Home ព័ត៌មានជាតិ សន្តិសុខ បញ្ជូនបុរសម្ន...

បញ្ជូនបុរសម្នាក់ ដែលចាប់រំលោភសេពសន្ថវៈក្មេងស្រី អាយុ២ឆ្នាំ មកតុលាការ

ដោយៈ សរិទ្ធ / ត្បូងឃ្មុំៈ បុរសម្នាក់ដែលចាប់រំលោភ សេពសន្ថវៈក្មេងស្រី អាយុ២ឆ្នាំ ដែលកំពុងដេក នៅក្នុងអង្រឹងក្រោមផ្ទះ បានត្រូវសមត្ថកិច្ច បញ្ជូនមកតុលាការ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ដើម្បីចាត់ការតាមច្បាប់។

សមត្ថកិច្ច បានឲ្យដឹងថាៈ ជនសង្ស័យ ឈ្មោះ ភាន ភ័ណ អាយុ ២៧ ឆ្នាំ បានត្រូវកម្លាំងនគរបាល ស្រុកត្បូងឃ្មុំ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលអញ្ចើម ដោយមានសម្របសម្រួល ពីលោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តត្បូងឃ្មុំ ចុះមកដល់កន្លែងហេតុ និងបានស្រាវជ្រាវ ឈានដល់ឃាត់ខ្លួន នៅថ្ងៃទី១៥ ខែធ្នូ រួចបញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកត្បូងឃ្មុំ ដើម្បីសាកសួរ តាមពាក្យបណ្ដឹងស្ត្រីឈ្មោះ ឈឿន ស្រ៊ន់ អាយុ៣៥ឆ្នាំ ត្រូវជាម្ដាយបង្កើត របស់ក្មេងស្រីរងគ្រោះ។

លោកអធិការរង នគរបាលស្រុកត្បូងឃ្មុំ បានបន្តថាៈ ដើមហេតុ នៃការចាប់រំលោភនេះ បានកើតឡើង កាលពីព្រឹក ថ្ងៃទី១៤ ធ្នូ កន្លងទៅ ខណៈពេលដែល ម្ដាយ បានចេញទៅស្រែ ក៏ទុកកូនស្រី ផ្ញើនឹងអ្នកជិតខាង ដែលជាជនសង្ស័យ ខាងលើ ឲ្យជួយមើល ។ លុះនៅពេលម្តាយ ចេញផុត ជនសង្ស័យ ក៏បានធ្វើសកម្មភាព ចាប់បង្ខំរំលោភសេពសន្ថវៈ កុមារីរងគ្រោះ ដែលកំពុងដេកលើអង្រឹង នៅក្រោមផ្ទះ ទាំងកំរោល ជាហេតុធ្វើឲ្យក្មេងស្រីរងគ្រោះ ស្រែកយំ បង្កឲ្យភ្ញាក់ផ្អើល ដល់អ្នកជិតខាង នាំគ្នារត់មកមើល រួចបញ្ជូនក្មេងស្រីរងគ្រោះ ទៅពិនិត្យនៅមណ្ឌលសុខភាព ឃុំអញ្ចើម និងបញ្ជូនបន្ដទៅមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក៕/V

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular