Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រសួង​ប្រៃសណ...

ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​កំពុងធ្វើការ​ជាមួយនឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ដើម្បី​ពង្រឹង​ការងារ​និង​អភិ​វ​ឌ្ឈ​ន៍​


​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​អះអាងថា មន្ត្រី​និង​រដ្ឋមន្ត្រី​កំពុងតែ​ធ្វ​ការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អន្តរជាតិ​យក្ស​ចំនួន ១៥ ដើម្បី​ពិភាក្សា និង​ស្វែងយល់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​អំពី​វិស័យ ប្រពន្ធ​នេះ​និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល ។

​ប្រភព​ដដែល​បាន​អះអាងថា ចាប់តាំងពី​ថ្ងៃទី​១៩ វិច្ឆិកា ដល់​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ លោក ជា វ៉ាន់​ដេ​ត និង មន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​ជួប​តាម​អន​ឡាញ​ជា​បន្តបន្ទាប់​ជាមួយ​ក្រុមហ៊ុន​ផ្តល់​សេវា​ទិន្នន័យ​ក្លោដ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដូចជា Google, Facebook, Amazon, Visa, Oracle, Palo Alto Network, NTT Communications, Ciena Communication (Malaysia), LE Global Services, F5 Networks, Huawei Cambodia, San Data Systems, Cisco និង IBM ដើម្បី​ពិភាក្សា និង​ស្វែងយល់​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​អំពី​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន (ICT) ជាពិសេស​គម្រោង​មជ្ឈមណ្ឌល​ទិន្នន័យ និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ឌីជីថល ព្រមទាំង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​នឹង​វិស័យនេះ ដើម្បី​រៀបចំ​ឱ្យមាន​បណ្តុំ​ទិន្នន័យ (Big data) ដោយ​ធ្វើ​សមាហរណកម្ម​ទិន្នន័យ​ថ្នាក់ជាតិ​គ្រប់​វិស័យ​បញ្ចូល​គ្នា និង​ចែករំលែក​ទិន្នន័យ​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​។

​ប្រភព​បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​នេះ លោក​រដ្ឋមន្ត្រី​ក៏បាន​ពិភាក្សា​ពី​យន្តការ​ប្រមូល​ពន្ធ​លើ​សេវា​ឌីជីថល​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​បរទេស​មិន​ចុះបញ្ជី​នៅ​កម្ពុជា​។ ក្រសួង​នឹង​បន្ត​ផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស ដល់​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្នុង​គោលបំណង​បង្កើន​ចំណូល​ពន្ធ​ជូន​រដ្ឋ ជាពិសេស​ក្រុមហ៊ុន​ផ្តល់​សេវា​ឌីជីថល និង​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular