Home ព័ត៌មានជាតិ សន្តិសុខ ​តុលាការ ដោះល...

​តុលាការ ដោះលែង​សិស្ស អេ​អាយ​អេស​ម្នាក់ ដែល​ជាប់ពិរុទ្ធ​ឃាតកម្ម ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ លោក ហម ម៉េង​សែ ចៅក្រម​សាលាដំបូង រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម តាមរយៈ​សវនាការ មុន​អង្គសេចក្ដី នៅ​ព្រឹក​ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ​២០២០ នេះ ដោយ​សម្រេច​ដោះលែង ឈ្មោះ នី លី​ស៊ា​ង អាយុ​១៤​ឆ្នាំ ជា​សិស្សសាលា​អេ​អាយ​អេស ( AIS ) ដែល​ជាប់ចោទ​ពីបទ «​ហិង្សា ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស បណ្តាលឱ្យ​មរណភាព ជនរងគ្រោះ អោយនៅ​ក្រៅ​ឃុំ បណ្តោះអាសន្ន ។​

​ការសម្រេច​ដោះលែង​នេះ តុលាការ បាន​ភ្ជាប់​ជា​លក្ខខណ្ឌ ៣ ចំណុច​គឺៈ ទី​១. ត្រូវ​តម្កល់​ប្រាក់​ចំនួន ២០ លាន​រៀល , ទី​២. មិនត្រូវ​ផ្លាស់ប្តូរ​ទីលំនៅ និង​ទី​៣ តម្រូវឱ្យ​អាណាព្យាបាល ត្រូវ​នាំ​កូន​មក​បង្ហាញខ្លួន ចំពោះ​តុលាការ នៅពេល​មាន​ដីកា​រកោះ ។​

​ការសម្រេច ខាងលើនេះ ធ្វើឡើង បន្ទាប់ពី​តុលាការ បាន​ឃុំខ្លួន​ជនជាប់ចោទ នី លី​ស៊ា​ង អស់​រយៈពេល ១១ ខែ និង ២៥ ថ្ងៃ ដោយសារ​ការអូសបន្លាយ នីតិវិធី តាមរយៈ​ការប្ដឹង​ដិត​ចិត្ត ចៅក្រម​ស៊ើបសួរ ដល់​ទៅ ៣ រូប ពី​សំណាក់​ក្រុមគ្រួសារ​ជនរងគ្រោះ​។​

​សូម​រំលឹកថា ជនជាប់ចោទ ឈ្មោះ នី លី​ស៊ា​ង ជា​សិស្សសាលា​អន្តរទ្វីប​អាមេរិកាំង ( AIS ) ត្រូវបាន​ចាប់ខ្លួន នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០ បន្ទាប់ពី​រូបគេ បាន​វាយ​យុវ​សិស្ស ឈ្មោះ សំ សន្ធិ​វង្ស ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រៀន​ថ្នាក់​ទី​៩ ( ឃ ) នៃ​សាលា​អន្តរទ្វីប​អាមេរិកកាំង​( AIS ) បណ្តាលអោយ​ស្លាប់ ពេល​បញ្ជូន​មកដល់​ម​ន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត កាលពី​វេលា​ម៉ោង​៤ និង​៤០​នាទី​ល្ងាច ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​១៨៧ ជាប់​របង សាលា​អន្តរទ្វីប អាមេរិកាំង សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular