Home ព័ត៌មានជាតិ សន្តិសុខ រថយន្តរេចង្កូ...

រថយន្តរេចង្កូតបុកម៉ូតូបណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់

ដោយ:គូលែន/សៀមរាប: នៅរសៀលថ្ងៃទី១៦ ខែធ្នូ នេះមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្ត ម៉ាក Toyota Hilux ពណ៌ បានបុកជាមួយម៉ូតូ ដែលជិះគ្នាពីរនាក់បណ្តាលឲ្យនារីម្នាក់បានស្លាប់នៅកន្លែងកើតហេតុ និងនារីម្នាក់ទៀតបានរបួសធ្ងន់។ហេតុការណ៌នេះកើតឡើងភូមិចាន់ហៀរ ឃុំបឹងមាលា ស្រុកស្វាយលើ។

    នគរបាលស្រុកស្វាយលើបាននិយាយថា មានរថយន្តម៉ាក Toyota Hilux ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ .១៨៥៣ ភព២ អ្នកបើកបរឈ្មោះ រាំ ភារ័ត្ន ភេទ ប្រុស អាយុ ២១ ឆ្នាំ រស់នៅភូមិខ្វាវឃុំ ខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានបុកជាមួយម៉ូតូពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាបT ៤៨០៣ ជិះគ្នា២នាក់ក្នុងទិសដៅបញ្ច្រាសគ្នាបណ្ដាលឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុម្នាក់ និងរបួសធ្ងន់ម្នាក់។ ក្រោយកើតហេតុអ្នករងរបួសបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគមដើម្បីសង្គ្រោះ។

    ជនរងគ្រោះឈ្មោះ មីស្រីពេជ្រ អាយុ២០ឆ្នាំ ( ស្លាប់ ) និងម្នាក់ទៀតឈ្មោះអន ថុក អាយុ ១៩ឆ្នាំ។ អ្នកទាំងពីរនៅភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែងខេត្តសៀមរាប៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular