Home ព័ត៌មានជាតិ សន្តិសុខ ​បង់​ជំងឺ​ចិត...

​បង់​ជំងឺ​ចិត្ត ៥០០ ដុល្លារ ដោយសារ​ដក​កាំភ្លើង គំរាម​អ្នកជិះ​ម៉ូតូ កាត់មុខ​ផ្ទះ​

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ បុរស​ម្នាក់ ជា​ម្ចាស់ផ្ទះ បាន​ដក​កាំភ្លើងខ្លី គំរាម​បុរស បីនាក់ ដែល​ជិះ​ម៉ូតូ ឮ​សំឡេង​ម៉ូតូ​ខ្លាំងៗ កាត់មុខ​ផ្ទះ បាន​បង្ក​ការភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច កាលពី​ម៉ោង​ជិត ១២ រំលងអធ្រាត្រ ឈានចូល ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ នៅតាម​បណ្ដោយ​ផ្លូវ​លេខ​៦១២ ក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌ​ទូល​គោក​។ ក្រោយមក ភាគី​ខាង​ម្ចាស់ផ្ទះ សុខចិត្ត​ចេញថ្លៃ​បង់​ជំងឺ​ចិត្ត ៥០០ ដុល្លារ ទៅឱ្យ​បុរស​ទាំង បីនាក់​នោះ ដើម្បី​បញ្ចប់រឿង​តែម្ដង​។​

​បុរស​ទាំង បីនាក់ ដែល​ជិះ​ម៉ូតូ បានឱ្យ​សមត្ថកិច្ច​ដឹងថាៈ មុនពេល​កើតហេតុ ពួកគេ​ទាំង បីនាក់ ទើប​ចេញពី​លេង​កីឡា​វិញ ដោយ​ជិះ​ម៉ូតូ ២ គ្រឿង ធ្វើដំណើរ​តាម​បណ្ដោយ ផ្លូវ​លេខ​៦១២ ក្នុងទិសដៅ​ពី​ខាងជើង ទៅខាង​ត្បួ​ង ។ លុះ​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​បុរស​ម្នាក់ អង្គុយ​នៅ​បង់​មុខផ្ទះ បាន​ស្រែកជេរ​។ ភ្លាមនោះ ពួកគេ មានចិត្ត​ខឹង ក៏​ចុះទៅ​សួរនាំ ស្រាប់តែ​បុរស ដែលជា​ម្ចាស់ផ្ទះ បាន​ដក​កាំភ្លើងខ្លី ចេញពី​ចង្កេះ ធ្វើឱ្យ​ពួកគេ មានការ​ភ័យខ្លាច ទើប​បង្ក​ការភ្ញាក់ផ្អើល ដល់​សមត្ថកិច្ច មកជួយ​ធ្វើ​អន្តរាគមន៍​។​

​ចំណែក​ភាគី​ម្ខាង​ទៀត ជា​ម្ចាស់ផ្ទះ បានឱ្យដឹងថា គាត់​បាន​អង្គុយ​នៅមុខ​ផ្ទះ ស្រាប់តែ​លេចមុខ បុរស​បីនាក់ ជិះ​ម៉ូតូ ពីរ​គ្រឿង កាត់មុខ​ផ្ទះ​គាត់ ដោយ​ឮ​សំឡេង​ម៉ូតូ​ខ្លាំងពេក ទើប​គាត់​ស្រែក ស្រាប់តែ​បុរស​ទាំង បីនាក់​នោះ ជិះ​ម៉ូតូ​ត្រឡប់ក្រោយ សំដៅ​មករក​គាត់​។ ពេល​ឃើញ​សភាព ដូច​មិនសូវ​ស្រួល ទើប​គាត់​ដក​កាំភ្លើងខ្លី ចេញពី​ចង្កេះ ដើម្បី​ការពារ​ខ្លួន បង្កឱ្យមាន​ការ​ឈ្លោះ ប្រកែក​គ្នា យក​ត្រូវ​រៀងៗ​ខ្លួន តែម្ដង​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular