ប្រែសម្រួលៈវាសនា៖ ទោះជាអាម៉េរិកចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ជូនប្រជាជនខ្លួន ក៏ប្រជាជនអាម៉េរិកកំពុងស្ថិតនៅក្នុងការភិតភ័យព្រោះកាលពីថ្ងៃពុធទីទី១៦ធ្នូ (ថ្ងៃ១៧ធ្នូ នៅអាស៊ី)ប្រទេសនេះជួបព្រឹត្តិការណ៍ភ័យរន្ធត់ឌុប គឺមនុស្សជាង៣.៧០០នាក់បានលាចាកលោកដោយជំងឺឆ្លងកូវីដ១៩ និងជាង២៥០.០០០នាក់ទៀតឆ្លងវីរុសបង្កជំងឺនេះនៅ២៤កន្លងទៅ ។
ប្រទេសនេះបានជួបកំណើននៃការឆ្លងកូវីដ១៩ខ្ពស់ជាង២០ម៉ឺននាក់ក្នុងមួយថ្ងៃអស់ពេលជាង១ខែមកហើយ នាំអោយចំនួនឆ្លងនៅទូទាំងប្រទេសកើនជាង១៧លាននាក់។
ការស្លាប់កាលពីថ្ងៃពុធចំនួន៣.៧៨៤នាក់ កត់សំគាល់លើកទី៣ក្នុងរយៈពេល១សប្តាហ៍មកនេះដែលសហរដ្ឋអាម៉េរិកមានអ្នកស្លាប់ប្រចាំថ្ងៃដោយកូវីដ១៩ឡើងហួស៣.០០០នាក់។
ពួកអ្នកជំនាញការសុខភាព គិតថាការឈប់សម្រាកនិងដើរលេងពេលបុណ្យThanksgiving នៅអាម៉េរិកកាលពីចុងខែវិច្ឆិកា នាំអោយមានកំណើននៃការឆ្លងខ្ពស់ដូចនេះ ក្រោយពីពលរដ្ឋអាម៉េរិករាប់លាននាក់បានធ្វើដំណើរទៅចូលរួមជាមួយមិត្តភ័ក្តិនិងក្រុមគ្រួសារ។
ឥឡូវបុណ្យគ្រីសម៉ាស(ណូអែល)និងការអបអរការចូលឆ្នាំសកលថ្មី រឹតតែអោយអ្នកជំនាញមានការព្រួយបារម្ភខ្លាំងថែមទៀតអំពីការផ្ទុះជំងឺនេះកាន់តែខ្លាំងឡើង។
កាលពីថ្ងៃចន្ទ អាម៉េរិកចាប់ផ្តើមចាក់វ៉ាក់សាំងរបស់Pfizer-BioNTechជូនពលរដ្ឋរបស់ខ្លួន តែអាជ្ញាធរព្រមានថាវាត្រូវការពេលរាប់ខែទើបប្រជាជនអាម៉េរិកមួយភាគធំទទួលបានវ៉ាក់សាំងការពារទល់កូវីដ១៩ ដូច្នេះការពារប្រើជាងព្យបាល៕
ពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩ នៅក្រុងរ៉េណូ រដ្ឋណេវ៉ាដា សហរដ្ឋអាម៉េរិកនៅពេលចំនួនអ្នកជំងឺកូវីដ១៩នៅក្នុងមន្ទីរពេទ្យអាម៉េរិកឡើងដល់ចំនួនខ្ពស់បំផុតប្រមាណ ១១៣.០០០នាក់