Home ព័ត៌មានអន្តរជាតិ កូរ៉េ​ខាងត្បូ...

កូរ៉េ​ខាងត្បូង​និង​ជប៉ុន​រាយការណ៍​ករណី​កូវី​ដ​១៩​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ កូរ៉េខាងត្បូង​បាន​រាយការណ៍​អំពី​ការកើនឡើង​ខ្ពស់​មិន​ធ្លាប់​មាន​នៃ​ករណី​ឆ្លងកូវី​ដ​ប្រចាំ​ថ្ងៃ​ខណៈ​ក្រុម​មន្ត្រី​សុខាភិបាល​ប្រឈម​នឹង​សម្ពាធ​កាន់តែខ្លាំង​ឡើង​ដើម្បី​ពង្រឹង​គម្លាត​​សង្គម​ដើម្បី​កាត់បន្ថយ​ការ​រាលដាល​ជំងឺ​នៅក្នុង​តំបន់​រដ្ឋធានី​។​

​ករណី​ចំនួន ១.០៧៨ ត្រូវ​បាន​បញ្ជាក់​ដោយ​ទីភ្នាក់ងារ​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ​កូរ៉េ​នៅ​ថ្ងៃ​ពុធ​នេះ ដែល​នាំ​ឱ្យ​ចំនួន​ឆ្លង​សរុប​ទូទាំងប្រទេស​កើនឡើង​រហូត​ដល់ ៤៥.៤៤២ នាក់​។ អ្នកស្លាប់​សរុប​មាន​ចំនួន​ ៦១២ នាក់​បន្ទាប់​ពី​អ្នកជំងឺ​កូវី​ដ​១៩ ចំនួន​២៥ នាក់​បាន​ស្លាប់​នៅក្នុង​រយៈពេល ៤៨ ម៉ោង​ចុងក្រោយ ដែល​នេះ​ជា​រយៈពេល​ពីរ​ថ្ងៃ​ដ៏​ប្រល័យ​បំផុត​ចាប់តាំងពី​ជំងឺ​បាន​ផ្ទុះឡើង​។​

​ទីភ្នាក់ងារ​នេះ​បាន​និយាយថា អ្នកជំងឺ​ចំនួន ២២៦ នាក់​ក្នុងចំណោម​អ្នកជំងឺ​សកម្ម​ចំនួន ១១.៨៨៣ នាក់​កំពុង​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ឬ​រ៉ាំរ៉ៃ ចាប់​តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​ខណៈ​មាន​ការ​​បារម្ភ​ខ្លាំង​ឡើង​អំពី​កង្វះ​គ្រែ​មន្ទីរពេទ្យ​។​

​ដោយឡែក ទីក្រុង​តូ​ក្យូ​បាន​រាយការណ៍​ករណី​ថ្មី​នៃ​កូវី​ដ​១៩​ចំនួន ៦៧៨ នាក់ ជា​ចំនួន​ខ្ពស់បំផុត​សម្រាប់​រដ្ឋធានី​របស់​ជ​ប៉ុន ខណៈ​ជប៉ុន​ឥឡូវ​កំពុង​តស៊ូ​ទប់ទល់​នឹង​ការកើនឡើង​ករណី​ឆ្លង​យ៉ាង​គំហ៊ុក​។ រដ្ឋបាល​ក្រុង​តូ​ក្យូនិយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ករណី​ថ្មី​ទាំងនេះ​បាន​នាំ​ឱ្យ​ចំនួន​ឆ្លង​សរុប​នៅ​ទីក្រុង​កើន​ដល់ ៤៨.៦៦៨ នាក់​។

​ជប៉ុន​កត់ត្រា​ករណី​ឆ្លង ២.៤១០ នាក់​កាលពី​ថ្ងៃ​អង្គារ ដែល​នាំ​ឱ្យ​ចំនួន​ឆ្លង​សរុប​កើនឡើង​ដល់ ១៨៤.០៤២ នាក់ ក្នុងនោះ​មាន​អ្នកស្លាប់ ២.៦៨៨ នាក់​។

​នាយករដ្ឋមន្ត្រី យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្គា បាន​ចេញ​វិធានការ​យឺតយ៉ាវ​បំផុត ដែល​ទំនង​មក​ពី​ស្ទាក់ស្ទើរ​មិន​ចង់​បំផ្លាញ​អាជីវកម្ម​នានា ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយកូវី​ដ​រួចជាស្រេច​ទៅហើយ​៕

​ករណី​កូវី​ដ​១៩​ប្រចាំ​ថ្ងៃ​នៅ​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​កំពុង​កើន​ឡើង​ខ្លាំង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular