Home ព័ត៌មានជាតិ សេដ្ឋកិច្ច មន្ត្រី​ធនធាន...

មន្ត្រី​ធនធានទឹក​នាំ​ក្រុម​សម្អាត​មីន​ទៅ​មើល​កន្លែង​គ្រោង​បង្កើត​ទំនប់​ប្រឡាយ​ថ្មី​

ដោយៈ​ប​.​ខុន​/ ភ្នំពេញៈ​ក្រុមការងារ​របស់​ក្រសួង​ធនធានទឹក​និង ឧតុនិយម​រួមជាមួយ​មន្ត្រី​នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ ក្នុង​ក្របខ័ណ្ឌ​គម្រោង​កម្មវិធី​គ្រប់គ្រង​ធនធានទឹក និង ការផ្លាស់ប្តូរ​កសិកម្ម​នៅ​កម្ពុជា​(WAT4CAM) ។​

លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធន​ថា​ន​ទឹក និង ឧតុនិយម​ទទួល​មុខព្រួញ​ទឹក​ខេត្តបាត់ដំបង បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី ១៦​ខែធ្នូ​ថា ខ្ញុំ​(​យុ​ត្ថា​)​និង ក្រុមការងារ​រួមជាមួយ​មន្ត្រី មជ្ឈមណ្ឌល ជាតិ គ្រប់គ្រង​កងកម្លាំង រក្សា​សន្តិភាព បោសសម្អាត​មីន និង កាក​សំ ណ​ល់​សង្គ្រាម ដែល​បាន​មកដល់​ក្នុងភូមិ​សាស្ត្រ ស្រុក​សង្កែ និង ស្រុក​គាស់ក្រឡ ខេត្ត​បាត់ ដំបង នៅថ្ងៃនេះ​(១៦​ធ្នូ​) ដើម្បី​ពិនិត្យ​ទីតាំង​សម្រាប់​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ធា​រា សាស្ត្រ​ក្នុង​ក្របខ័ណ្ឌ​គម្រោង​កម្មវិធី​គ្រប់គ្រង​ធនធានទឹក​និង​ការផ្លាស់ប្តូរ កសិកម្ម នៅ កម្ពុជា​(WAT4CAM) ។​

លោក​រដ្ឋលេខាធិការ​បញ្ជា​ក់ថា គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ធា​រា សាស្ត្រ​ក្នុង​ក្របខ័ណ្ឌ​គម្រោង​កម្មវិធី​គ្រប់គ្រង​ធនធានទឹក​និង​ការផ្លាស់ប្តូរ កសិកម្ម នៅ កម្ពុជា​ខាងលើនេះ មន្ត្រី​ជំនាញ​របស់​ក្រសួង​បាន​ចុះ​ធ្វើ​សិក្សា​ចប់សព្វគ្រប់ ហើយ នៅសល់តែ​ការចុះ​កិច្ច​ព្រម​ព្រមព្រៀង​ជាមួយ​ដៃគូ និង ការ បោសសម្អាត យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ប៉ុណ្ណោះ​។​

នៅ​ថ្ងៃ​ដដែល​នេះ​ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​លោក​ចាន់ យុ​ត្ថា​រដ្ឋ​លេ ខា ធិ​ការ នៃ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម លោក ឡុង ផលគុណ​ប្រធាន​មន្ទីរ​ធន ធាន​ទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង ព្រមទាំង​មន្ត្រី​បច្ចេកទេស បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​សម្រាប់​ការងារ​បង្កបង្កើនផល​ស្រូវប្រាំង​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​ផងដែរ​៕​-R

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular