Home ព័ត៌មានជាតិ សន្តិសុខ ឃាត់ខ្លួន​ជនស...

ឃាត់ខ្លួន​ជនសង្ស័យ បួន​នាក់ រួមទាំង​គ្រឿងញៀន និង​អាវុធ​កែច្នៃ មួយចំនួន​

​ដោយៈ បូកគោ / កំ​ពតៈ នគរបាល នៃ​ស្នងការដ្ឋាន​ខេត្តកំពត នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ បាន​បញ្ជូន​ជនសង្ស័យ បួន​នាក់ ទៅ​សាលាដំបូង​ខេត្ត ពាក់ព័ន្ធ​គ្រឿងញៀន ២៦ កញ្ចប់​តូចធំ និង​អាវុធ​កែច្នៃ ខុសច្បាប់​បួន​ដើម​។​

​មន្ត្រី​សមត្ថកិច្ច បាន​ប្រាប់​ឱ្យដឹងថាៈ កាលពី​រសៀល ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ កម្លាំង​អន្តរាគមន៍​ពិសេស របស់​ស្នងការដ្ឋាន​ខេត្តកំពត បាន​ឃាត់ខ្លួន​ជនសង្ស័យ បួន​នាក់ ជា​បន្តបន្ទាប់ ស្ថិតនៅ​ភូមិ​គីឡូ ១២ ឃុំ​កោះ​តូច និង​ភូមិ​អន្លង់​មាក់ប្រាង ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ព្រមទាំង​អាវុធ​កែច្នៃ ខុសច្បាប់​។ ប្រតិបត្តិការ​នេះ សមត្ថកិច្ច រឹបអូស​បាន​គ្រឿងញៀន ២២ កញ្ចប់​ធំ និង​បួន​កញ្ចប់​តូច ព្រមទាំង​អាវុធ​កែច្នៃ ចំ​នួ​បួន​ដើម​។​

​មន្ត្រី​សមត្ថកិច្ច​ដដែល បា​បញ្ជាក់ថាៈ ក្រោយ​កសាង​សំណុំរឿង​រួចរាល់ នៅ​ថ្ងៃទី​១៦ ខែធ្នូ ជនសង្ស័យ ទាំង​បួន​នាក់ និង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់ សាលាដំបូង​ខេត្តកំពត ដើម្បី​ចាត់ការ​បន្ត​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular