Home ព័ត៌មានជាតិ សន្តិសុខ ឃាតករ​លាក់​មុ...

ឃាតករ​លាក់​មុខ សម្លាប់​មនុស្ស​ជាង ៩៥០ នាក់ និង​របួស​ជិត ៣ ពាន់​នាក់​

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ របាយការណ៍​របស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានបង្ហាញ​ឲ្យ​ដឹងថា មនុស្ស​ចំនួន ៩៥៣ នាក់ បាន​ស្លាប់ និង ២.៨២៣ នាក់ បាន​រងរបួស​ធ្ងន់​ស្រាល (​របួសធ្ងន់​ចំនួន ១.៧០៤​នាក់​) នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទូទាំងប្រទេស ដែល​កើតឡើង​ចំនួន ១.៨៨៨ លើក ក្នុង​រយៈពេល ២៣០ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ខែឧសភា ដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០​។

​របាយការណ៍ បាន​បន្តថា សម្រាប់​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ កើតឡើង ៩ លើក ស្លាប់ ៥​នាក់ និង​របួស ១៥​នាក់ ក្នុងនោះ​របួសធ្ងន់ ៩​នាក់ និង​ស្រាល ៦​នាក់​។​

​របាយការណ៍​ដដែល បាន​បញ្ជាក់ថា បទល្មើស​ភាគច្រើន សម្រាប់​ម៉ូតូ និង​រថយន្ត គឺ​អត់​ពាក់មួក​សុវត្ថិភាព ល្មើស​សញ្ញា បត់​ជែង លើស​ចំណុះ ស្រវឹង អត់​ផ្លាកលេខ ល្មើស​ល្បឿន អត់​ប័ណ្ណបើកបរ អត់​ខ្សែក្រវ៉ាត់ គ្មាន​ស្លាក​លេខ និង​និយាយ​ទូរស័ព្ទ ពេល​បើកបរ​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular