ប្រែសម្រួលៈវាសនា/សិង្ហបុរី៖ រដ្ឋាភិបាលវៀតណាមនិងសិង្ហបុរី មានផែនការបន្តជើងហោះហើរពាណិជ្ជកម្មរវាងប្រទេសទាំង២ សំរាប់ដំណើរធុរកិច្ចនិងផ្លូវការនៅឆ្នាំក្រោយ។
លេខាអចិន្ត្រៃយ៍នៃក្រសួងការបរទេសសិង្ហបុរី និងអនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោកង្វៀន គួក យុង បានព្រមព្រៀងបញ្ចប់កិច្ចពិភាក្សាស្តីពីកិច្ចព្រមព្រៀង«ផ្លូវបៃតង»មួយ សំរាប់ការធ្វើដំណើរធុរកិច្ចនិងមន្ត្រីផ្លូវការ ព្រមទាំងស្តារជើងហោះហើរពាណិជ្ជកម្មទៀងទាត់រវាងប្រទេសទាំង២នៅឆ្នាំក្រោយ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសិង្ហបុរីកាលពីថ្ងៃអង្គារ។
សេចក្តីថ្លែងការណ៍បាននិយាយថា សិង្ហបុរីស្ថិតចំណោមប្រទេសពីរបីដែលវៀតណាមអនុញ្ញាតអោយមានដំណើធុរកិច្ចចាំបាច់។វាបញ្ជាក់អំពីសារសំខាន់នៃការជំរុញកិច្ចសហការដើម្បីប្រយុទ្ធនឹងផលប៉ះពាល់បង្កឡើងដោយជំងឺកូវីដ១៩តាមវិធីជាច្រើន រួមមានជំរុញការតភ្ជាប់សេដ្ឋកិច្ច ស្តារផ្លូវអាកាស សម្រួលការធ្វើដំណើររវាងប្រទេសទាំង២ និងរក្សាបណ្តាញផ្គត់ផ្គង់»។
សូមបញ្ជាក់ថាមុនេះ អាជ្ញាធរវៀតណាមបានអនុញ្ញាតអោយបន្តជើងហោះហើរពាណិជ្ជកម្មទ្វេភាគីទៅកាន់ទីតាំងនៅអាស៊ីចំនួន៧ រួមមានចិនដីគោក ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ឡាវ កម្ពុជានិងថៃឡងដ៍។ទោះជាយ៉ាងណា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនៅមិនទាន់ត្រូវបានអនុញ្ញាតអោយដំណើរការជើងហោះហើរចូលមកពីក្រៅនៅឡើយទេ នៅពេលរដ្ឋាភិបាលត្រូវធ្វើបែបបទនិងដំណើរការចត្តាឡីស័កសំរាប់អ្នកដំណើរបរទេស៕
ពលរដ្ឋវៀតណាម ក្នុងជើងហោះហើរមាតុភូមិនិវត្តន៍មកពីសិង្ហបុរីកាលពីថ្ងៃ៣១ឧសភា ឆ្នាំ២០២០