ដោយ:គូលែន/សៀមរាប: សង្កាត់ចំនួន៣ក្នុងក្រុងសៀមរាប រួមជាមួយប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋ និងសហការជាមួយក្រុមហ៊ុនប្រមូលសំរាម បាននាំគ្នាធ្វើការសម្អាតបរិស្ថាន ប្រមូលសំរាម និងកាកសំណល់ផ្លាស្ទិក ដែលនៅតាមទីសាធារណៈ នៅក្នុងមូលដ្ឋាន រៀងៗ ខ្លួន នាថ្ងៃទី១៥ និងទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ ។
ការសម្អាតបរិស្ថាននេះ ក្នុងគោលបំណងអប់រំជាសាធារណៈ ទៅដល់មហាជនឱ្យបានជ្រួតជ្រាប អំពីតម្លៃនៃបរិស្ថានស្អាត និងដើម្បីរួមចំណែកលើក កម្ពស់សោភ័ណភាពក្នុងមូលដ្ឋាននៃសង្កាត់នីមួយៗ។
មន្ត្រីមួយរូបនៅរដ្ឋបាលសៀមរាប បាននិយាយថា សង្កាត់ចំនួន៣ក្នុងក្រុងសៀមរាប គឺមានរដ្ឋបាល សង្កាត់សៀមរាប សង្កាត់ជ្រាវ និងសង្កាត់ចុងឃ្នៀស បានសហការជាមួយក្រុមហ៊ុន ប្រមូលសំរាម ធ្វើការសម្អាតបរិស្ថាន ប្រមូលសំរាម កាកសំណល់ផ្លាស្ទិក ដែលមាននៅតាមទីសាធារណៈ នៅក្នុងមូលដ្ឋាន រៀងៗខ្លួន ។ ហើយ សំរាម ដែលប្រមូលយកចេញទាំងនេះ គឺជាសំរាមដែលបងប្អូនប្រជាពលរដ្ឋមួយចំនួន បានយកមកបោះចោល ដោយគ្មានភាពទទួលខុសត្រូវ និង មិនគោរពតាមការណែនាំ របស់រដ្ឋបាលសង្កាត់៕-R