ដោយ:សៅវ៉ាន់ឌី/ព្រះវិហារ::រថយន្តធំដឹកទំនិញបានបើកវ៉ាជែងរថយន្តមួយគ្រឿងទៀតក្នុងល្បឿនលឿនជ្រុលទៅបុកអ្នកជិះម៉ូតូបណ្តាលឱ្យប្ដីនិងប្រពន្ធស្លាប់នៅតាមបណ្តោយផ្លូវជាតិលេខ៦២ស្ថិតក្នុងភូមិអូពោរឃុំរមណីយស្រុករវៀងកាលពីរសៀលថ្ងៃទី១៦ខែធ្នូនេះ។
សាក្សីបានឱ្យដឹងថាៈរថយន្តធុនធំពាក់ផ្លាកលេខពោធិ៍សាត់3A0276បានបុកម៉ូតូហុងដាC125ពាក់ផ្លាកលេខកំពង់ធំ1K7960ជិះគ្នាពីរនាក់បណ្តាលឱ្យប្ដីនិងប្រពន្ធស្លាប់ភ្លាមៗ។អ្នកបើកម៉ូតូឈ្មោះឃុតប៊ុនធឿនអាយុ៤៤ឆ្នាំនិងប្រពន្ធឈ្មោះចង្រិតអាយុ២៤ឆ្នាំ។អ្នកទាំងពីរនៅភូមិផ្តៀកឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្គខេត្តកំពង់ធំ។ចំណែកតៃកុងរថយន្ដបង្កគ្រោះថ្នាក់បានត់គេចខ្លួនបាត់៕សរន