Home កីឡា លី​ក​អឺរ៉ុប​ព...

លី​ក​អឺរ៉ុប​ពាក់កណ្តាល​សប្តាហ៍ ៖ Man Utd រំពឹង​ផ្តួល​ក្រុម​មិនដែល​ឈ្នះ Sheffield Utd ខណៈ Roma ក៏​សង្ឃឹម​ឈ្នះ​ខ្ពស់​ដែរ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​បាល់ទាត់ ៖ ការប្រកួត​បាល់ទាត់​ពាក់កណ្តាលស​ប្តា​ហ៍​នៅ​តំបន់​អឺរ៉ុប​ថ្ងៃនេះ​មាន​៣​ប្រកួត​គឺ​លី​ក​កំពូល​អង់គ្លេស​២​គូ​និង​អ៊ីតាលី​១​គូ​។​

– EPL : Aston Villa vs Burnley ៖ Villa មាន​ពីរ​ប្រកួត​សល់​ក្នុង​ដៃ ហើយ​ពួកគេ​ចាញ់​តែ​ប៉ុន្មាន​ពិន្ទុ​ប៉ុណ្ណោះ​ពី​ក្រុម​កំពូល​តារាង​ទាំង​បួន​។ Aston Villa ជា​អ្នកដើរ​សម្លាប់​ក្រុម​ធំៗ តែ​ប៉ះ​ក្រុម​តូចៗ​និង​មធ្យម ពួកគេ​ហាក់​លេង​មិន​សូវ​ល្អ​ទៅវិញ​។ បច្ចុប្បន្ន​ពួកគេ​កំពុង​លេង​ឡើង​ចុះ​មិនសូវ​ទៀង ដូច្នេះ​ត្រូវការ​ឈ្នះ​វិញ​ថ្ងៃនេះ​ដើម្បី​ក្តីសង្ឃឹម​បង្កើត​រឿង​អច្ឆរិយៈ​ដូច Leicester កាល​លើក​ពាន​ឆ្នាំ​២០១៦​។ Villa ថ្ងៃនេះ​ប៉ះ​ក្រុម​អន់​បំផុត​មួយ​នៅក្នុង EPL គឺ Burnley ដែល​រង់ចាំ​តែ​ថ្ងៃ​ត្រូវ​កាត់ទៅលី​ក​លំដាប់​ទីពី​រ​វិញ​ប៉ុណ្ណោះ​។​

Burnley ជា​ក្រុម​ស៊ុត​ចូល​តិច​ជាង​គេ​លំដាប់​ទី​២​នៅក្នុង​លី​ក​កំពូល​អង់គ្លេស (​ស៊ុត​ទើបបាន​៦​គ្រាប់​) ហើយ​អ្វី​ដែល​រឹតតែ​លំបាក​គឺ​ពួកគេ​លេង​អន់​បំផុត​នៅ​ក្រៅ​ទឹកដី​។ ផ្អែក​លើ​ចំណុច​នេះ យើង​រំពឹង Villa ឈ្នះ​យ៉ាងហោច​មួយ​គ្រាប់ ពីព្រោះ​ពួកគេ​តែង​លេង​យ៉ាប់​ណាស់ដែរ ពេល​ប៉ះ​ក្រុម​អន់​។​

– EPL : Sheffield United vs Manchester United ៖ បិសាច​ក្រហម Man U ជា​ក្រុម​ឡើង​ជើង​បំផុត​ក្នុង​៥​ប្រកួត​ចុងក្រោយ​នៅ EPL ដោយ​ឈ្នះ​៤​ស្មើ​១​។ សូម្បី Liverpool និង Spurs នៅ​កំពូល​តារាង ក៏​មិន​មាន​កំណត់ត្រា​ល្អ​ចឹងដែរ​។ ក្រៅពីនេះ ក្រុម​កំពូល​តារាង​ទាំងអស់​លើកលែងតែ West Ham គឺ​មាន​កាលវិភាគ​ប្រកួត​លំបាក​ជាង​បិសាច​ក្រហម​។ ថ្ងៃនេះ​ជា​ឱកាស​ល្អ​សម្រាប់​ក្រុម​របស់​លោក​សូល​ឃ្យែ​ដណ្តើម​៣​ពិន្ទុ​ដើម្បី​ប្រជែង​តំណែង​កំពូល​និង​កៅអី CL រដូវ​កាល​ក្រោយ ពេល​ប៉ះ​ក្រុម​អន់​ហៅ​លែង​ឮ Sheffield United ដែល​រក​ទើបបាន​១​ពិន្ទុ​គត់​។ យើង​រំពឹង​បិសាច​ក្រហម​ឈ្នះ​ការប្រកួត​នេះ ហើយ​ឈ្នះ​ច្រើន​គ្រាប់​ទៀត​។​

– Serie A : Roma vs Torino ៖ Roma បាន​ត្រឡប់​មក​វិថី​ឈ្នះៗ​វិញ ក្រោយ​ផ្តួល Bologna ៥-១ នៅ​ក្រៅ​ទឹកដី​។ កូនក្រុម​របស់លោក ប៉ាវ​ឡូ ហ្វុន​សេកា បច្ចុប្បន្ន​ឈរ​នៅ​លេខ ៦ ហើយ​ត្រូវការ​ឈ្នះ​ថ្ងៃនេះ​ដើម្បី​ឡើង​ទៅ​លំដាប់​កំពូល​ទាំង​៤​។ ដោយសារ​យប់មិញ ក្រុម​កំពូល​តារាង AC Milan ស្មើ​នៅ​ទឹកដី​របស់ Genoa ចឹង​មានន័យថា Roma នឹង​ឡើង​មក​លេខ​៤ និង​ចាញ់​ក្រុម​កំពូល​តារាង​តែ ៤ ពិន្ទុ​ប៉ុណ្ណោះ បើ​ឈ្នះ​លើ Torino យប់​នេះ​។ Torino ជា​ក្រុម​អន់​បំផុត​មួយ​នៅ​ក្រៅ​ទឹកដី ដោយ​រក​ទើបបាន ៦ ពិន្ទុ​ប៉ុណ្ណោះ​តាំង​ពី​ដើមរដូវ​កាល​មក ហើយ​ថ្ងៃនេះ​ធ្វើដំណើរ​ទៅ​ទឹកដី Roma គ្មាន​សង្ឃឹម​អ្វី​ក្រៅតែពី​ទប់​កុំ​ឱ្យ​ចាញ់​ច្រើន​គ្រាប់​។ យើង​រំពឹង Roma ឈ្នះ​២​ឬ​៣​គ្រាប់​ឡើងទៅ​៕

​តារាង​ការប្រកួត​លី​ក​អឺរ៉ុប​ពាក់កណ្តាល​សប្តាហ៍ ៖

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular