន្ទ្រាន​​ដីព្រៃ​លិច​ទឹក​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular