Home ព័ត៌មានជាតិ សន្តិសុខ ២៣០​ថ្ងៃៈ ផាក...

២៣០​ថ្ងៃៈ ផាកពិន័យ​យានយន្ត​ល្មើសច្បាប់ ជាង ២៣​ម៉ឺន​គ្រឿង​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លទ្ធផល​រឹតបន្តឹង​ការអនុវត្ត ច្បាប់​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ លេខ​៣៩ រយៈពេល ២៣០​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ យានយន្ត ដែល​ត្រូវបាន​ត្រួតពិនិត្យ និង​ផាកពិន័យ សរុប​ចំនួន ២៣៤.៦៩៦ គ្រឿង ក្នុងនោះ​ម៉ូតូ មាន​ចំនួន ១៧២.៥៤៧​គ្រឿង និង​រថយន្ត​មាន​ចំនួន ៦២.១៤៩ គ្រឿង ក្នុងនោះ​រថយន្ត​តូច ៥១.៨៤៧ គ្រឿង និង​ធំ ១០.៣០២ គ្រឿង​។ នេះ​បើ​យោងតាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​

​របាយការណ៍ បាន​បញ្ជាក់ថា បទល្មើស​ភាគច្រើន សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ​ពេល​បើកបរ​៕/V​

២៣០​ថ្ងៃៈ ផាកពិន័យ​យានយន្ត​ល្មើសច្បាប់ ជាង ២៣​ម៉ឺន​គ្រឿង​

២៣០​ថ្ងៃៈ ផាកពិន័យ​យានយន្ត​ល្មើសច្បាប់ ជាង ២៣​ម៉ឺន​គ្រឿង​

២៣០​ថ្ងៃៈ ផាកពិន័យ​យានយន្ត​ល្មើសច្បាប់ ជាង ២៣​ម៉ឺន​គ្រឿង​

២៣០​ថ្ងៃៈ ផាកពិន័យ​យានយន្ត​ល្មើសច្បាប់ ជាង ២៣​ម៉ឺន​គ្រឿង​

២៣០​ថ្ងៃៈ ផាកពិន័យ​យានយន្ត​ល្មើសច្បាប់ ជាង ២៣​ម៉ឺន​គ្រឿង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular