Home ព័ត៌មានជាតិ សន្តិសុខ ប្រទះឃើញសាកសព...

ប្រទះឃើញសាកសព មួយកំណាត់ខ្លួន អណ្តែតទឹកទន្លេចតុមុខ ខាងកើតវត្តឧណ្ណាលោម

ដោយៈ សម្បត្តិ / ភ្នំពេញៈ អ្នកនេសាទ បានប្រទះឃើញសាកសព ដោយមានសភាពរលេះរលួយ សល់ត្រឹមចង្កេះ មកត្រឹមជង្គង់ អណ្តែតទឹកទន្លេចតុមុខ បង្កឱ្យមានការភ្ញាក់ផ្អើល នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅច្រាំងទន្លេ ខាងកើតវត្តឧណ្ណាលោម ស្ថិតក្នងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។

បើតាមប្រភពចេញពីកន្លែងហេតុ បានដឹងថា មុនពេលភ្ញាក់ផ្អើល មានប្រជានេសាទ បានប្រទះឃើញសាកសព ដែលមានមួយកំណាត់នេះ អណ្តែត នៅលើផ្ទៃទឹកទន្លេ មុខវត្តឧណ្ណាលោម ហើយប្រជានេសាទ បានយកឈើអូស មកច្រាំងទន្លេ ទើបរាយការណ៍ ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យ នៅកន្លែងកើតហេតុ។

ក្រោយទទួលបានព័ត៌មាននេះ លោកមេប៉ុស្តិ៍ផ្សារកណ្តាលទី១ បានដឹកនាំកម្លាំង ចុះទៅទីតាំងនោះ រួចរាយការណ៍បន្ត ទៅផ្នែកជំនាញការិយាល័យ ពិនិត្យ និងវិភាគ កន្លែងកើតហេតុ ចុះមកធ្វើការវិភាគ និងកោសល្យវិច័យ ។ ក្រោយពិនិត្យរួច សមត្ថកិច្ចជំនាញ សន្និដ្ឋានថា សពអាចមានវ័យ ជាង ១៥ ទៅ ១៦ ឆ្នាំប៉ុណ្តោះ ព្រោះឆ្អឹងមានសភាពតូចៗ ។

បច្ចុប្បន្ន សពត្រូវបានផ្នែកជំនាញ វេចខ្ចប់យកទៅពិនិត្យវិភាគបន្ត នៅវត្តស្ទឹងមានជ័យ ព្រោះអាចជាករណីឃាតកម្ម។ ចំពោះករណីអ្វីអោយពិតប្រាកដនោះ រស្មីកម្ពុជា នឹងរង់ចាំរបាយការណ៍លម្អិត ពីសមត្ថកិច្ចជំនាញ ផ្សាយជូនបន្ថែមទៀត ៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular