Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុន​ចិន...

ក្រុមហ៊ុន​ចិន​នឹង​នាំ​ចូល​វ៉ាក់សាំង​កូវី​ដ​១៩ របស់​ក្រុមហ៊ុន BioNTech ចំនួន១០០លាន​ដូស​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ក្រុមហ៊ុន​ផលិត​ឱសថ​ចិន​មួយ​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ខ្លួន​បាន​យល់ព្រម​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩​យ៉ាងតិច ១០០ លាន​ដូសពី​ក្រុមហ៊ុន​អាល្លឺម៉ង់ BioNTech ហើយ​រង់ចាំ​តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​យល់ព្រម​លើ​ការប្រើប្រាស់​របស់​វា​ប៉ុណ្ណោះ​។​

​ចិន​បាន​និង​កំពុង​បង្កើត​បេក្ខជន​វ៉ាក់សាំង​កូវី​ដ​១៩​របស់​ខ្លួន​យ៉ាង​ឆាប់រហ័ស​និង​បង្កើន​ទីតាំង​ផលិតកម្ម​ប៉ុន្តែ​ក្រុមហ៊ុន​ក្នុងស្រុក​ក៏បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ផលិត​របស់​បរទេស​ផងដែរ​ដើម្បី​ផ្គត់ផ្គង់​​វ៉ាក់សាំង​ដល់​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​នៅលើ​ពិភពលោក​។​

​ក្រុមហ៊ុន​ឱសថ Shanghai Fosun Pharmaceutical Group បាន​និយាយថា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ខ្លួន​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់​ក្នុង​គោលបំណង​ធានា​ការផ្គត់ផ្គង់​វ៉ាក់សាំង​​ឱ្យបាន​គ្រប់គ្រាន់​នៅក្នុង​ប្រទេស​ចិន ដោយ​បន្ថែម​ថា​ខ្លួន​នឹង​បង់លុយ​ដំណាក់កាល​ដំបូង ១៥២ លាន​ដុល្លារ​មុន​ដំណាច់​ឆ្នាំ​នេះ​សម្រាប់​វ៉ាក់សាំង​ដំបូង​ចំនួន ៥០ លាន​ដូស​។​

​ក្រុមហ៊ុន Fosun Pharma បាន​និយាយថា ខ្លួន​នឹង​បង់​ប្រាក់​នៅ​សល់​ចំនួន ១៥២ លាន​ដុល្លារ បន្ទាប់​ពី​ទទួលបាន​ការអនុញ្ញាត​ឱ្យធ្វើ​ពាណិជ្ជកម្ម​វ៉ាក់សាំង​អាល្លឺម៉ង់​នៅ​ចិនដីគោក​។​

​កិច្ចព្រមព្រៀង​នេះ​មិន​បាន​បញ្ជាក់​លម្អិត​ទេ​ថា​តើ​វ៉ាក់សាំង​នៅសល់​ចំនួន ៥០ លាន​ដូសនឹង​មក​ដល់​នៅពេលណា​។​

​វ៉ាក់សាំង mRNA របស់​ក្រុមហ៊ុន Pfizer និង BioNTech ត្រូវបាន​អនុម័ត​រួច​ហើយ​សម្រាប់​ការប្រើប្រាស់​បន្ទាន់​នៅក្នុង​ប្រទេស​មួយចំនួន​ដូចជា​សហរដ្ឋ​អាម៉េរិក អង់គ្លេស និង​សិង្ហ​បុរី​៕

​ចិន​នឹង​ទិញ​វ៉ាក់សាំង​កូវី​ដ​១៩ ចំនួន​១០០​លាន​ដូសពី​ក្រុមហ៊ុន BioNTech

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular