ដោយៈរ៉ាម៉ន/ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ លោកស្រី ទេព កញ្ចនា អភិបាលរងខណ្ឌកំបូល និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌកំបូលតំណាងលោក ឃឹម ស៊ុនសូដា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌកំបូល សហកាជាមួយមន្ត្រីខណ្ឌ និងសង្កាត់ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋមានជីវភាពខ្វះខាតនិងទីទ័លក្រ ក្នុងសង្កាត់ឪឡោក ចំនួន៤គ្រួសារ មាន៖ ទី១-លោកស្រី ប៉េង ពេញ ទី២-លោកស្រី ទីន ស្រីនាង ទី៣-លោកស្រី ពេញ ស្រៀង និងទី៤-លោកយាយ ពៅ បេន ដោយក្នុង១គ្រួសារទទួលបាន អង្ករ២៥គីឡូ ទឹកស៊ីអ៊ីវ៣ដប ទឹកត្រី៣ដប ត្រីខ៣កំប៉ុង ទឹកដោះគោ៤កំប៉ុង មី១កេស ម៉ាស ជែល សម្ភារៈផ្ទះបាយ១ប្រដាប់ និងថវិកា ១០០.០០០រៀល ៕