Home ព័ត៌មានជាតិ នយោបាយ តែងតាំង​ព្រះអ...

តែងតាំង​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ជា​អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​

ព្រះអង្គម្ចាស់​នរោត្តម ច​ក្រា​វុ​ឌ្ឍ

​ដោយៈ​មុនីរ​ត្ន័​/​ភ្នំពេញៈ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានតែងតាំង​ព្រះអង្គម្ចាស់ នរោត្តម ច​ក្រា​វុ​ឌ្ឍ ដែលជា​បុត្រា​ច្បង​របស់​ព្រះ​អង្គជា​អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ ការតែងតាំង​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​។​

​ការតែងតាំង​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​បញ្ចប់​មុខតំណែង​ព្រះអង្គម្ចាស់​នរោត្តម ច​ក្រា​វុ​ឌ្ឍ ព្រះប្រធាន​ស្តីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ពី​សមាសភាព​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់​មាន​ឋានៈ​ស្មើ​ទេសរដ្ឋមន្ត្រី​។

​សូមជម្រាបថា សម្តេចក្រុមព្រះ នរោត្តម រណ​ឫទ្ធ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានតែងតាំង​ព្រះអង្គម្ចាស់​នរោត្តម ច​ក្រា​វុ​ឌ្ឍ ព្រះប្រធាន​ស្តីទី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច កាលពី​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨៕​-R

 

ព្រះអង្គម្ចាស់​នរោត្តម ច​ក្រា​វុ​ឌ្ឍ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular