Home ព័ត៌មានជាតិ សេដ្ឋកិច្ច ចិន​សម្រេច​ផ្...

ចិន​សម្រេច​ផ្តល់​ថ្នាំ​ការពារ​ជំងឺឆ្លង​អុតក្តាម​សត្វ​គោ​/​ក្របី ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម

ដោយៈ ជា សីហៈ​/​ភ្នំពេញ​៖ តប​តាម​ការស្នើសុំ​ដោយ​លោក វេ​ង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក រដ្ឋមន្ត្រី​កសិកម្ម និង​កិច្ចការ​ជនបទ នៃ​ប្រទេស​ចិន បានសម្រេច​ជួយផ្តល់​ថ្នាំ​ការពារ​ជំងឺឆ្លង​អុតក្តាម​សត្វ​គោ​/​ក្របី ដែល​ប្រទេស​កម្ពុជា​កំពុង ប្រឈម​។

​ក្រសួងកសិកម្ម បានប្រកាសថា តប​តាម​សំណើរ​ចាំបាច់ និង​បន្ទាន់ របស់​កម្ពុជា ក្រសួង កសិកម្ម និង​កិច្ចការ​ជនបទ​ចិន នៅ​ថ្ងៃទី​១៣ ខែធ្នូ បាន​ឯកភាព​ផ្តល់​ថ្នាំ​ការពារ​ជំងឺឆ្លង​អុតក្តាម គោ​/​ក្របី ចំនួន ២០០ ០០០ កម្រិត (Doses) ហើយ​បាន​សម្របសម្រួល​ជាមួយ​វិទ្យាស្ថាន ស្រាវជ្រាវ​បសុពេទ្យ​ឡាន​ចូ​វ (Lanzhou Veterinary Research Institute) សមាគម​ថ្នាំ ពេទ្យ និង​បសុពេទ្យ​ចិន (China Veterinary Drug Association) និង​ក្រុមការងារ​នៃ​សាកល វិទ្យាល័យ កសិកម្ម​ចិន​សម្រាប់​សម្ព័ន្ធភាព​ឧស្សាហកម្ម​ឡាន​ឆាង​-​មេគង្គ​បសុពេទ្យ និង​ថ្នាំ​ការពារ​ជំងឺ (China Agriculture University for Lancang-Mekong Veterinary Drug and Vaccine Industry Alliance) ដើម្បី​ផ្តល់ជូន​ភាគី​កម្ពុជា​ផ្នែក​បច្ចេកទេស និង​បង្កើន សមត្ថភាព​ក្នុងការ​ឃ្លាំមើល ការបង្ការ និង​ការគ្រប់គ្រង​ការ​រាលដាល​ជំងឺឆ្លង​សត្វ​។

​ចំពោះ​ការផលិត​ថ្នាំ​ការពារ​ជំងឺឆ្លង​សត្វ នាយកដ្ឋាន​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ក្រសួង ទាំងពីរ​បាននិងកំពុង​ធ្វើការ​សម្រប សម្រួល​ផ្នែក​លិខិតបទដ្ឋាន​គតិយុត្ត​នានា ធ្វើ​យ៉ាង ណា​បង្កើត​ភាពងាយស្រួល​ជូន​ដល់​ក្រុមហ៊ុន​វិនិយោគិន​ចិន​ដែល​មានបំណង​ធ្វើការ​វិនិយោគ​ដើម្បី​សិក្សា​ស្រាវជ្រាវ និង​ផលិត​នៅ​កម្ពុជា​នាពេលខាងមុខ​។

​លោក​រដ្ឋមន្ត្រី ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ប្រជាជន និង​រដ្ឋាភិបាល​ចិន ដែល​បាននិងកំពុង​បន្ត​ផ្តល់​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុង ជ្រោយ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​។ លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​បាន​ចូលរួម​ជា ចំណែក​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុង​ការជួយ​រុញ​កំណើនសេដ្ឋកិច្ច​តាមរយ​:​ការអភិវឌ្ឍ លើ​គ្រប់​វិស័យ រួមទាំង​វិស័យ​កសិកម្ម​ផងដែរ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular