វៀតណាម​បង្កើត​វ៉ាក់សាំង​កូវី​ដ​១៩​ឈ្មោះ​Nano covax​តំលៃ​តែ​៥​ដុល្លារ​ក្នុង​មួយ​ដូស តែ​…

​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖ វៀតណាម នឹង​ជ្រើសរើស​មនុស្ស​៦០​នាក់​ក្នុងចំណោម​អ្នកស្ម័គ្រចិត្ត​២០០​នាក់​ដើម្បី​សាកល្បង​វ៉ាក់សាំង​កូវី​ដ​១៩​ផលិត​នៅ​វៀតណាម​ឈ្មោះ​ថា​Nano covax​នៅ​ថ្ងៃ​ព្រហស្បតិ៍​​ទី​១៧​ធ្នូ ក្រោយ​ទទួលបាន​ការអនុញ្ញាត​អោយ​សាកល្បង​លើ​មនុស្ស​។​

​ង្វៀន ង៉ូ ក្វា​ង អនុប្រធាន​នៃ​រដ្ឋ​បាន​វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​ការបណ្តុះបណ្តាល​នៅ​ក្រោម​ក្រសួង​សុខាភិបាល​វៀតណាម បាន​អះអាង​ថា តែ​ក្នុងពេល​តែ​មួយ​សប្តាហ៍ មនុស្ស​ប្រមាណ​២០០​នាក់​បាន​​ចុះហត្ថលេខា​ស្ម័គ្រ​សាកល្បង​វ៉ាក់សាំង Nano covax​ផលិត​ដោយ​ក្រុមហ៊ុន​Nanogen ។​

​បណ្ឌិតសភា​វេជ្ជសាស្ត្រ​យោធា​វៀតណាម ដែល​បាន​ចូលរួម​ក្នុង​ការសាកល្បង នឹង​ត្រួត​មើល​ដំណើរការ​ពិសោធន៍​។​អ្នកស្ម័គ្រចិត្ត​នឹង​ត្រូវ​ចាក់​វ៉ាក់សាំង​ក្នុងដំណាក់កាល​ពិសោធន៍​ទី​១​នេះ​២​ដូ​ស​ដោយច​ន្លោះ​​ពីគ្នា​២៨​ថ្ងៃ ហើយ​នឹង​ត្រូវ​តាមដាន​មើល​៥៦​ថ្ងៃ​ដើម្បី​អោយ​ដឹង​ប្រសិទ្ធភាព​វ៉ាក់សាំង និង​ត្រូវ​តាមដាន​៦​ខែ​បន្តទៀត​។​

​វ៉ាក់សាំង​Nano covax​ត្រូវ​រំពឹងថា​នឹង​មាន​តំលៃ​១២០.០០០​ដុង​(៥,១៧​ដុល្លារ​)​ក្នុង​មួយ​ដូស ហើយ​តំណាង​ក្រុមហ៊ុន​និយាយថា វ៉ាក់សាំង​របស់​ខ្លួន​ថ្លៃ​សមរម្យ និង​អាច​រកបាន​សំរាប់​ប្រជាជន​វៀតណាម​ទាំង​​អស់ ។​

Nano covax ត្រូវ​រំពឹងថា​នឹង​ចូល​ក្នុងដំណាក់កាល​ផលិតកម្ម​ទ្រង់ទ្រាយ​ធំ​នៅ​ខែ​ឧសភា​ឆ្នាំ​២០២១​។​

​សូមបញ្ជាក់​ថា បច្ចុប្បន្ន​វៀតណាម​មាន​វ៉ាក់សាំង​កូវី​ដ​១៩​ចំនួន​៤​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​អភិវឌ្ឍន៍ ដោយ​មួយ​របស់​ក្រុមហ៊ុន​Nanogen មួយ​របស់​វិទ្យាស្ថាន​វ៉ាក់សាំង​និង​ជីវ​វេជ្ជសាស្ត្រ​(IVAC) មួយ​របស់​​ក្រុមហ៊ុន​Vabiotech​និង​ទី​៤​របស់​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​និង​ផលិត​វ៉ាក់សាំង​និង​ជីវសាស្ត្រ​(Polyvac)​។​

​វ៉ាក់សាំង​កូវី​ដ​១៩ ផ​លិដោយ​វិទ្យាស្ថាន​វ៉ាក់សាំង​និង​ជីវ​វេជ្ជសាស្ត្រ​(IVAC)​ត្រូវ​រំពឹងថា​នឹង​ចូល​ដំណាក់កាល​ពិសោធន៍​លើ​មនុស្ស​នៅ​ខែ​មីនា​ឆ្នាំ​ក្រោយ បើសិនជា​ត្រូវបាន​អនុម័ត​ដោយ​អាជ្ញាធរ​។​ចំណែក​ក្រុម​​ហ៊ុន​Vabiotech​បាន​និយាយថា ខ្លួន​នឹង​ស្វះស្វែង​សុំ​ការអនុញ្ញាត​ពិសោធន៍​លើ​មនុស្ស​នៅ​ដើមឆ្នាំ​២០២១​។​

​នៅ​ទូទាំង​ពិភពលោក មាន​វ៉ាក់សាំង​១១​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ពិសោធន៍​ទី​៣ តែ​នៅ​មិនទាន់​មាន​មួយណា​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក​ទទួលស្គាល់​អនុញ្ញាត​អោយ​ប្រើ​ជា​ផ្លូវកា​នៅឡើយ​ទេ​​ទោះជា​មាន​ប្រទេស​ខ្លះ​ទិញ​មក​ប្រើ​រួច​បាត់​ទៅ​ហើយ​។​មុន​ឈានដល់​ការពិសោធន៍​លើ​មនុស្ស​ដើម្បី​អោយដឹងពី​ប្រសិទ្ធភាព​និង​សុវត្ថិភាព​វ៉ាក់សាំង គេ​ត្រូវ​ធ្វើ​ការពិសោធន៍​ដំណាក់កាល​ដំបូងៗ​ដូចជា សិក្សា​​ស្រាវជ្រាវ​ក្នុង​បន្ទប់ពិសោធន៍ និង​ធ្វើតេស្តិ៍​លើ​កោសិកា ជា​លោកា​និង​សត្វ​៕

​និយោជិត​ក្រុមហ៊ុន Nanogen ធ្វើការ​ក្នុង​បន្ទប់​ជីវ​ម៉ូឡេគុល​ដើម្បី​ផលិត​វ៉ាក់សាំង​កូវី​ដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular