Home ព័ត៌មានជាតិ សេដ្ឋកិច្ច ក្រសួង​សាធារណ...

ក្រសួង​សាធារណការ ប្រកាស​ផ្អាក​ដំណើរការ ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា បណ្តោះ អាសន្ន​រយៈពេល ៣ ថ្ងៃ ដើម្បី​រៀបចំ​ប្តូរ​ទីតាំង​

ដោយៈ សុផល / ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ប្រកាស​ផ្អាក​ដំណើរការ ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា បណ្តោះអាសន្ន រយៈពេល ៣ ថ្ងៃ ដើម្បី​រៀបចំ​ប្តូរ​ទីតាំង​។​

​នៅថ្ងៃនេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ជូនដំណឹង ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រោម​ឱវាទ​ក្រសួង អង្គភាព​ផ្តល់​សេវាសាធារណៈ នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ក្រុមហ៊ុន គ្រឹះស្ថាន ហិរញ្ញវត្ថុ ធនាគារ​ដៃគូ ភាគី​ពាក់ព័ន្ធ និង​សាធារណជន​ឱ្យបាន​ជ្រាបថាៈ ក្រសួង នឹង​រុះរើ​ប្តូរ​ទីតាំង ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ដែល​បណ្តាលឱ្យ​មានការ​ប៉ះ ពាល់​ដល់ ការប្រើប្រាស់​បណ្តាញ​អ៊ី​ន​ធើ​ណែ​ត និង​បណ្ដា​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​របស់​ក្រសួង សាធារណការ និង​ដឹកជញ្ជូន​។​

​ដើម្បីឱ្យ​ការរុះរើ​ផ្លាស់ប្តូរ​ទីតាំង​នេះ មានដំណើរ​ការ ប្រព្រឹត្ត​ទៅដោយ​រលូន​ក្រសួង សាធារណការ និង ដឹកជញ្ជូន នឹង​ផ្អាក​ដំណើរការ​ហេ​ដ្ឋា រចនាសម្ព័ន្ធ​បច្ចេកវិទ្យា ក៏ដូចជា បណ្តា​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម របស់​ក្រសួង​ចំនួន ៣ ថ្ងៃ ចាប់ពី​ថ្ងៃ​សុក្រ ទី​១៨ ខែធ្នូ ឆ្នាំ​២០២០ ហើយនឹង​បើក​ដំណើរការ​វិញ នៅ​ថ្ងៃ​ចន្ទ ទី​២១ ខែធ្នូ ឆ្នាំ​២០២០៕PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular