ដោយៈតារារិទ្ធ/ភ្នំពេញ៖ឆ្នាំ ២០២០ក្នុងបរិការណ៍ដែលព្រះរាជាណាចក្រកម្ពុជាបាននិង កំពុងទទួលរងផលប៉ះពាល់ អវិជ្ជមានពីជំងឺកូវីដ-១៩ ដែលស្ថានភាពនេះបាននាំមកនូវបញ្ហាប្រឈមនិងហានិភ័យជាច្រើនចំពោះតំបន់និងសកលលោកដោយបានធ្វើឱ្យមនុស្សរាប់លាននាក់លើពិភពលោកបាត់បង់ការងារប្រាក់ចំណូលនិងធ្លាក់ចុះក្នុង ភាពក្រីក្រ ។ការរាតត្បាតនៃជំងឺកូវីដ-១៩ មិនត្រឹមតែធ្វើឱ្យប្រទេសកម្ពុជាទទួលរងផលប៉ះពាល់ជាអវិជ្ជមានទៅ លើបញ្ហាសុខភាពនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននិងសមិទ្ធផលសង្គម-សេដ្ឋកិច្ចដែលកម្ពុជាសម្រេចបាននាពេលកន្លងមកដោយលំបាកប៉ុណ្ណោះទេប៉ុន្តែថែមទាំងទាញបន្ថយល្បឿនដល់ដំណើរការអភិវឌ្ឍរបស់កម្ពុជាពិសេសអាចនឹងពន្យារពេលនៃការឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជាក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ផងដែរ ។ បន្ថែមដោយគ្រោះធម្មជាតិដែលបង្កឡើងដោយទឹកភ្លៀងបានធ្វើឲ្យមានជំនន់ប៉ះពាល់ធ្ងន់ធ្ងរដល់ខេត្តចំនួន៤ក្នុងចំនួនរាជធានី ខេត្តចំនួន១៩ ។ទោះបីជាប្រឈមបញ្ហាជាច្រើនក៏ដោយចុះតែប្រមុខរាជរដ្ឋាភិបាលកម្ពុជាមិនបានព្រងើយកន្តើយឬដេកចាំសេចក្តីស្លាប់នោះទេសម្តេចអគ្គមហាសេនាប តីតេជោ ហ៊ុន សែន បានប្រើអត់លទ្ធភាពនិងដាក់ចេញនូវវិធានការជាច្រើនដើម្បីសង្គ្រោះសេដ្ឋកិច្ចនិងជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារកូវីដ១៩ និង ជំនន់ ទឹកភ្លៀង ។ ខាងក្រោមគឺជាសកម្មភាពការងារជាបន្តបន្ទាប់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅក្នុងឆ្នាំ ២០២០ ដែលរស្មីកម្ពុជាបានកត់ត្រាមិនផ្លូវការ៖
.នៅថ្ងៃទី៣ ខែមករា២០២០ដែលជាថ្ងៃបើកឆាកឆ្នាំថ្មីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានអញ្ជើញទៅកាន់ខេត្តកែបទាំងយប់ដើម្បី ចូលរួមប្រតិបតិ្តការរុករកនិងសង្គ្រោះជនរងគ្រោះពីគំនរអគារ ៧ ជាន់នៅខេត្តកែប។ក្នុងរយៈពេលជាង ៤៣ ម៉ោងតាំងពីពេលដែលអគារកម្ពស់ ៧ ជាន់បានដួលរលំនៅម៉ោងជាង ៤រសៀលថ្ងៃទី៣ខែមករានោះគឺសកម្មភាពរុករករបស់ក្រុមជួយសង្គ្រោះត្រូវបានបិទបញ្ចប់នៅម៉ោង ជាង១២ថ្ងៃត្រង់ថ្ងៃទី៥ ខែមករា។ តុល្យការនៃការរុករកបានរកឃើញជនរងគ្រោះសរុប ៥៩ នាក់ដែលជាប់នៅក្នុងគំនរអគារដួលរលំនៅខេត្តកែបនេះនៅក្នុងនោះមនុស្ស ៣៦ នាក់ស្លាប់បាត់បង់ជីវិតនិង ២៣នាក់ទៀតរងរបួស។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រចាំការនៅទីនោះពីដើមរហូតដល់បិទបញ្ចប់ប្រតិបត្តិការរុករកជនរងគ្រោះ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានឧបត្ថម្ភថវិកាដល់អ្នករងរបួសម្នាក់១ ម៉ឺនដុល្លារ ។ដោយឡែកករណីពិសេសគឺករណីដែលអ្នករកឃើញនៅក្នុងគំនរបាក់បែកចំនួន៧ នាក់ ក្រោយគេបានទទួលម្នាក់ ២ ម៉ឺនដុល្លារ ។ សម្រាប់សាកសពគឺក្នុងម្នាក់ចំនួន៥ ម៉ឺនដុល្លារនិងប្រាក់សម្រាប់ធ្វើបុណ្យម្នាក់ ១០ លានរៀល ៕
.នៅថ្ងៃទី៧ ខែមករាឆ្នាំ២០២០ពិធីមីទ្ទីងរំឭកខួបទី ៤១នៃទិវាជ័យជម្នះ ៧មករា ។ អង្គមហាមីទ្ទិញបានប្រារព្ធធ្វើឡើងនៅមុខសាលមហោស្រពកោះពេជ្រក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា,សម្តេចអនុប្រធានគណបក្ស។ មហាជនជាង៣ម៉ឺននាក់នៅរាជធានីភ្នំពេញបានជួបជុំគ្នាប្រារព្ធខួបលើក ទី៤១ទិវាមហាជ័យជម្នះ(៧មករា១៩៧៩-៧មករា២០២០) ជាប្រវត្តិសាស្ត្រដែលបានសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជារាប់លាននាក់ឲ្យរួចផុតពីការកាប់សម្លាប់នៃរបបប្រល័យ ពូជសាសន៍ប៉ុល ពត ដ៏សាហាវយង់ឃ្នងបំផុតនិងបានបើកឡើងនូវសករាជថ្មីនៃកម្ពុជាគឺឯករាជ្យ សេរីភាព ប្រជា ធិបតេយ្យ និងវឌ្ឍនភាពសង្គម។
ប្រជាជនកម្ពុជាបានប្រសិទ្ធនាមជ័យជម្នះ ៧ មករាថាជាថ្ងៃកំណើតទីពីររបស់ខ្លួនបើគ្មានជ័យជម្នះ ៧ មករាយើងពិតជាគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ។ជ័យជម្នះ ៧ មករា ជារបស់ប្រជាជនកម្ពុជាគ្រប់រូបនិងជារបស់មនុស្សជាតិទាំងមូលដែលស្រឡាញ់សន្តិភាពសេរីភាពនិងយុត្តិធម៌។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ។ប្រជាជនកម្ពុជាបានប្រសិទ្ធ នាមជ័យជម្នះ ៧ មករាថាជាថ្ងៃកំណើតទីពីររបស់ខ្លួនបើគ្មានជ័យជម្នះ ៧ មករាយើងពិតជាគ្មានអ្វីៗទាំងអស់នៅថ្ងៃនេះ ៕
.នៅថ្ងៃទី ១៤ខែមករា ឆ្នាំ ២០២០ គឺជាពិធីជួបជុំលើកទី៤ជាមួយអ្នកសារព័ត៌មានដែលជាជំនួបប្រចាំឆ្នាំរវាងប្រមុខដឹកនាំរាជរដ្ឋាភិបាលនិងសមាជីករាជរដ្ឋាភិបាលជា មួយក្រុមអ្នកសារព័ត៌មាននៅកម្ពុជាដែលជំនួបបែបនេះបានបង្ហាញឲ្យឃើញពីការផ្តល់កិច្ចសហការយ៉ាងជិតស្និទរវាងរាជរដ្ឋាភិបាលជាមួយបណ្តាញសារព័ត៌មាននៅកម្ពុ ជា ។ ជំនួបបែនេះប្រហែលជាមានតែនៅកម្ពុជាមួយប៉ុណ្ណោះសម្រាប់ពិភពលោកទាំងមូល ។
នៅក្នុងជំនួបដ៏សំខាន់នោះប្រមុខរាជរដ្ឋាភិបាកកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងទៅកាន់អ្នកសារព័ត៌មានទាំងអស់ថា៖កិច្ចការទី ១ ដែលយើងត្រូវប្រមូលផ្ដុំធ្វើការបន្តនោះគឺចូលរួមរក្សាសន្តិ ភាពដែលជាកិច្ចការដែលត្រូវធ្វើទាំងអស់គ្នា។ មិនមែនកិច្ចការត្រឹមតែនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់ឬមនុស្ស ប៉ុន្មាននាក់នៅក្នុងរាជរដ្ឋាភិបាលឬថ្នាក់រដ្ឋបាលនោះទេ ។ អ្នកកាសែតក៏ត្រូវការដូចគ្នាទៅក្នុងការរក្សាសន្តិភាព។ទី ២ ខ្ញុំសុំស្នើគ្រប់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវមានយន្តការសម្រាប់ការងារព័ត៌មានមួយច្បាស់លាស់ដូចជាអ្នកនាំពាក្យ(ឬ)គេហទំព័រហ្វេសប៊ុកជាដើម។ទី ៣ ស្ថាប័នព័ត៌មានក៏ដូចជាអ្នកយកព័ត៌មានត្រូវបំពេញ តួនាទីជាស្ពានចម្លងពីរដ្ឋទៅប្រជាជនពីប្រជាជនមករដ្ឋវិញទាំងផ្នែកគោលនយោបាយទាំងការអនុវត្ត។ទី៤៖ចូលរួមប្រយុទ្ធជាមួយភាពអសកម្ម អំពើពុករលួយ ភាពមិន ប្រក្រតីនិងភាពអយុត្តិធម៌ក្នុងសង្គម។ទី៥៖ចូលរួមប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយតាមរយៈបញ្ជូនចេញនូវព័ត៌មានពិត។ ទី៦៖ត្រូវត្រៀមលក្ខណៈសម្បត្តិដើម្បីបញ្ចប់ការផ្សាយតាមប្រព័ន្ធAnalogទៅជាប្រព័ន្ធDigitalនៅឆ្នាំ២០២៣នឹងត្រូវខិតខំរៀបចំច្បាប់និងលិខិតបទដ្ឋានទាក់ទងវិស័ យព័ត៌មានឱ្យរួចរាល់នៅក្នុងនីតិកាលទី៦នេះ។ចំណុចទី ៧ ជាចំណុចចុងក្រោយ តែវាក៏ជាចំណុចសំខាន់។ ខិតខំលើកកម្ពស់បណ្តុះបណ្តាលធនធានមនុស្ស ទាំងចំណេះដឹង ទាំងក្រមសីលធម៌វិជ្ជាជីវៈ៕
.ថ្ងៃទី១៧ ខែមករា២០២០ ពិធីលាងសាយភោជអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិវៀតណាមឆ្នាំ២០២០ ។ ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនសព្រះរាជាណាចក្រកម្ពុជាបានសម្ដែងនូវការអបអរសាទរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ មិត្តវៀតណាមជាពិសេសការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសភាពអឺរ៉ុបដែលនឹងជម្រុញឱ្យមានកំណើនសេដ្ឋកិច្ចពាណិជ្ជកម្មនិងទេស ចរណ៍ជាមួយនឹងលំហូរវិនិយោគបរទេសក្នុងប្រទេសវៀតណាម ក៏ដូចជាបណ្ដាប្រទេសជិតខាងក្នុងតំបន់រួមទាំងកម្ពុជាផងដែរដែលជាការរួមចំណែកក្នុងការលើកកម្ពស់ កំណើនសេដ្ឋកិច្ច ជាពិសេសការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសយើងទាំងពីរ ៕
.ថ្ងៃទី៣០ ខែមករា ២០២០ សន្និសីទកាសែតស្តីពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (new coronavirus) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងសន្និសីទសារព័ត៌មាននៅវិមានសន្តិភាពបានអំ ពាវនាវទៅកាន់ជនរួមជាតិ ពីជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) ដែលកន្លងទៅថ្មីៗនេះមានព័ត៌មានជា ច្រើនបានផ្សព្វផ្សាយមានទាំងព័ត៌មានបំភ្លៃដែលបានបង្កឲ្យមានការភ័យខ្លាចនៅក្នុងចំណោមជនរួមជាតិជាពិសេសចំពោះបងប្អូនប្រជាពលរដ្ឋដែលមិនបានពិចារណាថាព័ត៌មានពិតឬមិនពិត ។
ជាសារទៅកាន់ជនរួមជាតិសម្តេចនាយករដ្ឋមន្ត្រីបានធ្វើការអំពាវនាវចំនួន៨ចំណុចរួមមាន៖ទី១.ត្រូវបញ្ចៀសការឆ្លងមេរោគគ្រប់ប្រភេទតាមរយៈអនាម័យការរស់នៅការ ទទួលទានការធ្វើដំណើរការធ្វើការងារ។ល។ ត្រូវយល់ដឹងអំពីការការពារសុខភាពតាមរយៈអនាម័យ ។ ទី២.ត្រូវផ្សព្វផ្សាយព័ត៌មានបញ្ជូនជូនប្រជាពលរដ្ឋ ។ ទី៣.ត្រូវដំណើរការធម្មតានៅស្ថាប័នរដ្ឋក្រុមហ៊ុនឯកជន រោងចក្រ សហគ្រាសផ្សារលក់ដូរវត្តព្រះពុទ្ធសាសនាវិហារសាសនាអ៊ីស្លាម ក៏ដូចជាវិហារគ្រិស្ត។ល។ទី៤.សាលារៀនគឺជាគោលដៅដែលត្រូវយកចិត្តទុកដាក់គឺត្រូវផ្ដល់ទំនុកចិត្តដល់សិស្សនិស្សិ តមាតាបិតាអាណាព្យាបាលបញ្ជូនកូនមករៀនធម្មតានិងរៀបចំអនាម័យឱ្យបានល្អតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិ តក្រសួងអប់រំត្រូវសហការជាមួយក្រសួងសុខាភិបាលចុះអប់រំតាមសាលា ។ ទី៥. ត្រូវមានម៉ាស់ការពារនៅកន្លែងចាំបាច់ហេតុអី្វបានខ្ញុំនិយាយថាត្រូវមាន ម៉ាសការពារនៅកន្លែងចាំបាច់? ។ ទី៦.អ្នកលក់ម៉ាស់កុំឆ្លៀតដំឡើងថ្លៃត្រូវជួយគ្នាក្នុងគ្រាក្រកុំឆ្លៀតកេងចំណេញពេលមានតម្រូវការសោកស្ដាយដោយរយៈពេលកន្លងទៅនេះគឺអ្នកលក់ម៉ាសមួយចំនួនក៏បានដំឡើងថ្លៃ។ទី៧.ត្រូវដំណើរការផ្នែកសេវាជាធម្មតាដោយគ្មានការរើសអើងដូចជាសេវាទេស ចរណ៍ការដឹកជញ្ជូនផ្លូវអាកាសការដឹកជញ្ជូនផ្លូវទឹក ផ្លូវគោកដែលវាទាក់ទងសំខាន់ទៅនឹងព្រលានយន្តហោះកំ ពង់ផែ សណ្ឋាគារនិងសេវាដឹកជញ្ជូន។ទី៨.អ្នកការទូតនិងនិស្សិតកម្ពុជាដែលកំពុងធ្វើការនិងរៀនសូត្រនៅប្រទេ សចិនរាប់ទាំងនៅទីក្រុងវូហានត្រូវបន្តឋិតនៅទីនោះនិងចូលរួមជាមួយប្រជាជនចិនដើម្បីប្រយុទ្ធជាមួយខ្ញុំនូវជំងឺនេះកុំរត់ចោលប្រជាជនចិនក្នុងគ្រាដ៏លំបាកនេះស្រឡាញ់គ្នាក្នុងគ្រាក្រស្គាល់មិត្តល្អក្នុងគ្រាលំបាកនេះជាពាក្យស្លោ ករបស់កម្ពុជាយើងតាំងពីដូនតាមក ៕
.ថ្ងៃទី៣១ខែមករា២០២០សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពបិទសន្និបាតប្រចាំឆ្នាំរបស់ក្រ សួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិ និង ពិធីប្រកាសជាផ្លូវការនៃការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ឆ្នាំ២០២០ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនូវការប្រកាន់យកនយោបាយការបរទេសមួយដែលបម្រើលើកស្ទួយនិងការពារផលប្រយោជន៍គោលរបស់ជាតិដោយប្រមូលផ្គុំលើការងារធំចំនួន៥ដូចតទៅ៖ ទី១គឺការពារឯករាជ្យអធិ បតេយ្យ បូរណភាពទឹកដី អព្យាក្រឹត្យភាព រក្សាការពារឱ្យបានគត់ម៉ុតនូវសន្តិភាព សន្តិសុខស្ថិរភាពសណ្តាប់ធ្នាប់និង ឯកភាពសង្គម។ទី២.គឺអនុវត្តតាមទិសស្លោក«បង្កើនមិត្តខាងក្រៅដោយឈរលើស្មារតីឯករាជ្យជាតិ» ។ទី៣.គឺជំរុញការងារការទូតសេដ្ឋកិច្ចដើម្បីរួមចំណែកជាមួយស្ថាប័ន ជំនាញក្នុងការទាក់ទាញទុនវិនិយោគពីបរទេសធ្វើពិពិធកម្មប្រភពវិនិយោគពង្រីកទីផ្សារនាំផលិតផលកម្ពុជាទៅក្រៅប្រទេស ទាក់ទាញទេសចរណ៍ និង លើកស្ទួយវប្បធម៌ជាតិលើឆាកអន្តរជាតិ។ ទី៤.គឺបន្តគាំទ្រនិងពង្រឹងពហុភាគីនិយមនៅក្នុងការចាត់ចែងកិច្ចការពិភព លោកនិងរួមចំណែកក្នុងកិច្ចប្រឹងប្រែងជាសកលក្នុងការដោះស្រាយបញ្ហាការប្រឈមនិងគ្រោះថ្នាក់នានាដែលគំរាមកំហែងដល់សន្តិភាព សន្តិសុខ របៀបរបបអន្តរជាតិមួយដែលផ្អែកលើច្បាប់និងការអភិវឌ្ឍប្រកបដោយចីរភាព ។ការងារចុង ក្រោយគឺការលើកកំពស់គុណភាពប្រសិទ្ធិភាពការងារនិងការអភិវឌ្ឍសមត្ថភាពមន្ត្រីការទូត ៕
.ថ្ងៃទី៣ ខែ កុម្ភៈ២០២០ក្នុងដំណើរទស្សនកិច្ចទៅកាន់សាធារណៈរដ្ឋកូរ៉េដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកលសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជាដែលតែងតែឆ្លៀតពេលវេលាដើម្បីជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសដើម្បីសឹងពីសុខទុក្ខនិងសំដែងការនឹករលឹកក្នុងនាមជាជានរួមជាតិ ។ សម្តេចបានជួបជុំសំណេះសំណាលជាមួយប្រជាពលរដ្ឋពលករនិងនិស្សិតខ្មែរ កំពុងស្នាក់នៅ,ធ្វើ ការនិងសិក្សានៅសាធារណរដ្ឋកូរ៉េ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា៖ទំនាក់ទំនងខាងនយោបាយការទូតទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម និងផ្នែកដទៃទៀតនាំមកនូវការរីកលូតលាស់សម្រាប់កម្ពុ ជា។ កម្ពុជាទទួលផលច្រើនជាងនៅក្នុងការដាក់ទំនាក់ទំនងការទូតរវាងកម្ពុជានិងកូរ៉េខាងត្បូង។សម្តេចសប្បាយរីករាយនៅត្រង់ថាក្នុងឋានៈជាអ្នកដែលជម្នះឧបសគ្គ ដើម្បីធ្វើឱ្យខាងតែបាននូវទំនាក់ទំនងរវាងកម្ពុជានិងកូរ៉េខាងត្បូងគឺមានមោទនភាព ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយមោទនភាពថាសម្តេចជាជនជោគជ័យ ម្នាក់នៅក្នុងនយោបាយនេះ ៕
.ថ្ងៃទី៤ កុម្ភៈ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានស្ថាបនិកកិត្តិយសនៃក្រុមប្រឹក្សាអាស៊ីបានថ្លែងទៅកាន់មហាសន្និបាតនៃកិច្ចប្រជុំកំពូលពិភពលោកគម្រប់ខួប១០០ ឆ្នាំនិងកិច្ចប្រជុំកំពូលអន្តរជាតិនៃក្រុមប្រឹក្សាសម្រាប់សន្តិភាពក្រោមប្រធានបទ «សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស នៅរដ្ឋធានីសេអ៊ូល, សាធារណរដ្ឋកូរ៉េ ៕
.ថ្ងៃទី ០៥ ខែកុម្ភៈ ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទៅកាន់ប្រទេសចិនក្នុងដំណើរទស្សនកិច្ចការងារតបតាមការអញ្ជើញរបស់លោក លី ខឺឈាំង នាយករដ្ឋមន្ដ្រីចិន។ តាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែននៅប្រទេសចិននៅពេលនេះគឺបង្ហាញពីការគាំទ្រ ដ៏ខ្លាំងក្លាចំពោះប្រទេសចិនក្នុងគ្រាលំបាកដែលកំពុងប្រឈមមុខនិងកូវីដ១៩ ។
មេដឹកនាំចិនបានចាត់ទុកដំណើរទៅកាន់ប្រទេសចិនរបស់សម្តេចតេជោ ហ៊ុន សែនថា៖ជាមេដឹកនាំលើលោកលើកទីមួយដែលធ្វើដំណើរទៅប្រទេសចិនគ្រាដែលផ្ទុះវីរុស កូរ៉ូណា ។ លោក លី ខឺឈាង បានអះអាងដែរថាបច្ចុប្បន្ននេះរដ្ឋាភិបាលនិងប្រជាពលរដ្ឋចិនកំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងរូបថ្មីហើយសង្ឃឹមជឿជាក់ថាចិននឹងអាច ប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺមួយនេះប្រកបដោយជោគជ័យ ។ នៅទីនោះសម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានជួបជាមួយ លោក ស៊ី ជីនពីង ប្រធានាធិបតិចិនផង ដែរ ។ តាមពិតគោលដៅសម្តេចទៅកាន់ប្រទេសចិននេះក្នុងគោលបំណងទៅកាន់ទីក្រុងវូហាន ដើម្បីសួរសុខទុក្ខដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅទីនោះដែលជា កន្លែងផ្ទុះ ឡើងនូវមេរោគកូរូណា តែត្រូវបានភាគីចិនហាមឃាត់ដោយខ្លាចប៉ះពាល់សុវត្តិភាពរបស់មេដឹកនាំកម្ពុជា ៕
.នៅព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ២០២០សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបើកការដ្ឋានគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២និងផ្លូវជាតិលេខ២២សរុបប្រវែង៧២,១៧គីឡូម៉ែត្រចាប់ពីរង្វង់មូលតាខ្មៅអូរចំបក់ទៅដល់អង្គតា សោមក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េសនិងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាសរុប ៥៦.១ លានដុល្លារអាមេរិក ៕
.ថ្ងៃទី ១៤ ខែកុម្ភៈ២០២០នៅកំពង់ផែអន្តរជាតិខេត្តព្រះសីហនុប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន បានអញ្ជើញទៅស្វាគមន៍បងប្អូនទេសចរចំនួន៤១សញ្ជាតិនៅលើនាវា Westerdam ដែលត្រូវបានជាប់គាំងនៅលើនាវាអស់រយៈពេកជិត២សប្តាហ៍បន្ទាប់ពីប្រទេសចំនួន ៥ និង កោះ ១ មិនអនុញ្ញាតឲ្យចូលចតហើយត្រូវបានសម្តេចអនុញ្ញាតឲ្យចូលចតនាថ្ងៃទី ១៣ ខែកុម្ភៈដើម្បីបន្តដំណើរតាមយន្តហោះទៅកាន់គោលដៅបន្ត ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា៖«ខ្ញុំមកកាន់ទីនេះក៏ចង់បញ្ជាក់បងប្អូនប្រជាពលរដ្ឋកម្ពុជាឱ្យបានជ្រាបថាថ្ងៃនេះប្រសិនបើខ្ញុំមកទទួលប្រជាពលរដ្ឋនៃបណ្តាប្រ ទេសរហូតដល់៤១សញ្ជាតិនៅទីនេះបែរជាគ្រោះថ្នាក់ដល់ខ្លួនខ្ញុំវាក៏សក្តិសមនឹពលិកម្មដែលខ្ញុំធ្វើដើម្បីមនុស្សជាតិផងដែរ។សម្តេចបានលើកឡើងថាតើឱ្យយើងនិយាយ អំពីការគោរពសិទ្ធិមនុស្សអ្វីទៅប្រសិនបើសិទ្ធិរស់រានមានជីវិតមិនបានគោរពផងនោះ ៕
.ថ្ងៃទី ១៨ ខែកុម្ភៈ ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពចែកសញ្ញា បត្រដល់អធិការអប់រំ និស្សិត គរុនិស្សិត និង គរុសិស្ស នៃវិទ្យាស្ថានជាតិអប់រំ ចំនួន ១៩៧៧ នាក់។ នេះជាលើកទី ២២ ចាប់តាំងពីឆ្នាំ ១៩៩៦ មកគឺវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន មានជារៀងរាល់ឆ្នាំ ៕
.ថ្ងៃទី ២០ ខែកុម្ភៈ ២០២០សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារ ឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ ២០២០ របស់ក្រសួងមហាផ្ទៃ។នៅក្នុងសន្និបាតនេះសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រសំខាន់ៗ ៤ ដែលត្រូវពុះពារសម្រេចឱ្យបានគឺ៖ទី១·បន្តប្តូរផ្តាច់ការពារនិងថែរក្សាឱ្យបាននូវសុខសន្តិភាព,ឯករាជ្យ,អធិបតេយ្យជាតិនិងបូរណភាពទឹកដី, សន្តិសុខ សណ្តាប់ធ្នាប់ សង្គមនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចព្រមទាំងលើកស្ទួយនូវសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់នានាជាធរមាននៅកម្ពុជា។ទី២· បន្តជំរុញ លើកកម្ពស់ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សតាមរយៈការធានាឱ្យបាននូវសុខសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពអត្តសញ្ញាណជាតិសេចក្តីថ្លៃថ្នូប្រពៃណីទំនៀមទំលាប់ដ៏ល្អរបស់ជាតិនិងការកសាងភាពសុខ ដុមរមនាជាមួយគ្រប់ជាតិសាសន៍នៅក្នុងសង្គមជាតិយើង។ទី៣·បន្តអប់រំប្រជាជនឱ្យយល់ដឹងច្បាស់ពីការអនុវត្តនិងការប្រើប្រាស់សិទ្ធិសេរីភាពតាមរយៈការរួមគ្នាការពាររដ្ឋធម្មនុញ្ញការពារព្រះមហាក្សត្រការពាររបបរាជានិយមឤស្រ័យរដ្ឋធម្មនុញ្ញនិងប្រព័ន្ធនយោបាយនៅ កម្ពុជាត្រូវពង្រឹងនិងជំរុញការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់និងស្មើភាពគ្នា។ទី៤·លើកកម្ពស់ប្រសិទ្ធភាពនូវការកែទម្រង់លើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅស្របតាមបាវចនា «កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» និងអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាលនិងវះកាត់»៕
.ថ្ងៃទី ២៥ ខែកុម្ភៈ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពក្នុងពិធីចែកសញ្ញាបត្រសញ្ញា បត្រនិងវិញ្ញាបនបត្រចំនួន ៥៧៥ នាក់ក្នុងនោះសិស្សមន្ត្រីក្រមការចំនួន ២ នាក់ ដែលជាជនពិការភ្នែក២ នាក់ នៃសាលាភូមិណ្ទរដ្ឋបាល ៕
.ថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវជាតិលេខ ៥៨ ប្រវែង ១៧៤ គីឡូម៉ែត្រដែលតភ្ជាប់ពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យទៅដល់ក្រុងសំរោងខេត្តឧត្តរមានជ័យក្រោមហិរញ្ញប្បទាននៃ សាធារណរដ្ឋប្រជាមានិតចិននិងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាមានទឹកប្រាក់ប្រមាណជាង ១២២.៩៨ លានដុល្លារ ៕
.ថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជាបានអញ្ជើញស្រោចស្រពព្រះសុគន្ធវារីប្រគេនសម្តេច ព្រះនាយករង ៣ ព្រះអង្គដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី។ពិធីស្រោចស្រពព្រះសុគន្ធវារីត្រូវបានប្រារព្ធធ្វើឡើងនៅវត្តមុនីសុវណ្ណហៅវត្តចំពុះក្អែក។សម្តេចព្រះសង្ឃនាយករងទាំង៣ព្រះអង្គដែលបានទទួលស្រោចស្រពព្រះសុគន្ធវារីនៅថ្ងៃនេះរួមមាន៖១.សម្តេចព្រះពោធិ វ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករង ទី១ , ២.សម្តេចព្រះវ័នរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ និង ៣. សម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣ ៕
.ថ្ងៃទី ២ ខែមិនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុបចំនួន ១៥៨៩នាក់នៅវិទ្យា ស្ថានជាតិអប់រំ ៕
.ថ្ងៃទី៣ ខែមិនា ឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពក្នុង «ទិវាវប្បធម៌ជាតិ ៣ មីនា លើក ទី២២ ឆ្នាំ ២០២០»ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ»បូករួមជាមួយសកម្មភាពអបអរចំនួន៣ទៀតគឺ «ពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសឆ្នាំទី ៦» «កម្មវិធីប្រកួតប្រជែងសមត្ថភាពលើចំណេះ ដឹងផ្នែកវប្បធម៌» និង«ពិធីជួបជុំសិល្បករទូទាំងប្រទេសលើកទី៣» នៅកោះពេជ្រ ។ ដើម្បីបន្តការងារអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិរូបីនិងអរូបីប្រកបដោយតម្លាភាពក្នុងនាមរាជរដ្ឋាភិបាលសម្តេចបានផ្តល់អនុសាសន៍ ណែនាំដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងភាគីពាក់ព័ន្ធទាំងអស់ដូចខាងក្រោម ៖
ទី១· ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងឤជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារនិងបង្ក្រាបរាល់បទល្មើស ឱ្យបានទាន់ពេលវេលានិងប្រកបដោយប្រសិទ្ធភាពនៅតាមទីតាំងតំបន់ប្រាសាទរមណីយដ្ឋានប្រវត្តិស្រាស្ត វត្តឤរាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ដែលមានឤយុកាលរាប់រយឆ្នាំនៅតាមមូលដ្ឋាននៅទូទាំងប្រទេស។ទី២·ត្រូវរួមគ្នាបន្តការងារអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីទាំងឡា យរបស់ជាតិដែលបានបាត់បង់និងត្រូវយកចិត្តទុកដាក់ស្វែងរកមរតកមនុស្សរស់បន្ថែមទៀតដែលជាឃ្លាំងចំណេះដឹងក្នុងការបន្តវេនទៅយុវជនជំនាន់ក្រោយ។ ទី៣·ត្រូវបន្តកិច្ចសហការជាមួយក្រសួងទេសចរណ៍ធ្វើការ ផ្សព្វផ្សាយនូវសក្តានុពលទេសចរណ៍វប្បធម៌ជាតិឱ្យបានកាន់តែទូលំទូលាយក្នុងគ្រប់រូបភាពសម្រាប់ទេសចរជាតិនិងអន្តរ ជា តិដើម្បីលើកតម្លៃវប្បធម៌ជាតិរួមចំណែកជំរុញ កំណើនសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្រ ។ ទី៤·ខ្ញុំសូមគាំទ្រចំពោះកិច្ចសហការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងក្រសួងព័ត៌មានដែលបានធ្វើឱ្យវិស័យភាពយន្តភាគខ្មែរបាននិងកំពុងមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់តាមរយៈការកំណត់ម៉ោងមាសសម្រាប់ធ្វើការចាក់ផ្សាយភាពយន្តភាគខ្មែរនាពេលកន្លងមក។ទី៥·ត្រូវបន្តកិច្ចសហការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរ ជាតិបំផុសសកម្មភាពគ្រប់ស្ថានទូតនិងស្ថានកុងស៊ុលកម្ពុជាប្រចាំនៅបរទេសរៀបចំព្រឹត្តិការណ៍វប្បធម៌ខ្មែរឱ្យបា នទៀងទាត់ជារៀងរាល់ឆ្នាំដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិជាមួយនឹងការពង្រឹងនយោបាយវប្បធម៌ការទូតហើយត្រូវបំផុសឱ្យសហគមន៍ខ្មែរនៅបរទេសចូលរួមរៀបចំ កម្មវិធីទិវាវប្បធម៌ជាតិឱ្យបានអធិកអធមនិងទូលំទូលាយ។ទី៦·ត្រូវរួមគ្នាសហការយ៉ាងជិតស្និទ្ធជាមួយឤជ្ញាធរដែនដីតាមមូលដ្ឋាននានាថែរក្សាការពារនូវប្រពៃណីទំនៀម ទម្លាប់និងទីតាំងគោរពបូជារបស់បងប្អូនជនជាតិដើមភាគតិចដែលជាផ្នែកមួយនៃវប្បធម៌ដ៏យូរលង់របស់ប្រជាជាតិយើងប្រកបដោយប្រសិទ្ធភាព។ទី៧·ត្រូវបន្តសហការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាពិសេសជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃដើម្បីទប់ស្កាត់ការបំពានច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលតាមរយៈការយកស្នាដៃវប្បធម៌ចាស់ៗយកមកក្លែងបន្លំជាមួយនឹងការបញ្ចូលរូបភាពមិនសមរម្យនានាដោយពុំមានច្បាប់អនុញ្ញាត។ទី៨·ខ្ញុំសូមអំ ពាវនាវដល់ជនរួមជាតិទាំងអស់ជាពិសេសបងប្អូនកូនក្មួយសិល្បករសិល្បការិនីនិងអ្នកនិពន្ធស្នាដៃនានាត្រូវបញ្ឈប់ជាបន្ទាន់នូវគ្រប់ទម្រង់នៃការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលតាមរយៈការយកស្នាដៃចម្រៀង ស្នាដៃភាពយន្ត ស្នាដៃរូបភាព ស្នាដៃអក្សរសាស្ត្រ ស្នាដៃអក្សរសិល្បិ៍និងស្នាដៃវប្បធម៌ដទៃៗទៀតទាំងស្នាដៃដែលមានមរតកសាសន៍ និង គ្មានមរ តកសាសន៍មកផលិតឡើងវិញដោយពុំបានសុំការអនុញ្ញាតពីម្ចាស់សិទ្ធិឬពីក្រសួងវប្បធម៌និង វិចិត្រសិល្បៈ ។ទី៩· ខ្ញុំសូមថ្លែងនូវការកោតសរសើរចំពោះការចូលរួមរបស់សប្បុរសជនជាច្រើនទៀតដែលបានបរិច្ចាគធនធានថវិកាផ្ទាល់ខ្លួនរួមចំណែកជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដើម្បីអភិរក្សប្រាសាទនិងព្រះវិហារបុរាណមួយចំនួននាពេលកន្លងមក ៕
.ថ្ងៃទី ៤ ខែមិនា ឆ្នាំ ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជាបានអញ្ជើញជាអធិបតីភាពបិទសន្និបាតសុខាភិបាលលើកទី៤១ដើម្បីឱ្យគុណភាពសេវាសុខភាពសាធារណៈបាន ពង្រីកការគ្របដណ្តប់និងកែលម្អកាន់តែល្អប្រសើរស្របតាមតម្រូវការសេវាសុខភាពកំណើនប្រជាជនការវិវត្តប្រជា ស្រាស្តការប្រែប្រួលសណ្ឋានជំងឺនិងជីវភាពរស់នៅរបស់ប្រជាជន,សម្តេចតេជោហ៊ុនសែនបានផ្តល់នូវការណែនាំមួយចំនួនដល់ក្រសួងសុខាភិបាលនិងស្ថាប័នពាក់ព័ន្ធដូចខាងក្រោម៖
១·ក្រសួងសុខាភិបាលត្រូវអនុវត្តឱ្យបានគ្រប់ជ្រុងជ្រោយ អំពីគោលនយោបាយសុខាភិបាលសំខាន់ៗដោយផ្តោត លើគ្រប់ទិដ្ឋភាពនៃការពង្រឹងប្រតិបត្តិការប្រព័ន្ធសុខាភិបាលរួមមានការធ្វើវិមជ្ឈការប្រព័ន្ធសុខាភិបាលការវិនិ យោគលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនិងបច្ចេកវិទ្យាវេជ្ជសាស្ត្រ ការផ្តល់សេវាសុខភាព ការផ្តត់ផ្គង់ឱសថនិងបរិក្ខារសុខា ភិបាលការពង្រឹងគុណភាពសេវាអភិបាលកិច្ចគ្លីនិក ការពង្រឹងគុណភាពនៃការបណ្តុះបណ្ដាល ការផ្តល់ហិរញ្ញប្បទាន សម្រាប់ប្រព័ន្ធសុខាភិបាលការលើកម្ពស់ប្រព័ន្ធគាំ ពារសុខភាព សង្គមកិច្ច និង ភាពជាដៃគូរវាងសុខាភិបាលសាធារណៈ និងឯកជន។ ២·ចំពោះការផ្ទេរមុខងារគ្រប់គ្រងធនធាន និង ផ្តល់សេវាសុខាភិបាលពីក្រសួងសុខា ភិបាលទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិចាប់ពីដើមឆ្នាំ ២០២០ គឺជាការកែទម្រង់ប្រកបដោយតម្លាភាពក្នុងវិស័យសុខាភិបាលដែលឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍតាម បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនិងគុណភាពសេវាសុខាភិបាលលើកស្ទួយការអភិវឌ្ឍនៅមូលដ្ឋានបង្កើនគណនេយ្យភាពនិងអភិបាលកិច្ចល្អនៅមូលដ្ឋានជាពិសេសធ្វើឱ្យសម្រេចបាននូវការផ្តល់សេវាសុខាភិបាលប្រកប ដោយគុណភាពនិងតម្លាភាពហើយកាន់តែជិតស្និទ្ធនិងកៀកទៅនឹងប្រជា ជន។៣·រដ្ឋបាលរាជធានី-ខេត្តទាំងអស់ត្រូវសហការជាមួយក្រសួង-ស្ថាប័ននិងភាគីពាក់ព័ន្ធដើម្បីរៀបចំកែសម្រួលឡើងវិញនូវរចនាសម្ព័ន្ធស្ថាប័នតួនាទីនិងមុខងារនៃអង្គភាពសុខាភិបាលនៅថ្នាក់ក្រោមជាតិហើយត្រូវរក្សាកិច្ចដំណើរការងារអង្គភាពសុខាភិ បាលរាជធានី-ខេត្តដូចធម្មតាជាពិសេសមិនត្រូវឱ្យមានការរឤក់រអួលដល់ដំណើរការផ្តល់ សេវាសុខភាព ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រើប្រាស់សេវាសុខភាពរបស់ប្រជាជន។៤·ក្រសួងសុខាភិបាលត្រូវពិនិត្យកែសម្រួលនិងកំណ ត់តួនាទីនិងមុខងាររបស់ ក្រសួងនិងអង្គភាពសុខាភិបាលក្រោមឱវាទនៅថ្នាក់ជាតិដើម្បីអនុវត្តប្រកបដោយតម្លាភាពនិងមានគណនេយ្យភាពរវាងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់។៥·រដ្ឋ បាលរាជធានី-ខេត្តត្រូវខិតខំផ្សព្វផ្សាយកៀរគរការគាំទ្រថវិកាសម្ភារនិងបច្ចេកទេសពីស្ថាប័ននិងភាគីពាក់ព័ន្ធនានាដោយប្រើប្រាស់ធនធានឆន្ទា នុសិទ្ធិរបស់រដ្ឋបាលរាជធានី-ខេត្តដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាជនតាមមូលដ្ឋានក្នុងដែនសមត្ថកិច្ចរៀងៗខ្លួនឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព៕
.ថ្ងៃទី ៦ ខែមិនាឆ្នាំ ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពក្នុងពិធីមីទ្ទីងអបអរសាទរខួបទី១០៩ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២០ ។
ក្នុងនាមរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានស្នើសុំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធដៃគូអភិវឌ្ឍន៍សង្គមស៊ីវិល វិស័យឯកជនព្រមទាំងប្រជាពរដ្ឋគ្រប់រូបសូមរួមគ្នាផ្តោតការយកចិត្តទុកដាក់ទៅលើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖១.គ្រប់ថ្នាក់ដឹកនាំក្រសួងស្ថាប័នត្រូវបន្ដបង្កើនចំនួនស្ដ្រីក្នុងតួនាទីជាថ្នាក់ដឹកនាំនៅគ្រប់កម្រិត។២.ត្រូវរួមគ្នាទប់ស្កាត់និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលានូវគ្រប់ទិដ្ឋភាពនៃអំពើហិង្សាដែលទាក់ទងនឹងបញ្ហាយេនឌ័រ ជាពេសិសការប្រើប្រាស់ប្រព័ន្ធអ៊ីនធ័រណិតពាក់ព័ន្ធនឹងការជួញដូរផ្លូវភេទ ។ ៣.ក្រសួងអប់រំយុវជននិងកីឡាត្រូវណែនាំដល់គ្រប់គ្រឹះស្ថានសិក្សាទាំងអស់ឱ្យពង្រឹង ការអនុវត្តវិន័យនិងមានទំនាក់ទំនងជាមួយឪពុកម្តាយនិងអ្នកឤណាព្យាបាលសិស្សឱ្យបានជាប្រចាំ ។៤.ត្រូវបន្តវិនិយោគលើការសិក្សារបស់ក្មេងស្រីនៅគ្រប់កម្រិតសិក្សា ជាពិសេសក្នុងមុខជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈច្នៃប្រឌិត និងគណិតវិទ្យា (STEAM) ដើម្បីដើរឱ្យទាន់ចរន្តនៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍នេះ។៥.ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក្រសួ ងព័ត៌មាននិងបណ្តាញផ្សព្វផ្សាយទាំងអស់ទាំងរដ្ឋនិងឯកជនត្រូវបន្តពង្រឹងនិងលើកកម្ពស់សីលធម៌សង្គមតម្លៃ ស្ត្រី និង គ្រួសារខ្មែរព្រមទាំងបង្កើនកម្មវិធីអប់រំល្អៗដែលឆ្លុះបញ្ចាំងពីតម្លៃស្ត្រីប្រពៃណីនិងវប្បធម៌ខ្មែរឱ្យបានកាន់ តែទូលំទូលាយថែមទៀតនិងត្រូវពិចារណាអំពីផលប៉ះ ពាល់និងសេចក្តីថ្លៃថ្នូររបស់មនុស្សពិសេសតម្លៃស្ត្រីនិងក្មេងស្រី។ ៦.ត្រូវរួមគ្នាបង្ការទប់ស្កាត់ការចម្លងមេរោគអេដស៍ថ្មីនិងសុំកុំឱ្យមានការរើសអើងជាពិសេសចំពោះស្ត្រីផ្សព្វ ផ្សាយស្រាបៀររួមទាំងអ្នកស្រឡាញ់ភេទដូចគ្នា។៧.ខ្ញុំនៅតែបន្ដអំពាវនាវដល់បងប្អូនជនរួមជាតិនៅទូទាំងប្រទេសទាក់ទងនឹងបញ្ហាវីរុសកូវីដ១៩ទោះបីនៅប្រទេសកម្ពុជាយើងពុំទាន់មានកើតឡើងនូវបញ្ហានានាដែលទាក់ទងនឹងវីរុសនេះក៏ដោយក៏ប៉ុន្ដែសុំបងប្អូនប្រជាពលរដ្ឋចេះការពារខ្លួដើម្បីទទួលបានសុខភាពល្អប្រសើរជាជាងការភ័យខ្លាច ៕
.នៅថ្ងៃទី ៩ ខែមិនាឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់នូវផ្លូវជាតិលេខ ៥៥ និងប្រកាសបើកការដ្ឋានផ្លូវជាតិលេខ១០ ប្រវែង១៩៨ គីឡូម៉ែត្រភ្ជាប់ពីខេត្តបាត់ដំបងទៅកាន់ខេត្តកោះកុង ។ នេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់ ព្រះរាជាណាចក្រកម្ពុជានិយាយជារួមនិងសម្រាប់បងប្អូនដែលរស់នៅក្នុងតំបន់នេះនិយាយដោយឡែក ៕
.ថ្ងៃទី ១០ ខែមិនា ឆ្នាំ ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពពិធីចែកសញ្ញាបត្រដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៣ ៤៥៨ នាក់ នៅវិទ្យាស្ថាន វ៉ាន់ដា ដែលនេះគឺជាផ្នែកដ៏សំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្ស ៕
.ថ្ងៃទី១៤ ខែមិនាឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជាបានអញ្ជើញជាអធិបតីភាពពិធីបើកបុណ្យទន្លេលើកទី៦ក្រោមប្រធានបទ«ទន្លេនៃសន្តិភាពទន្លេនៃវិបុលភាព»នៅខេត្តបាត់ដំបង។ដើម្បីជំរុញកំណើនទេសចរណ៍តាមដងទន្លេកម្ពុជាដែលជាប្រភពទឹកសម្រាប់ការចិញ្ចឹមជីវិត ឱ្យក្លាយទៅជាគោលដៅទេសចរណ៍ប្រកបដោយឧត្តមភាពស្របតាមប្រធានបទ«ទន្លេនៃសន្តិភាពទន្លេនៃវិបុលភាព»រួមជាមួយពាក្យស្លោក«បាត់ដំបងជាទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌និងធម្មជាតិ»ក្នុងនាមរាជរដ្ឋា ភិបាលសម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវអនុសាសន៍ណែនាំមួយចំនួនដូចតទៅ៖ទី១·ត្រូវរួមគ្នារក្សាឱ្យបាននូវ វត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាពទោះក្នុងតម្លៃណាក៏ដោយគ្មានសន្តិភាពគ្មានការអភិវឌ្ឍគ្មានការគោរពសិទ្ធិមនុស្ សនិងប្រជាធិបតេយ្យពោលគឺគ្មានអ្វីៗទាំងអស់។ ទី២·ត្រូវ បន្តធ្វើការអភិវឌ្ឍក្រុងបាត់ដំបងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ជាពិសេសត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណទីក្រុងបេតិកភណ្ឌដែលនឹងគ្រោងដាក់បញ្ចូលក្នុងបញ្ជីទី ក្រុងបេតតិកភណ្ឌរបស់អង្គការយូណេស្កូ ។ ទី៣·ត្រូវបន្តកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដែលបម្រើឱ្យវិស័យទេសចរណ៍រួមមានឤកាសយានដ្ឋាន ផ្លូវរថភ្លើង ផ្លូវថ្នល់ ទឹក ស្អាត អគ្គិសនី សណ្ឋាគារនិងរមណីយដ្ឋានផ្សេងៗតាមរយៈការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយតាមផ្លូវគោក ផ្លូវដែកនិងផ្លូវឤកាស ហើយត្រូវធ្វើការពិនិត្យលទ្ធភាពក្នុង ការរៀបចំព្រលានយន្តហោះបាត់ដំបងឡើងវិញដោយជំរុញឱ្យសមត្ថកិច្ចជំនាញពិនិត្យឱ្យបានហ្មត់ចត់លើការងារដ៏មានសារៈសំខាន់នេះ ។ ទី៤.ត្រូវបន្តរក្សាឱ្យបានសន្តិសុខ សណ្តាប់ធ្នាប់សង្គមគ្រប់តំបន់ទេសចរណ៍តាមបណ្តាខេត្តជាប់បឹងទនេ្លស្លាបត្រូវខិតខំរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គមបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនការជួញដូរមនុស្សនិងឧក្រិដ្ឋកម្មឆ្លងដែនក្រុមបងតូចបងធំនិងការលួចឆក់នានាដើម្បីធានាសុវត្ថិភាពភ្ញៀវទេស ចរក្នុងនិងក្រៅប្រទេស ។ ទី៥·ត្រូវជំរុញការផលិតក្នុងស្រុកដើម្បីផ្គត់ផ្គង់ទេសចរដែលជាគោលដៅ «នាំចេញនៅ នឹងកន្លែង»។ ទី៦·ជាមួយនឹងសភាពការណ៍វិវឌ្ឍថ្មីៗនៃការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងតំបន់និងពិភពលោកខ្ញុំនៅតែបន្តអំពាវនាវដល់បងប្អូនជនរួមជាតិសូមរក្សានូវភាពស្ងៀមស្ងាត់ការពារសុខភាពធ្វើអនាម័យជាប្រចាំដើម្បីសុខភាពខ្លួនឯងផ្ទាល់និងក្រុមគ្រួសារហើយឤចការពារបាននូវជំងឺគ្រប់ប្រភេទ ៕
.ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជាបានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីប្រមាណជា២,៦០០នាក់ក្នុងខេត្តបាត់ដំបង ដោយសម្តេចបានលើកយកបញ្ហា ២ សំខាន់មកធ្វើការពិនិត្យ។ទី១.ខិតខំរៀបចំដើម្បីកសាងផ្លូវតភ្ជាប់ រវាងខេត្តបាត់ដំបងជាមួយនឹងខេត្តសៀមរាប ដែលផ្លូវនោះនឹងអាចកាត់បន្ថយចំងាយនៃការធ្វើដំណើរដែលមុននេះ(ត្រូវ)ធ្វើដំណើរពីបាត់ដំបងទៅបន្ទាយមានជ័យទើប ទៅកាន់ខេត្តសៀមរាប ។ ប្រៀបធៀបនឹងផ្លូវថ្មីអាចចំណេញទៅ ដល់ ៦៩ គីឡូម៉ែត្រដែលជាការតភ្ជាប់ក្នុងចំណោមការតភ្ជាប់ខាងផ្នែកគមនាគមន៍របស់យើង។ចំណុចនេះ ស្ថិតក្នុងបេក្ខភាពគម្រោងនៅឆ្នាំ ២០២១ ៕
.នៅថ្ងៃទី២៥ ខែ មិនាឆ្នាំ២០២០សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងជំងឺ Covid-19 នៅវិមានសន្តិភាពចំនួន៤២២នាក់។ ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖កិច្ចការដែល ត្រូវធ្វើនៅក្នុងដំណាក់កាលនេះគឺ៖ទី១.ត្រូវបន្តធ្វើយ៉ាងម៉េចទប់ស្កាត់ការនាំជំងឺចូលពីខាងក្រៅ ។ តាមព្រលានយន្តហោះដែលនៅមានការហោះហើរត្រូវតែបានពិនិត្យឱ្យ បានហ្មត់ចត់។កិច្ចការទី២.បន្តរុករកអ្នកឆ្លងមិនទាន់បានពិនិត្យមកដាក់នៅកន្លែងព្យាបាលឬដាក់ដោយឡែក១៤ថ្ងៃ។កិច្ចការទី៣.ខិតខំព្យាបាលអ្នកឆ្លងឱ្យជាសះស្បើយ៕
.នៅថ្ងៃទី ៧ខែមេសាឆ្នាំ២០២០សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញធ្វើសន្និសីទកាសែតអំពីបច្ចុប្បន្នភាពនៃជំងឺ Covid-19 ។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថាសង្គ្រាមនេះគឺគ្រាន់តែមានត្រឹមកម្រិតទប់ទល់ហើយគ្មានទេអ្វីដែលហៅថាឈ្នះគឺមានតែការខាតបង់គ្រាន់តែ ខាតតិចឬខាតច្រើន។ សង្គ្រាមប្រឆាំងនឹង Covid-19 នេះយើងត្រូវដាក់ទៅក្នុងក្របខណ្ឌយុទ្ធសាស្ត្ររយៈពេលវែងព្រោះជំងឺឆ្លងនេះមិនទាន់ឃើញសញ្ញាថយចុះនៅឡើយ ទេហើយក៏មិនទាន់មានថ្នាំព្យាបាលដែរ។ ដូច្នេះហើយបានជាយើងត្រូវដាក់បញ្ហាការប្រយុទ្ធប្រឆាំងនឹង Covid-19 នេះទៅក្នុងយុទ្ធសាស្ត្រនៃការតស៊ូរយៈពេលវែងមិនមែន ត្រឹមពីរអាទិត្យ បីអាទិត្យឬមួយខែពីរខែទេ ។ បញ្ហាស្ថិតនៅត្រង់ថាយើងមិនដឹងថាជំងឺនេះវានឹងរីករាលដាលដល់កម្រិតណាហើយវានឹងអូសបន្លាយដល់ពេលណា៕
.នៅថ្ងៃទី១៤ ខែ មេសាឆ្នាំ ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានពិសេសស្ដីពីកូវីដ-១៩ តាមរយៈប្រវីដេអូ៕
សម្តេចតេជោ ហ៊ុន សែន បានចែករំលែកនូវទស្សនៈមួយចំនួនដូចខាងក្រោម៖ទី ១.«ការចែករំលែកបទពិសោធន៍» គឺជាគន្លឹះ ក្នុងការគ្រប់គ្រងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ទី២.«សុវត្ថិភាពអាយុជីវិតជាចម្បង»៖យើងត្រូវបង្កើនយន្តការរូមមួយដើម្បីលើកកម្ពស់ការចែករំលែកបច្ចេក ទេសបទពិសោធន៍និងចំណេះដឹងពាក់ព័ន្ធនឹងវេជ្ជសាស្ត្រអំពីជំងឺនេះសំដៅការពារទប់ស្កាត់ វិនិច្ឆ័យព្យាបាលនិងតាមដានជាពិសេសសម្រាប់ក្រុមមនុស្សដែល ងាយរង គ្រោះថ្នាក់នឹងជំងឺនេះដូចជាក្រុមមនុស្សវ័យចាស់និងក្រុមគ្រូពេទ្យជួរមុខដែលកំពុងប្រយុទ្ធនឹងជំងឺនេះផ្ទាល់។ទី៣.«កាត់បន្ថយហានិភ័យសេដ្ឋកិច្ច»៖ត្រូវលើកកម្ពស់ការ សម្របសម្រួលនិងកិច្ចសន្ទនាឱ្យកាន់តែជិតស្និទ្ធដើម្បីពិនិត្យដាក់ចេញនូវវិធានការរួមដែលអាចបញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរទៅលើសង្វាក់ផលិតកម្ម សកម្មភាពសេដ្ឋ កិច្ច និងពាណិជ្ជកម្មក្នុងតំបន់ ដោយប្រកាន់យកគោលការណ៍បន្តបើកចំហសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោ គនិងរក្សាឱ្យបានរលូននូវលំហូរនៃការដឹកជញ្ជូនទំនិញឆ្លងដែនទាំងផ្លូវអាកាស ផ្លូវគោកនិងផ្លូវទឹក។ ទី៤.អាស៊ីបូព៌ាគឺជាតំបន់មួយដែលមានសក្ដានុពលសេដ្ឋកិច្ចនិងពាណិជ្ជកម្មខ្ពស់ដោយសេដ្ឋកិច្ចមានទំហំប្រមាណជាង ២៣,៥ ទ្រីលានដុល្លារអាមេរិកនិងប្រជាជនសរុបជាង២ពាន់លាននាក់ជាមួយនឹងការបន្តកើនឡើងនូវប្រាក់ចំណូល។ទី៥.«ពង្រឹងការតភ្ជាប់ផ្នែកឌីជីថល»៖ក្នុងបរិការណ៍នៃការ អនុវត្តគោលការណ៍ «រក្សាចម្ងាយសង្គម» ដើម្បីចៀសវាងការឆ្លងទំនៀមទម្លាប់និងឥរិយាបទរស់នៅប្រចាំថ្ងៃមួយចំនួនរបស់ប្រជាជនយើងត្រូវបានផ្លាស់ប្ដូរផងដែរដូចជា របៀបធ្វើការការរៀនសូត្រការប្រជុំ ។ល។ ៕
.ថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពជួបសំណេះសំណាលជាមួយនឹងមន្ត្រីរាជការនិងក្រុមការងារបច្ចេកទេសស្ថា បនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុចំនួន៣៤ខ្សែ ។គិតពីខែវិច្ឆិកា ២០១៩រហូតមកដល់ពេលនេះដើម ខែ មិថុនា ២០២០ គឺមានរយៈពេល ៧ ខែជាងការស្ថាបនាផ្លូវនេះសម្រេចបាន ៩៤% ៕
.ថ្ងៃទី ២២ ខែ មិថុនា ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញពិនិត្យមើលការដ្ឋានសាងសង់អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញថ្មី ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការកសាងព្រលានយន្តហោះនេះជាការឆ្លុះបញ្ចាំងឲ្យឃើញអំពី ចក្ខុវិស័យសម្រាប់ឆ្នាំ ២០៥០ ដែលជាដំណាក់កាលចុងក្រោយនៃការអភិវឌ្ឍព្រលានយន្តហោះនេះ ៕
.ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអធិបតីភាពប្រកាសជាផ្លូវការនូវ « កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុ ងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩»។សម្តេចតេជោ ហ៊ុន សែនបានលើកឡើងថា៖ក្នុងគោលដៅជួយដល់ស្រទាប់ប្រជា ពលរដ្ឋក្រីក្រនិងងាយរងគ្រោះដែលរងផល់ប៉ះពាល់ធ្ងន់ធ្ងររាជរដ្ឋាភិបាលបានសម្រេចបង្កើតនិងដាក់ឱ្យដំណើរការនូវកម្មវិធីជំនួយសង្គមថ្មីមួយដែលជាកម្មវិធីជំនួយសង្គម ពិសេសសំដៅជួយដល់ជនក្រីក្រដែលមានប័ណ្ណសមធម៌(ក្រ-១ និងក្រ២)នោះគឺ៖«កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ-១៩»។ គោលបំណងធំរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវកម្មវិធីនេះគឺជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និង ទទួលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ដោយរួមបញ្ចូលផងដែរនូវអ្នកបាត់បង់ការងារឬអ្នកបាត់បង់ចំណូលដែលត្រូវធ្លាក់ខ្លួនចុះទៅក្នុងភាពទីទាល់ក្រីក្រឡើងវិញ។ ការដាក់ចេញនូវកម្ម វិធីនេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថារាជរដ្ឋាភិបាលបើ «ហ៊ាននិយាយ គឺហ៊ានធ្វើ» ហើយធ្វើដោយម៉ត់ចត់ច្បាស់លាស់ និងប្រុងប្រយ័ត្នបំផុត៕
.ថ្ងៃទី២៦ខែមិថុនាឆ្នាំ ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលអាស៊ាន(កិច្ចប្រជុំពេញអង្គ) លើកទី ៣៦ តាមរយៈប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “ភាពស្អិតរមួតនិងការឆ្លើយតប” ៕
.ថ្ងៃទី ១៤ ខែ កក្កដា ២០២០ .សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទស្សនកិច្ចមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ពូជត្រីបាទីនិងជួបសំណេះសំណាលជាមួយនឹងកសិករនៅ ក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង របស់រដ្ឋបាលជលផល។មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបមានផ្ទៃដីសរុបចំនួន១៦,០០០ម៉ែត្រក្រឡាចែកចេញជាសះត្រីចំនួន៦៩ស្រះ(បេតុង១៥ និង ស្រះដី៥៥ ស្រះនីមួយៗមាន ៣០0 ទៅ ២០០០ម៉ែត្រ ការ៉េ) រោងឬអាងបង្កាត់ភ្ញាស់ចំនួន៣ ,រោងផលិតចៃទឹក១,អគារបណ្តុះបណ្តាល(ខូចខាតមិនអាចប្រើប្រាស់បាន)អគារការិយាល័យ១, មន្ទីរពិសោធន៍១ និងអគារស្នាក់ អាចនួន២កន្លែង ។មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបមានប្រភពទឹកផ្គត់ផ្គង់ចំបង៣គឺទឹកទន្លេមេគង្គ ,ទឹកក្រោមដីនិងទឹកភ្លៀង ៕
.ថ្ងៃទី ២១ ខែ កក្កដា២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជាអញ្ជើញពិធីបង្ហាញទំណើបកម្មផលិតកម្មដំណាំស្រូវ ជាមួយប្រជាកសិករ នៅភូមិសេដ្ឋី និង ភូមិពន្លក ក្នុងឃុំបានកាម ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ នៅទីនោះសម្តេចនឹងអញ្ជើញបញ្ជាគ្រឿងយន្តកសិកម្មធ្វើការភ្ជួររាស់ដី ម៉ាស៊ីនព្រោះស្រូវ ដាំស្រូវនិងស្ទូងស្រូវដែលស្ថិតនៅភូមិសេដ្ឋីដែលមានចំងាយប្រមាណជាង៦០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។សម្តេចតេជោ ហ៊ុន សែន និងសហការីនិងបន្តដំណើរទៅកាន់ភូមិពន្លកដែលនៅទីនោះសម្តេចនឹងអញ្ជើ ញបញ្ជាគ្រឿងយន្តកសិកម្មធ្វើការច្រូតកាត់ស្រូវនិងសំណេះសំណាលជាមួយប្រជាកសិករនៅទីនោះផង ដែរ ៕
.ថ្ងៃទី៩ខែសីហាឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញថ្លែងសារវីដេអូទៅក្នុងមហាសន្និបាតនៃក្ដីសង្ឃឹមក្រោមប្រធានបទ៖ «ការកសាងនិងបង្កើតជាតិយើងនៅក្នុងពិភពលោកក្រោយវិបត្តិកូវីដ១៩៖ការពឹងពាក់អាស្រ័យគ្នាទៅវិញទៅមកវិបុលភាពទៅវិញទៅមកនិងគុណតម្លៃ សកល» ៕
.នៅថ្ងៃទី ១៦ខែសីហាឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញជាអធិបតីភាពបើកដំណើរការសាកល្បង សួនទឹកកំសាន្ត Garden City Water Park នៅរាជ ធានីភ្នំពេញ ។ សួនទឹកនេះត្រូវបានសាងសង់ឡើងលើផ្ទៃដីជាង៨ ហិកតាដោយចាប់ផ្តើមដំណើរការសាងសង់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ហើយបញ្ចប់ការសាងសង់ទាំង ស្រុងនៅខែកក្កដាឆ្នាំ២០២០ ។ សួនទឹកហ្គាឌិនស៊ីធីមានឧបករណ៍សម្រាប់លេងកម្សាន្តទាំងអស់ចំនួន ៣៨ ដែលទាន់សម័យនិងមានគុណភាពល្អដោយបាន នាំចូលពីសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុប។ ឧបករណ៍លេងកម្សាន្តទាំងនេះត្រូវបានរចនាឡើងសម្រាប់មនុស្សគ្រប់វ័យទាំងវ័យកុមារជំទង់យុវវ័យនិងវ័យចំណាស់ផងដែរ។ស្ថិតនៅសង្កាត់ព្រែកតាសេក ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញសួនទឹក «Garden City Water Park » ត្រូវបាន បោះទុនវិនិយោគសរុបជាង៤៤លានដុល្លារអាមេរិក ៕
.ថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាថ្លែងក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី ៣ តាមប្រព័ន្ធវីដេអូ ៕
.ថ្ងៃទី ៥ ខែកញ្ញាឆ្នាំ ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជាបានថ្លែងសុន្ទរកថាគន្លឹះតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំកំពូលកម្មន្តសាលនិងឧស្សាហូបនីយកម្មសកលឆ្នាំ ២០ ២០(GMIS 2020)ក្រោមប្រធានបទ“ការស្តារឡើងវិញនូវវិបុលភាពក្នុងពិភពលោកក្រោយពីជំងឺឆ្លងរាតត្បាត”៕
.ថ្ងៃទី ២១ ខែ កញ្ញា ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជាន់ខ្ពស់រំលឹកខួបលើកទី ៧៥ នៃអង្គការសហប្រជាជាតិក្រោមមូលបទ៖«អនាគតដែលយើងទាំងអស់គ្នាចង់បានសហប្រជាជាតិដែលយើងត្រូវការ៖ធានាឡើងវិញកិច្ចប្រឹងប្រែងរួមដើម្បីពហុភាគី និយម» ៕
.ថ្ងៃទី ២២ ខែកញ្ញា២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំកំពូលឆ្នាំ ២០២០ នៃវេទិកាសេដ្ឋកិច្ចពិភពលោកស្ដីពីផលប៉ះពាល់លើការអភិ វឌ្ឍប្រកបដោយចីរភាពក្រោមប្រធានបទ៖«ការកសាងឆ្ពោះទៅមុខប្រកបដោយចីរភាពនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន» (តាមប្រព័ន្ធវីដេអូ)៕
.នៅថ្ងៃទី២៣ ខែកញ្ញា២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍ក្នុងឱកាសកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥មហាសន្និបាតនៅឆ្នាំនេះ។គឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយដែលមិនធ្លាប់មាននៅក្នុងប្រវត្តិរបស់អង្គការសហ ប្រ ជាជាតិដោយសារមហាសន្និបាតនេះមិនគ្រាន់តែត្រូវបានរៀបចំឡើងជាលើកដំបូងតាមរយៈប្រព័ន្ធវីដេអូប៉ុណ្ណោះ ទេប៉ុន្តែប្រព្រឹត្តទៅក្នុងអំឡុងពេលដែលពិភពលោកបាន និងកំពុងគ្របដណ្តប់ដោយវិបត្តិ និងភាពមិនប្រាកដប្រជាច្រើន ៕
.ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំប្រមុខរដ្ឋាភិបាលស្ដីពី «ហិរញ្ញប្បទានរបៀបវារៈការអភិវឌ្ឍដោយចីរភាពឆ្នាំ ២០៣០ ក្នុងកាលៈទេសៈកូវីដ-១៩ និងពេលខាងមុខ» ៕
.ថ្ងៃទី ៧ ខែ តុលា ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពសម្ពោធមជ្ឈមណ្ឌលកំសាន្ត ព្រីនស៍ម៉ាណ័រ (Prince Manor), កៀនស្វាយ, កណ្ដាល ។ មជ្ឈមណ្ឌលកម្សាន្ត«ព្រីនស៍ ម៉ាណ័រ»គឺជាគម្រោងសួនកម្សាន្តខ្នាតអន្ដរជាតិ ។មជ្ឈមណ្ឌលកម្សាន្តនេះគ្របដណ្តប់ លើផ្ទៃដីទំហំជាង១៣ហិកតាជាមួយគម្របរុក្ខជាតិបៃតងចំនួន៨៨ភាគរយ ។មជ្ឈមណ្ឌលកម្សាន្ត«ព្រីនស៍ ម៉ាណ័រ»មានគម្រោងកម្សាន្តដូចជាការកម្សាន្តបែបផ្សងព្រេងរំភើបកក់ក្តៅនិងពោរពេញដោយមនោសញ្ចេតនា ។ មជ្ឈ មណ្ឌលកម្សាន្តនេះក៏មានកងវិលកម្ពស់៨៨ម៉ែត្រដែលប្រៀបដូចជាភ្នែកនៃទីក្រុងភ្នំពេញរួមជាមួយពិភពទឹកកម្សាន្តព្រីនស៍ដែលមានទំហំប្រមាណ១ហិកតាទីវាលប្រណាំងឡានប្រកបដោយស្តង់ដារនិងសួនរុក្ខជាតិអេកូឡូស៊ីជាដើម។ជាមួយគ្នានេះមជ្ឈមណ្ឌលកម្សាន្ត«ព្រីនស៍ ម៉ាណ័រ»មានសេវាកម្មកម្សាន្តដូចជាឧបករណ៍ជិះទម្លាក់កៅអីវិលហោះហើរ សេះវិល ទូកចោរសមុទ្រ រថយន្តបុកគ្នា ឌីស្កក្រឡាប់ចាក់រថយន្តប្រណាំងកន្ត្រកវិល និង សួនទឹកជា ដើម។ក្រៅតែពីផ្តល់នូវការកម្សាន្តដ៏សម្បូរបែបហើយនោះមជ្ឈមណ្ឌលកម្សាន្ត«ព្រីនស៍ម៉ាណ័រ»ដែលវិនិយោគដោយក្រុមហ៊ុនចិននេះក៏បានរួមចំណែកផ្តល់ការ ងារជូនប្រជាពលរដ្ឋខ្មែររហូតដល់ប្រមាណ១៩០នាក់ផងដែរ ៕
.ថ្ងៃទី ៧ ខែ តុលា ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំ «វេទិកាភាពងាយរងគ្រោះនៃអាកាសធាតុ» តាមប្រព័ន្ធវីដេអូ៕
.ថ្ងៃទី ១៥ ខែតុលា ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញពិនិត្យស្ថានការណ៍និងសួរសុខទុក្ខពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង,ខណ្ឌដង្កោ,រាជធានីភ្នំពេញ ៕
.ថ្ងៃទី ២១ខែតុលាឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជាបានអញ្ជើញជួបសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ប្រ មាណជាង១០,០០០គ្រួសានៅលើផ្លូវេជាតិដែលជម្រកទីទួលសុវត្តិភាពស្តិតក្នុងភូមិបត់ត្រង់ឃុំបត់ត្រង់ស្រុកមង្គល បុរីនិងក្រុងសិរីសោភ័ណនិងគោលដៅទី២នៅនៅផ្សារធំថ្មីបូរីជ័យIIចំការតាដោកភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ៕
.ថ្ងៃទី ២២ ខែតុលាឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញសួរសុខទុក្ខប្រជាពលរដ្ឋដែលរងផល ប៉ះពាល់ដោយសារទឹកជំនន់ក្នុងស្រុកថ្មពួកខេត្តបន្ទាយមានជ័យចំនួនជាង ៥,០០០គ្រួសារនិងបន្តអញ្ជើញជួបសួរសុខទុក្ខនិងផ្តល់ជំនួយឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យចំនួនជាង ៥,០០០ គ្រួសារបន្ទាប់ពីសម្តេចបានចែកអំណោយដល់ពលរដ្ឋរងគ្រោះនៅស្រុកថ្មពួកនេះជាថ្ងៃទី ២ នៃបេសកកម្មជួយសង្គ្រោះប្រជាពលរដ្ឋរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅខេត្តជាប់ព្រំដែនភាគខាងលិចនៃប្រទេសកម្ពុជា ៕
.ថ្ងៃទី ២៤ខែតុលាឆ្នាំ ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញសំណេះសំណាលនិងចែកជំនួយឧបត្ថម្ភ ដល់ពលរដ្ឋរងគ្រោះចំនួន៥០០០គ្រួសារនៅស្រុកអូជ្រៅដែលជាគោលដៅទី១,បន្ទាប់មកសម្តេចតេជោនាយករដ្ឋមន្ត្រីនឹងបន្តជួបជាមួយប្រជាពលរដ្ឋដែលត្រូវទទួលជំនួ យឧបត្ថម្ភពីសម្តេចតេជោហ៊ុនសែននៅទីតាំងក្នុងស្រុកម៉ាឡៃមានចំនួន៥ ពាន់គ្រួសារទៀត ។ក្នុងនោះពលរដ្ឋ ៤,៥០០គ្រួសារជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងស្រុក ម៉ាឡៃផ្ទាល់និង៥០០គ្រួសារជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅក្នុងក្រុងប៉ោយប៉ែត ៕
.ថ្ងៃទី ២៦ ខែ តុលា ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជាបានអញ្ជើញបើកការដ្ឋានសង់ស្ពានភ្ជាប់ពីកោះពេជ្រ ទៅកោះនរានិងពីកោះនរាទៅផ្លូវជាតិលេខ១ ។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា(OCIC)ដែលទទួលបានសិទ្ធិសាងសង់ស្ពានបានឱ្យ ដឹងថាសម្រាប់ស្ពានតភ្ជាប់ពីកោះពេជ្រទៅកោះនរាមានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤,៥០ម៉ែត្រ ។ ស្ពាននេះគ្រោងចំណាយពេលសាងសង់ ៣៥ ខែដោយចំណាយ ថវិកា៣៨លានដុល្លារ ។ ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរាទៅកាន់ផ្លូវជាតិលេខ ១ មានប្រវែង៦០ ម៉ែត្រទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់១២ខែ និងចំណាយថវិកា១,៦០៦,៣៥៣ ដុល្លាអាម៉េរិក,ស្ពានបេតុងខ្សែកាប្លិ៍ជាប្រវត្តិសាស្ត្រ១ខ្សែនេះនៅពេលសាងសង់រួចត្រូវបានរំពឹងថានឹងចូលរួមចំណែកជួយសម្រួលការធ្វើ ដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ផ្លូវជាតិលេខ១ ជាពិសេសជួយកាត់បន្ថយការកកស្ទះនៅស្ពានព្រះមុនីវង្ស៕
.ថ្ងៃទី ៣០ ខែ វិច្ឆិកា ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជាអញ្ចើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំង៣៨ ខ្សែនៅក្រុងសៀមរាប ។គម្រោងផ្លូវមេចំនួន៣៨ខ្សែសរុបប្រវែងប្រមាណ៩៨,៣៤គីឡូម៉ែត្រក្នុងនោះរួមមានផ្លូវ២ គន្លងមានប្រវែងប្រមាណ៤៤គីឡូម៉ែត្រនិងផ្លូវ៤គន្លងមានប្រវែងប្រមាណ៥៤គីឡូម៉ែត្រ។លាតសន្ធឹងក្នុងសង្កាត់ទាំង១២ របស់ក្រុងសៀម រាបនិងមួយផ្នែកស្ថិតនៅស្រុកបាគងក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសៀមរាប។គំរោងនេះគ្រោ ងចំណាយថវិកា១៥០លានដុល្លារអាមេរិក។មានរយៈពេល១៣ខែគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១ ៕
.នៅថ្ងៃទី ០៩ ខែធ្នូ ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំកិច្ចប្រជុំកំពូល ACMECS លើកទី៩និងចូលរួមកិច្ចប្រជុំកំពូល CLMVលើកទី១០និង CLV DTV លើកទី១១ តាមរយៈវីដេអូ ៕
.នៅថ្ងៃទី១៥ ខែធ្នូ ២០២០ សម្តេចតេជោនាយករដ្ឋមន្ត្រីបានអញ្ជើញថ្លែងសារពិសេសដែលមានរយៈពេលជិត៤ម៉ោងពាក់ព័ន្ធស្ថានភាពកូវីដ១៩ (ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ) និងការទិញវ៉ាក់សាំងកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ៕