Home ព័ត៌មានជាតិ សង្គម ក្រុង​ប៉ោយប៉ែ...

ក្រុង​ប៉ោយប៉ែត​បាន​សិក្សា​ស្នើ​បំបែក​បន្ថែម​សង្កាត់ និង​ភូមិ​កើន​ទ្វេ​រដង

ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​បាន​សិក្សា ពិនិត្យ ពិភាក្សា ស្នើ​បំបែក​បន្ថែម​សង្កាត់​និង​ភូមិ​កើន​ទ្វេ​រដង ពោលគឺ​សង្កាត់​កើន​ពី​៣​ទៅ​៦,​ភូមិ​កើន​ពី​៣១​ទៅ​៦៩ ភូមិ​។​

​លោក អ៊ុ រាត្រី អភិបាលខេត្ត​បន្ទាយ​មាន​ជ៏​យ កាលពី​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០២០ បាន​ដឹកនាំ​អភិបាលរង​ខេត្ត អភិបាលក្រុង ចៅសង្កាត់​សាមី នាយក​រដ្ឋបាល នាយក​ទីចាត់ការ​វិនិយោគ​បាន​ដឹកនាំ​និង​ចូលរួម​កិច្ចប្រជុំ​សិក្សា ពិភាក្សា​លើ​សំណើ​សំណើ​ពង្រាង​ស្តីពី​ការ​បំបែក​សង្កាត់​ចំនួន​៣ មាន​៣១ ភូមិ​។ គឺ​បំបែក​ចេញពី​សង្កាត់​ចាស់​ទៅជា​សង្កាត់​ថ្មី​៣ មាន​ភូមិ​ថ្មី​ចំនួន​៣៨​ភូមិ ។​

​កិច្ចពិភាក្សា ក៏​ពិនិត្យ​លើ​បទពិសោធន៍ ប្រវត្តិ​នៃ​ការ​បំបែក /​បង្កើត ក្រុង សង្កាត់ ភូមិ​ថ្មី កន្លងមក ភូមិសាស្ត្រ ប្រជាសាស្ត្រ ប្រវត្តិសាស្ត្រ …​ពិសេស​សេចក្តីណែនាំ​ស្តីពី​បែបបទ និតិ​វិធី​នៃ​ការជ្រើសរើស​មេភូមិ ការចូល​កាន់តំណែង ការផ្លាស់ប្តូរ​មេភូមិ ការតែងតាំង​ជំនួយការ​មេភូមិ និង​តួនាទី ភារកិច្ច របៀប​ធ្វើការ​របស់​ភូមិ​(​ដែល​មិនមែនជា​ថ្នាក់រដ្ឋបាល​ឡើយ ) ។​

​យោង​លោក​ហាយ សំណាង នាយក​ទីចាត់ការ​វិនិយោគ​សាលាខេត្ត​បន្ទាយមានជ័យ ក៏​ដូច​លោក​គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត​និង​លោក​ចៅសង្កាត់​ប៉ោយប៉ែត ,​ផ្សារកណ្តាល​និង​និមិត្ត ពិសេស​ឯកសារ​សំណើ​ស្តីពី​ការ​បំបែក​សង្កាត់​ចំនួន​៣​នៅ​ក្រុង​ប៉ោយប៉ែត បានអោយដឹងថា ៖ ការ​បំបែក​នោះ​គឺ​សង្កាត់​ចាស់​១ ត្រូវ​បំបែក​បន្ថែម​សង្កាត់​ថ្មី​១ ។ ឯ​ភូមិ​ចាស់​១ អាច​បំបែក​ពី​១​ទៅ​២ ភូមិ តាម​ទំហំ​ផ្ទៃដី ភូមិសាស្ត្រ ចំនួន​ប្រជាពលរដ្ឋ​ជាដើម ។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​ក្រុង​ប៉ោយប៉ែត​នេះ មាន​ផ្ទៃដី​តូច​តែ​ចំនួន​២៧,៣១៣.៤២​ហិកតា ៖ លំនៅឋាន ១៣,៣៤០.៦៦​ហិកតា ដី​កសិកម្ម ១២,៦០៤​ហិកតា ដី​តំបន់​សេដ្ឋកិច្ច​ពិសេស​៧១៨​ហិកតា និ​ថ​ដី​បឹងបួរ​៦៥០​ហិកតា​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​មាន​ដល់​២៤,២៥៨​គ្រួសារ នៃ​មនុស្ស​សរុប ១០១,២០២ នាក់​/​ស្រី​៥០,៦៥៤​នាក់​។ ពលរដ្ឋ​១៨​ឆ្នាំ​ឡើង ចំនួន​៦១.៥២៧​នាក់​/ ស្រី​៣១,៧៦៥​នាក់​។​

​អង្គប្រជុំ​បានស្នើ​អោ​យម​ន្ត្រី​សាមី​អង្គភាព​អ្នកស្នើ​និង​អ្នកពាក់ព័ន្ធ​ត្រូវតែ​សិក្សា ពិនិត្យ​ឲ្យ​ច្បាស់លាស់​លើ​ខ្លឹមសារ​ខាងលើ​ថា តើ​ការ​បំបែក​នោះ​មាន​លក្ខណៈវិនិច្ឆ័យ​អ្វីខ្លះ មាន​ហេតុផល​អ្វីខ្លះ សក្តានុពល​សេដ្ឋកិច្ច សង្គម​អី មាន​ប្រយោជន៍​ដល់​ការគាំទ្រ​ទស្សនៈ​នយោបាយ​ទេ​? ងាយស្រួល​ដ​លើ​ការគ្រប់គ្រង​រដ្ឋបាល ប្រជាពលរដ្ឋ​ដូចម្តេច​? ហើយ​ត្រៀម​ការងារ​សំណើ​(​ធ្វើ​សារ​ណា​) នឹង​ថ្នាក់លើ​បង្គាប់​នៃ​រដ្ឋបាល​។​

​ចំពោះ​ភូមិសាស្ត្រ ប្រវត្តិ​អី​ជា​គោល ឈ្មោះ​សង្កាត់​និង​ភូមិ​ត្រូវ​ប្រយ័ត្នប្រយែង កុំ​ឲ្យ​ស្រដៀង​ឬ​ដូចនឹង​ឈ្មោះ​បរទេស គឺ​នៅ​ខាង​ប្រទេស​ថៃ​ជាប់​ព្រំដែន (​អតីត​ទឹកដី​ខ្មែរ​យើង​) ឧទាហរណ៍​ភូមិ​គោក​ស្បែង​នៅ​សង្កាត់​អូរជ្រៅ​ដែល​ស្នើ​បង្ក​លត​ថ្មី បាន​ជាន់​នឹង​ឈ្មោះ​ភូមិ​គោក​ស្បែង នៅ​ឃុំ​ខ្លង​លឹក ស្រុក​អារ​ញ្ញា​របស់​ថៃ​។

​ឈ្មោះ​ដែល​មិនសូវ​គេ​ស្គាល់ ។​ឧទាហរណ៍​ភូមិ​ផ្សារ​អគ្គ ដែល​ឈ្មោះ​អគ្គ​(​អគ្គ​ភស្តុភារ ក្រសួងការពារជាតិ )​ដែល​គេ​ឈប់​ប្រើ ជាដើម ។​

​សូមបញ្ជាក់ថា ក្នុង​ពង្រាង​សំណើ​នោះ គឺ​ស្នើ​បំបែក​ទី​១ សង្កាត់​ប៉ោយប៉ែត​ជា​២​គឺ​ទៅជា​សង្កាត់​ប៉ោយប៉ែត​និង​សង្កាត់​អូរជ្រៅ​។ ទី​២ សង្កាត់​ផ្ដា​រ​កណ្តាល បំបែក​ជា​ជា​២ គី​ទៅជា​សង្កាត់​ផ្ដា​រ​កណ្តាល​និង​សង្កាត់​អូរ​ឫ​ស្សី។​ ​ទី​៣ សង្កា​ត​និមិត្ត បំបែក​ជា​២ មាន​សង្កាត់​និមិត្ត​ និង​សង្កាត់​កូនដំរី​។ និង​ភូមិ​៣១ បំបែក​ទៅជា​៦៩ ។​

​ការស្នើ​បំបែក​នេះ ត្រូវធ្វើ​អោយបាន​មុន​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០២២ ខាងមុខ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular