ប្រចាំថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ឆ្នាំ២០២០
ឆ្នាំជូត
រាសីស្រុតចុះ។នៅថ្ងៃនេះបើលោកអ្នកសម្រេចរឿងសំខាន់មិនផ្តល់ផលល្អទេ ហើយពិសេសងាយកើតបញ្ហាច្រើនថែមទៀត។ក្រៅពីនេះធ្វើអ្វីត្រូវមើលឱ្យច្បាស់លាស់បើពុំនោះផលអាក្រក់ងាយកើតឡើងផង។បើជាអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយការរកផលកម្រៃមិនសូវឆ្លើយតបដូចសេចក្តីប្រាថ្នាទេឬអាចនិយាយបានថាទោះខិតខំកម្រិតណាក៏មិនឆ្លើយតបដូចជាទីគាប់ចិត្តនោះដែរ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមានការចម្រើនលូតលាស់ទៅមុខសន្សឹមៗហើយការកើតភាពរកាំរកូសនោះក៏មានច្រើនចំពោះមុខ ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកប្រកបការងារអ្វីត្រូវសន្សឹមៗនិងប្រយ័ត្នប្រយែងទើបគ្មានបញ្ហាចោទឡើង។ដោយឡែកសម្រាប់ពាណិជ្ជករចំពោះការចង់ប្រកបរបររកស៊ីថ្មីថ្មោងវិញលោកអ្នកត្រូវចេះត្រួតពិនិត្យស្ថានការណ៍និងមើលឱ្យស្រួលបួលបើពុំនោះប្រយ័ត្នការដាក់ដើមទៅហើយសូន្យឈឹងតែម្តងហើយមកជំពាក់គេវ័ណ្ឌកថែមទៀត។
រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំចូរប្រយ័ត្នកើតមានការរង្គោះរង្គើព្រោះតែអ្នកទីបីចូលមកឡូកឡំ៕
ឆ្នាំខាល
រាសីឡើងខ្ពស់។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ហេតុនេះបើចង់សម្រុកការងារអ្វីអាចធ្វើពេញទំហឹងបានហើយ ព្រោះថាផលតែងហុចមកវិញផង។ចំណែកយីអ៊ុនអ្នកប្រកបរបររកស៊ីជួញដូរទាំងស្ត្រីបុរសតែងផ្តល់ផលល្អ ហើយទោះចង់បណ្តាក់ទុនរកស៊ីឬធ្វើអ្វីមួយតែងហុចផ្លែផ្កាដូចសមប្រកបជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពត្រជាក់ត្រជុំនិងមានភាពស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។នៅថ្ងៃនេះរាល់ឧបទ្រពចង្រៃទាំងឡាយបានត្រូវរលាយចាកចេញឆ្ងាយហើយការប្រកបការងារមានការរីកលូតលាស់ប្រសើរឡើងវិញ។ក្រៅពីនេះបើមានឧបសគ្គរារាំងមុខក៏បានធូរស្រាលនិងលោកអ្នកអាចសុខកាយសប្បាយចិត្តយ៉ាងស្រស់ស្រាយទៀតផង។បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញមិនគប្បីហក់លោតខ្លាំងពេកឡើយព្រោះផលចំណូលនោះមិនឆ្លើយតបដូចសេចក្តីប្រាថ្នាទេឬអាចនិយាយបានថាទោះខិតខំខ្លាំងត្រឹមកម្រិតណាក៏បានត្រឹមមួយគ្រប់ឆ្នាំងបាយដែរ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំជួបបញ្ហានឿយណាយនិងអស់សង្ឃឹមក្នុងដំណើរជីវិតច្រើនចូលយាយី៕
ឆ្នាំរោង
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកឃើញថាមិនល្អប្រសើរប៉ុន្មានទេពីព្រោះថាជារឿយៗតែងមានបញ្ហាច្រើនចំពោះមុខ។នៅពេលនេះដំណើរជីវិតរបស់លោកអ្នកបានងើបខ្ពស់បន្តិចវិញម្ល៉ោះហើយទោះធ្វើអ្វីក៏ដោយតែងជឿនលឿនទៅមុខសន្សឹមៗជានិច្ច។សម្រាប់ អ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទោះជួបការលំបាកម្តេចម្តា ប៉ុន្តែក៏អាចចិញ្ចឹមឆ្នាំងបាយ
អញ្ចឹងដែរ។ការធ្វើដំណើរត្រូវប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។
រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំមានការខ្វាយខ្វល់ព្រោះតែការគិតច្រើនម្នាក់ឯង៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ហេតុនេះទោះធ្វើអ្វីឃើញថាផ្លែផ្កាតែងមិនហុចដូចជាទីគាប់ចិត្តនោះឡើយ។ការបំពេញការងារចូរលោកអ្នកប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមបន្តិចព្រោះគេងាយធ្វើឱ្យលោកអ្នកទទួលរងគ្រោះណាស់។អ្នកប្រកបរបររកស៊ីជួញដូរក្នុងពេលនេះជួបការលំបាកក្នុងការរកប្រាក់កម្រៃណាស់ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរដែរទ្បើយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕
ឆ្នាំមមី
រាសីស្រុតចុះ។នៅថ្ងៃនេះដោយសារដួងរាសីស្រុតចុះហេតុនេះគួរប្រយ័ត្នប្រយែងនិងគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនមានបញ្ហាចោទឡើង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរការរកផលចំណូលទោះបីថាមានភាពរលូនល្អទៅមុខក្តីតែយ៉ាងណាក៏កើតមានភាពរកាំរកូសមិនតិចដែរទេហើយពិសេសលោកអ្នកឱ្យប្រយ័ត្នចំណូលពីព្រោះថាមិនងាយរកបានដោយងាយទេទាល់តែខិតខំខ្លាំងទើបរកប្រាក់កម្រៃគ្រាន់ចិញ្ចឹមឆ្នាំងបាយ ។
រីឯបញ្ហាស្នេហាកំលោះក្រមុំមិនមានការលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនជាង៕
ឆ្នាំមមែ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយត្រូវមានហេតុផលត្រឹមត្រូវពុំនោះទេរឿងរាវអាក្រក់ងាយកើតឡើងចំពោះមុខណាស់។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេហើយក៏មិនមានការថយក្រោយដែរគឺដូចសព្វមួយដង។ការរស់នៅចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយព្រោះតែពាក្យសម្តី។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់
ចិត្តខ្លាំងម្ល៉ោះហើយការកើតរឿងរាវប្រទាំងប្រទើសងាយផ្ទុះឡើងណាស់៕
ឆ្នាំវក
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកតែងលេចចេញនូវបាតុភាពរឿងមិនសប្បាយចិត្តនិងបញ្ហាប៉ះទង្គិចជាមួយអ្នកដទៃខ្លះផង ប៉ុន្តែពុំមានរឿងគួរព្រួយបារម្ភខ្លាំងក្លាឬត្រូវប្រឈមមុខច្រើននោះឡើយ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះដែរមិនមានការចម្រើនលូតលាស់ទេគឺមានការដើរថយក្រោយច្រើនជាងដូចនេះលោកអ្នកតោងតែមានការប្រយ័ត្នប្រយែងបើពុំនោះទេផលចំណូលនឹងថយចុះថែមទៀត។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងគ្នានិងមិនសូវមានការរីកលូតលាស់ទៅមុខទេ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពគាប់ប្រសើរ ហើយបើទោះបីធ្វើអ្វីក៏តែងមានការចម្រើនលូតលាស់ទៅមុខសន្សឹមៗជានិច្ច។អ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយត្រូវរត់ទៅរកអតិថិជន ហើយត្រូវស្វះស្វែងបន្តិចទើបរកប្រាក់ចំណូលគ្រាន់ធូរស្រាលជាងមុនហើយត្រូវចងចាំថាបើកាលណាមានអតិថិនជនច្រើនកាលណាកាន់តែល្អកាលនោះ។ការធ្វើដំណើរទីជិតឆ្ងាយបើចង់ប្រកបកិច្ចការអ្វីមួយគប្បីមានការប្រយ័ត្នប្រយែងបន្តិចព្រោះតែងផ្តល់ផលអាក្រក់ច្រើនជាងល្អ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីលោកអ្នកឱ្យប្រយ័ត្នភាពផ្អែមល្ហែមប្រែជាជូរចត់វិញព្រោះតែការប្រចែប្រច័ណ្ឌម្នាក់ៗមានមិនស្ទើរក្នុងខ្លួននោះឡើយ ៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តឬប្រកបកិច្ចការសំខាន់អ្វីមួយពីព្រោះថាផ្លែផ្កាល្អៗតែងឆ្លើយតបមកវិញជានិច្ច។សម្រាប់ថ្ងៃនេះដែរដោយសារដួងរាសីឡើងខ្ពស់ដូចនេះអ្នកប្រកបរបររកស៊ីជួញដូរបើចង់បើកហាងថ្មីឬផ្លាស់ប្តូរមុខរបរថ្មីតែងហុចផលល្អៗមកវិញគ្រាន់ជាទីពេញចិត្តផង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកើតមានការថ្នាំងថ្នាក់និងពិសេសមានរឿងប្រឆាំងគ្នាច្រើនទៀតផង៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។អ្នកកើតឆ្នាំជ្រូកចាប់តាំងតែពីដើមសប្តាហ៍រហូតឈានជិតចូលដល់ចុងសប្តាហ៍នេះឃើញថាដំណើរជីវិតមានបញ្ហាខ្លះៗចូលយាយីតែយ៉ាងណាកិច្ចការងារក៏សម្រេចបានគ្រាន់កក់ក្តៅផងដែរ ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមានការទិញចូលលក់ចេញរស់រវើកគ្រាន់បើហើយផលកម្រៃមានចូលគ្រាន់កក់ក្តៅផ្លូវចិត្ត។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយហើយប្រឆាំងគ្នាច្រើនចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយនាំត្រូវឈឺផ្សារផ្លូវចិត្ត៕