Home ព័ត៌មានជាតិ សន្តិសុខ ជីដូន​និង​ចៅ​...

ជីដូន​និង​ចៅ​ដឹក​ដៃ​គ្នា​ឆ្លង​ផ្លូវត្រូវ​ម៉ូតូ​បុក​រងរបួស​ធ្ងន់

ដោយៈ​ស​រិ​ទ្ធ​/​ស្វាយរៀងៈ ជីដូន​និង​ចៅស្រី បាន​រងរបួស​ធ្ងន់​ទាំង​២​នាក់ ខណៈ​ដឹក​ដៃ​គ្នា​ឆ្លង​ផ្លូវត្រូវ​ម៉ូតូ​បុក កាលពី ព្រឹក​ថ្ងៃទី​១៦​ខែធ្នូ ឆ្នាំ​២០២០ ស្ថិត​លើផ្លូវ​លំនៅ​ភូមិ បុស​ផ្លាំ​ង ឃុំ​បុស​មន ស្រុក​រំដួល ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​រំដួល​បាន​ឲ្យ​ដឹងថា ជីដូន​ឈ្មោះ​អេង សឿ អាយុ​៧៣​ឆ្នាំ ជា កសិករ​និង​ចៅស្រី​ឈ្មោះ សយ ស្រី​នី​ត អាយុ​៣​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ចំណែក​ខាង​ម៉ូតូ​បង្កហេតុ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង ១M ៨២០២ ជិះ​គ្នា​៤​នាក់ បើកបរ​ដោយ​ឈ្មោះ សុខ ស្រី​ពៅ ភេទ​ស្រី អាយុ​១៣​ឆ្នាំ មុខរបរ​សិស្ស​, អ្នករួមដំណើរ​មានឈ្មោះ ផុន ស្រី​ខួច អាយុ​១៣​ឆ្នាំ ភេទ​ស្រី មុខរបរ សិស្ស​, ឈ្មោះ​ប៊ុន ស្រី​ពេ​ជ ភេទ​ស្រី អាយុ​៧​ឆ្នាំ មុខរបរ​សិស្ស និង​ឈ្មោះ​ចិន វិ​រ​:​សិទ្ធ ភេទ​ប្រុស អាយុ​១៨​ខែ​។ ពួកគេ​មាន​ទីលំនៅ​ភូមិ​ត្រពាំងថ្ម ឃុំ​ថ្នា​ធ្ន​ង ស្រុក​រំដួល​ខេត្តស្វាយរៀង​។

បច្ចុប្បន្ន​អ្នករងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​មណ្ឌល​សុខភាព​បុស​មន​។​ចំណែក​មធ្យោបាយ​ធ្វើដំណើរ​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ដើម្បី​ដោះស្រាយ​ពេល​ក្រោយ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular