Home ព័ត៌មានជាតិ សន្តិសុខ ​ជិះ​ម៉ូតូ​បុ...

​ជិះ​ម៉ូតូ​បុក​របង​ផ្ទះ​ប្រជាពលរដ្ឋ​រងរបួស​ធ្ងន់​ធ្ង​រ​

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញ​: យុវជន​ម្នាក់​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅបុក​របង​ផ្ទះ​ប្រជាពលរដ្ឋ បណ្ដាល​ឲ្យ​រងរបួស​ក្បាល​ធ្ងន់ធ្ងរ កាលពី​ម៉ោង​២ និង​២០ នាទី​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ ២០២០ នៅ​ចំណុច​ផ្លូវ​បេតុង ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ យុវជន​ខាងលើ ជិះ​ម៉ូតូ​ម៉ាក Q-BIX ពណ៌​ក្រហម​ពាក់​ផ្លាកលេខ​ភ្នំពេញ 1lG-9652 ធ្វើដំណើរ​តាមផ្លូវ​បេតុង​ក្រោយ​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​។ ពេល មកដល់​ចំណុច​ផ្លូវ​កោង បាន​វ៉ា​រថយន្ត​មួយគ្រឿង ក៏​ជ្រុល​ទៅបុក​របង​ផ្ទះ​ប្រជាពលរដ្ឋ បណ្ដាលឱ្យ​ដួល​បោក​ក្បាល​នឹង​ថ្នល់​រងរបួស​ធ្ងន់ធ្ងរ​។ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​របស់​ម​ន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត បានមក​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ ។​

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទំនប់ទឹក បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ យក​ម៉ូតូ​ទៅ​រក្សាទុក ដើម្បី​រង់ចាំ​សាច់ញាតិ​មក​យក​ម៉ូតូ​ទៅវិញ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular