ដោយ:សរិទ្ធ មុនីរ័ត្ន/ ភ្នំពេញ: បុរសជនជាតិចិន២នាក់ និងនារីជនជាតិចិនម្នាក់ ដែលជាប់ពាក់ព័ន្ធករណីកាន់កាប់និងប្រើប្រាស់អាវុធខុសច្បាប់ បានត្រូវកងអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនមកតុលាការ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ដើម្បីចាត់ការតាមច្បាប់។
លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កំពុងធ្វើការសាកសួរបុរសជនជាតិចិន២នាក់ និងនារីជនជាតិចិនម្នាក់នេះ។ ចំពោះអត្តសញ្ញាណជនជាតិចិនទាំង៣នាក់នេះ មិនទាន់មានប្រភពណាបញ្ជាក់ឲ្យដឹងនៅឡើយទេ។
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំការមនបាន ឃាត់ខ្លួនបុរសជនជាតិចិន២នាក់និងនារីជនជាតិចិនម្នាក់នេះ នៅចំណុចផ្សារផ្លាហ្សាបឹងត្របែក ផ្លូវ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយដកហូតវត្ថុតាង អាវុធវែង១ដើមម៉ាកអ៊ឹម ១៦មួយដើម មានបង់ចំនួន២ និងគ្រាប់ចំនួន៥៤គ្រាប់៕
ជនសង្ស័យជា ជនជាតិចិន០៣នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ នារសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់បន្ទាប់ពីត្រូវបាន កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថខណ្ឌចំការមន ឃាត់ខ្លួន នៅចំណុចផ្សារផ្លាហ្សាបឹងត្របែក ផ្លូវ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយដកហូតវត្ថុតាងអាវុធវែង១ដើមម៉ាកM16 មានបង់ចំនួន២ គ្រាប់ចំនួន៥៤គ្រាប់។
លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង អម សាលាដំបូង រាជធានី ភ្នំពេញ ធ្វើការសាកសួរ បុរសជនជាតិ ចិន ២ នាក់ និង នារី ជន ជាតិចិន ម្នាក់នេះ ។ជនសង្ស័យជាជនជាតិចិនទាំង០៣នាក់មានឈ្មោះ ៖
– ទី១ ឈ្មោះ CHEN MAO DUN ភេទប្រុស អាយុ២៦ឆ្នាំ មានមុខរបរ អ្នកបើកបររថយន្តទីលំនៅបច្ចុប្បន្ន ផ្ទះលេខ៩៧ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
–ទី២ ឈ្មោះ YANG XIAO LONG ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅខុនដូស្តារស៊ីធី បន្ទប់លេខ៣១៣ ខណ្ឌសែនសុខ។
–ទី៣ ឈ្មោះ ZHANG WEN LI ភេទស្រី អាយុ២៤ឆ្នាំ មានមុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក់នៅខុនដូស្តារស៊ីធី បន្ទប់លេខ៣១៣ ខណ្ឌសែនសុខ។
ជនសង្ស័យបានសារភាពថា អាវុធនេះ គេបានមកពីមេរបស់ពួកគេ ហើយមេរបស់គេបានទៅប្រទេសចិនវិញហើយ។ ចំពោះករណីនេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវរកមេខ្លោង៕