វៀតណាម​ចាប់ផ្តើម​សាកល្បង​វ៉ាក់សាំង​កូវី​ដ​១៩​លើ​មនុស្ស​

​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖ ការសាកល្បង​លើ​មនុស្ស​សំរាប់​វ៉ាក់សាំង​កូវី​ដ​១៩Nanocovax ផលិត​ដោយ​ក្រុមហ៊ុន​វៀតណាម បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ធ្នូ ។​បុរស​២​នាក់ និង​ស្ត្រី​ម្នាក់​ត្រូវបាន​​ចាក់​វ៉ាក់សាំង​នៅ​ដំណាក់កាល​ទី​១​នេះ នៅ​ម៉ោង​៨​ព្រឹក នៅ​សកល​វិទ្យាល័យ​ពេទ្យ​យោធា​វៀតណាម​ក្នុង​ទីក្រុង​ហាណូយ និង​ពួក​គេ​មាន​សុខភាព​នឹងនរ​ទេ​ក្រោយ​ការចាក់​បាន​២​ម៉ោង​។​

​ពួកគេ​នឹង​ត្រូវ​អ្នកជំនាញ​ការតាមដាន​សុខភាព​ពេញ​៧២​ម៉ោង​។​

​អ្នក​ទាំង​៣​នេះ ត្រូវ​បាន​ជ្រើស​ចេញពី​អ្នកស្ម័គ្រចិត្ត​ជា​ង​២០០​នាក់ ដែល​បាន​ចុះឈ្មោះ​សុំ​ចូល​ចាក់​សាកល្បង​វ៉ាក់សាំង​ផលិត​ដោយ​ក្រុមហ៊ុន​Nanogen Pharmaceutical Biotechnology JSC សហការ​​ជាមួយ​បណ្ឌិតសភា​វេជ្ជសាស្ត្រ​យោធា​វៀតណាម​។​

​ឧត្តមសេនីយ៍ ដូ គូ​យេត នាយក​សកល​វិទ្យាល័យ បាន​និយាយថា «​ពេល​នេះ​វៀតណាម​ប្រាប់​ពិភពលោក​ថា យើង​ជា​ធ្វើបាន និង​តាមពិត​យើង​បាន​បញ្ជាក់​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​ការប្រយុទ្ធប្រឆាំង​ជំងឺ​​កូវី​ដ​១៩​តាំងពី​មុន​មក​»​។​

​ការចាក់​សាកល្បង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ជា​ផ្នែក​នៃ​ការសាកល្បង​វ៉ាក់សាំង​Nanocovax​ដំណាក់កាល​ទី​១​នៅ​វៀតណាម ដោយ​ការសាកល្បង​ពិសោធន៍​លើ​មនុស្ស​ដើម្បី​អោយ​ដឹង​ប្រសិទ្ធភាព​និង​សុវត្ថិភាព​ថ្នាំ​​វា​ទាមទារ​៣​ដំណាក់កាល​។​

​មនុស្ស​៥៧​នាក់​ទៀត​ក្នុងចំណោម​៦០​នាក់​ដែល​ត្រូវបាន​ជ្រើសរើស​សំរាប់​ការសាកល្បង​ដំណាក់កាល​ដំបូង​នេះ នឹង​ទទួល​វ៉ាក់សាំង​នៅ​៣​ថ្ងៃ​បន្ទាប់​ទៀត​។​

​ការ​សាក​ពិសោធន៍​នៅ​ដំណាក់កាល​ទី​២ អាស្រ័យ​លើ​លទ្ធផល​នៃ​ការសាកល្បង​លើក​នេះ និង​ត្រូវ​អនុវត្ត​លើ​អ្នកស្ម័គ្រចិត្ត​៤០០​ទៅ​៦០០​នាក់ តែបើ​ជោគជ័យ​ដោយ​បញ្ចប់​ការពិសោធន៍​នៅ​ដំណាក់​ទី​៣​ប្រហែល​​ពាក់កណ្តាល​ឆ្នាំ​ក្រោយ Nanocovax​នឹង​ត្រូវ​ផលិត​ចេញ​ទ្រង់ទ្រាយ​ធំ​ហើយ​ចេញលក់​សំរាប់​ប្រជាជន​វៀតណាម​តែ​១២០.០០០​ដុង​(៥,១៧​ដុល្លារ​)​ក្នុង​មួយ​ដូស​ប៉ុណ្ណោះ​៕

​បុរស​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ពិសោធន៍ Nanocovax​នៅ​ក្រុង​ហាណូយ កាលពី​ថ្ងៃ​១៧​ធ្នូ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular