Home ព័ត៌មានជាតិ សេដ្ឋកិច្ច រដ្ឋាភិបាលជប៉...

រដ្ឋាភិបាលជប៉ុន ផ្តល់ថវិកាជាង ៣៩ ម៉ឺនដុល្លារ ដល់កម្ពុជា សម្រាប់ជួយលើវិស័យ សាធារណការ ធនធានទឹក និងកសិកម្ម

ដោយៈ សុផល / ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្តល់ថវិកា សរុបចំនួន ៣៩២.៣៧១ ដុល្លារសហរដ្ឋអាមេរិក ដល់អង្គការទទួលជំនួយ ចំនួន ៣ ក្រោមក្របខ័ណ្ឌ សហប្រតិបត្តិការសេដ្ឋកិច្ច របស់ជប៉ុន លើជំនួយឥតសំណង សម្រាប់គម្រោងសន្តិសុខមនុស្សជាតិ (“ KUSANONE”) ។

ថវិកាចំនួន ១៩៦.៣៥០ ដុល្លារអាមេរិក នឹងផ្តល់ឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកោះកុង សម្រាប់គម្រោងកែលម្អផ្លូវ នៅឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។ ថវិកាចំនួន ៩០.១៥៨ ដុល្លារ នឹងផ្តល់ទៅមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ឆ្នាំង សម្រាប់គម្រោងស្តារប្រព័ន្ធធារាសាស្ត្រ រោងដំរី ក្នុងខេត្តកំពង់ឆ្នាំង។ ចំណែកថវិកា ចំនួន ១០៥.៨៦៣ ដុល្លារអាមេរិក សម្រាប់គម្រោងពង្រឹងសហករណ៍កសិកម្ម នៅស្រុកកោះញែក និងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី នឹងប្រគល់ជូនមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគីរី។

ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងផ្តល់ជំនួយ នឹងប្រព្រឹត្តិទៅ នៅថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ នៅស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា៕PC

ពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង ផ្តល់ជំនួយ នាពេលកន្លងមក

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular