Home ព័ត៌មានជាតិ សន្តិសុខ ជនសង្ស័យម្នាក...

ជនសង្ស័យម្នាក់ ជួញដូរគ្រឿងញៀន ត្រូវកម្លាំងនគរបាល ស្រុកពញាឮ ឃាត់ខ្លួន

ដោយៈ សរិទ្ធ / កណ្តាលៈ ជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀន បានត្រូវកម្លាំងនគរបាល ស្រុកពញាឮ ឃាត់ខ្លួន កាលពីព្រលប់ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្រោយ រោងចក្រកាត់ដេរ ភូមិស្រែរាំង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ ទិត្យ ចិត្រា ហៅ ខ្មៅ អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិ ក្នុងវាំង ឃុំវាំងចាស់ ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ ជាមុខសញ្ញា ដែលមានដីកា បង្គាប់អោយចាប់ខ្លួន របស់សាលាដំបូង ខេត្តកំពង់ស្ពឺ ចំនួន ២ ដីកា ចេញដោយចៅក្រមស៊ើបសួរ តុប ឈុនសុង និងចៅក្រមស៊ើបសួរ ទិត ដាលីន ។ ចំណែកបក្ខពួកម្នាក់ទៀត គេចខ្លួន ឈ្មោះ នាង ភេទប្រុស មានលំនៅ នៅភូមិត្រពាំងព្រៃ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។ វត្ថុតាងចាប់យក មានសារធាតុញៀន មេតំហ្វេតាមីន (ICE) ចំនួន ៣ កញ្ចប់ (កញ្ចប់ធំ ១ និងកញ្ចប់មធ្យម ២) ទម្ងន់ ១០៤,៣៨ ក្រាម និងជញ្ជីងអេឡិចត្រូនិក ១ គ្រឿង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថាៈ ថ្នាំញៀននេះជារបស់ខ្លួន ជាមួយឈ្មោះ នាង ទើបទិញពីបងប្រុស មិនស្គាល់ឈ្មោះម្នាក់ នៅម្តុំផ្សារសុវណ្ណា រាជធានីភ្នំពេញ ដោយទិញម្តងៗ ចាប់ពី ១.០០០.០០០ រៀល ទៅ ១.៥០០.០០០រៀល ។ បច្ចុប្បន្ន ជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាន នគរបាលស្រុកពញាឮ ដើម្បីបន្តចាត់ការ តាមនីតិវិធី ៕/V

 

 

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular