ដោយ:ដេប៉ូ/ភ្នំពេញ:នៅថ្ងៃទី១៦ខែធ្នូឆ្នាំ២០២០នេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជូនដំណឹងថ្មីមួយបន្ថែមទៀត ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៤២ជូនដល់កម្មករនិយោជិតដែលបានព្យួរកិច្ចសន្យាការងារ នាកន្លងមក ។
បើយោងតាមសេចក្តីជូនដំណឹងខាងលើនេះបានបញ្ជាក់ថាការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី៤២ជូនបងប្អូនកម្មករនិយោជិតនេះសរុបមានចំនួន ៩ ៩៤៦ នាក់ នៅរោងចក្រ សហគ្រាសចំនួន៦៥ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ដែលត្រូវបានព្យួរកិច្ចសន្យាការងារស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។សូមអានសេចក្តីជូនដំណឹង