Home ព័ត៌មានអន្តរជាតិ យាន​ចិន​ដឹក​ស...

យាន​ចិន​ដឹក​សំណាក​ពី​ព្រះ​ចន្ទ ចុះចត​លើ​ផែនដី​ដោយ​សុវត្ថិភាព​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៉េកាំង ៖ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីនហួ​បាន​និយាយថា យានអវកាស​គ្មាន​មនុស្ស​បើក​របស់​ចិន​ដែល​ដឹក​ថ្ម​និង​ដី​ពី​ឋាន​ព្រះ​ចន្ទ បាន​វិលត្រឡប់​មក​ដល់​ផែនដី​ដោយ​សុវត្ថិភាព​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ធ្នូ​ក្នុង​បេសកកម្ម​លើក​ដំបូង​ក្នុង​រយៈពេល ៤ ទសវត្សរ៍​ដើម្បី​ប្រមូល​សំណាក​ពី​ព្រះ​ចន្ទ​។​

​ស៊ីនហួ​បាន​ដកស្រង់​ពាក្យពីកា​រិ​យាល័យ​រដ្ឋបាល​អវកាស​ជាតិ​ចិន (CNSA) យ៉ាង​ដូច្នេះ​ថា យានអវកាស​ដឹក​សំណាក​ដែល​ប្រមូលបាន​ដោយ​យាន​ស្រាវជ្រាវ Chang’e-5​បាន​ចុះចត​នៅ​តំបន់​ម៉ុង​ហ្គោលី​ក្នុង​​នៃ​ប្រទេស​ចិន​ភាគ​ខាងជើង​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីនហួ​បាន​និយាយថា នាយក​ទីភ្នាក់ងា​រលោក​ចាង ខេ​ចៀន បានប្រកាសថា បេសកកម្ម​នេះ​ទទួលបាន​ជោគជ័យ​។​

​ជាមួយ​បេសកកម្ម​នេះ ចិន​បាន​ក្លាយជា​ប្រទេស​ទី​៣ ដែល​បាន​យក​សំណាក​ពី​ព្រះ​ចន្ទ​បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក​និង​សហភាពសូវៀត​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៦០ និង ១៩៧០ ។​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​សម្លឹង​តាម​ឱ្យទាន់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​មូ​ស្គូ​បន្ទាប់ពី​បាន​ចំណាយពេ​លរាប់​ទសវត្សរ៍​ដើម្បី​តាម​ស្មើ​សមិទ្ធិផល​របស់​គូ​ប្រជែង​របស់​ខ្លួន និង​បាន​ចាក់​បញ្ចូល​ទឹក​​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​កម្មវិធី​អវកាស​ដែល​គ្រប់គ្រង​ដោយ​យោធា​របស់​ខ្លួន​។​

​ទីភ្នាក់ងារ​អវកាស​របស់​ប្រទេស​នេះ​បាន​និយាយថា យាន Chang’e-5 ដែល​ដាក់​ឈ្មោះ​តាម​ទេវតា​ព្រះ​ចន្ទ​ក្នុង​រឿង​ទេវ​កថា​ចិន បាន​ចុះចត​នៅលើ​ព្រះ​ចន្ទ​កាលពី​ថ្ងៃទី ១ ខែ​ធ្នូ​។ ខណៈ​កំពុង​នៅ​ទីនោះ វា​បាន​ដោត​ទង់​ជាតិចិន​។

​អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថា សំណាក​ទាំងនេះ​នឹង​ជួយ​ពួកគេ​រៀនសូត្រ​អំពី​ប្រភពដើម​នៃ​ការកកើត​ព្រះ​ចន្ទ​និង​សកម្មភាព​ភ្នំភ្លើង​នៅលើ​ផ្ទៃ​របស់​វា​។​

​យោង​តាម​ទស្សនា​វ​ដ្តី Nature បេសកកម្ម​យាន Chang’e-5 គឺ​ដើម្បី​ប្រមូល​សំណាក​ចំនួន ២ គីឡូក្រាម​នៅក្នុង​តំបន់​មួយ ដែល​គេ​ស្គាល់​ថា​ជា មហាសមុទ្រ​ប្រូ​សេឡា​រ៉ូម ឬ “​មហាសមុទ្រ​ព្យុះ​”​ដែល​ជា​វា​​ល​កម្អែល​ភ្នំភ្លើង​ដ៏​ធំ ដែល​មិន​ទាន់​មាន​អ្នករុករក​ពីមុន​។​

​ទីភ្នាក់ងារ​អវកាស​បាន​និយាយថា បំពង់​ផ្ទុក​សំណាក​នឹង​ត្រូវ​បញ្ជូន​ទៅ​ទីក្រុង​ប៉េកាំង​សម្រាប់​ការបើក​មើល ហើយ​សំណាក​ព្រះ​ចន្ទ​នឹង​ត្រូវ​បញ្ជូន​ឱ្យទៅ​ក្រុម​ស្រាវជ្រាវ​ដើម្បី​ធ្វើការ​វិភាគ​និង​សិក្សា​៕

​យាន​ដឹក​សំណាក​ពី​ព្រះ​ចន្ទ​ចុះចត​ដោយ​សុវត្ថិភាព​នៅ​តំបន់​ម៉ុង​ហ្គោលី​ក្នុងនៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular