Home ព័ត៌មានជាតិ សង្គម ប្រធាន​អូឡាំព...

ប្រធាន​អូឡាំពិក​កម្ពុជា​វាយតម្លៃ​ខ្ពស់​ចំពោះ​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​

ដោយៈ ជា សីហៈ លោក បណ្ឌិត ថោង ខុន ប្រធាន​គណ​ក​ម្មា​ថិ​ការ​ជាតិ​អូឡាំពិក​បាន​វាយ តម្លៃ​ខ្ពស់​ចំពោះ​មហាសន្និបាត​របស់​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី (OCA) ឆ្នាំ​២០២០​នេះ ដែល​មានការ​ផុសផុល​ច្រើន ពិសេស​គឺ​សន្ទរកថា​គន្លឹះ​សំខាន់ៗ​របស់​ប្រធាន​ក្រុមប្រឹក្សា កីឡា​អូឡាំពិក​អាស៊ី គឺ​ព្រះអង្គម្ចាស សិ​ក អា​មេ​ដ (Sheikh Ahmad) ដែល​បាន​ថ្លែង​អំពី របៀបវារៈ គឺជា​លើក​ទី​១ ហើយ ដែល​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី បាន​ប្រជុំ​ដោយ​មិន បាន​ជួបជុំគ្នា ហើយ​ធ្វើតាម Online ដោយសារ​កូ​វីដ​-១៩ និង​សូម​ឲ្យ​មានការ​អត់ធ្មត់​ទៅ ដល់​ប្រទេស​ទាំងអស់ ដែល​មិនបាន​ជួប​ជួបគ្នា ។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បានផ្តល់​ខ្លឹមសារ ជារួម​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ថា នៅក្នុង​នោះ​ក៏មាន​សារ​គន្លឹះ​របស់​ប្រធាន​អូឡាំពិក​អន្ដរជាតិ លោក​បណ្ឌិត ថូ​ម៉ាស បាច ( Thomas Bach) បាន​ថ្លែង​សារ​នៅពេល​កាលៈទេសៈ​ដ៏ លំបាក​សម្រាប់​ចលនា​អូឡាំពិក​ទូទាំង​ពិភពលោក ដែល​ជួប​បញ្ហា​កូ​វីដ​-១៩ គឺ​សូម​ឲ្យ​ប្រទេស ទាំងអស់​យក​បញ្ហា​ទាំងអស់នេះ ទៅជា​មេរៀន និង​ជា​បទពិសោធ សម្រាប់ធ្វើ​ការពង្រឹង សាមគ្គីភាព​ជាមួយ​គ្រួសារ​កីឡា​អូឡាំពិក​ទាំងអស់ គឺ​សូម​ឲ្យ​អត់ធ្មត់ និង​ត្រូវមាន​ស្មារតី ក្នុងការ​អភិវឌ្ឍ​ចលនា​អូឡាំពិក​ឲ្យ​ទៅ​មុខជា​បណ្ដើរៗ​។ ដោយសារ​មាន​ស្មារតី​អូឡាំពិក ស្មារតី​រួបរួមគ្នា ស្មារតី​សាមគ្គីភាព​គ្នា​គ្រប់​និន្នាការ​ទាំងអស់​បានធ្វើ​ឲ្យ​ចលនា​អូឡាំពិក​នៅរស់ និង​ជំរុញ​ការអភិវឌ្ឍ​បាន​ពិសេស​គឺ​សូម​ឲ្យ​ប្រទេស​ទាំងអស់​មាន​ស្មារតី​ចូលរួម​លេង កីឡា​អូឡាំពិក នៅ​ទីក្រុង​តូ​ក្យូ ឆ្នាំ​២០២១ ដែល​ត្រូវ​រួមគ្នា​ធ្វើ​ឲ្យ​ការប្រកួត​នេះ​កើតឡើង ប៉ុន្តែ​ការប្រកួត​មាន​សុវត្ថិភាព​សម្រាប់​អ្នកចូលរួម​ទាំងអស់ ។​

​នៅក្នុង​បេក្ខភាព​ប្រកួតប្រជែង​ទីក្រុង ដូ​ហា (DOHA) និង​ទីក្រុង រី​យា​ត ( Riyadh)​ដែល​ត្រៀម ទទួល​ធ្វើ​ម្ចាស់ផ្ទះ កីឡា​អាស៊ី ឆ្នាំ​២០៣០​នោះ គឺ​ទីក្រុង ដូ​ហា ទទួលបាន​ជោគជ័យ​ធ្វើ ម្ចាស់ផ្ទះ កីឡា​អាស៊ី​ឆ្នាំ​២០៣០ ខណៈ​ទីក្រុង រី​យា​ត គឺ​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំ​២០៣៤ ។ ការបោះ ឆ្នោត​មានការ​ប្រកួតប្រជែង​ខ្លាំង សម្រាប់​ប្រទេស​ទាំងពីរ ដែលមាន​លក្ខណៈសម្បត្តិ និង​ធនធាន​ខ្ពស់ ក្នុងការ​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​ទ្វីប​នេះ​។​

​ចាប់ពី​ខែមេសា ដល់​ខែធ្នូ ឆ្នាំ​២០២១ គឺមាន​ការប្រកួត (Games) ច្រើនណាស់ បន្ទាប់ពី​មាន ការពន្យា​ពេល​ពី​ឆ្នាំ​២០២០ ដូច្នេះ​ការប្រកួត​ទាំងអស់ ពិសេស​ម្ចាស់ផ្ទះ​ត្រូវបាន​រឹតបណ្ដឹង ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​កីឡាករ​-​កីឡាការិនី និង​ប្រតិភូ​ចូលរួម ហើយ​កាត់បន្ថយ រឿង​មិនចាំបាច់​មួយចំនួន ជុំវិញ​ការចូលរួម​នេះ​។​

​ប្រទេស​ទាំងអស់​បាន​មូលមតិ​គ្នា​ថា ការស្ដា​ឡើងវិញ បន្ទាប់ពី​កូ​វីដ​-១៩ ស្ដារ​ចលនា​អូឡាំពិក ឡើងវិញ បន្ទាប់ពី​ស្ថានភាព​កូ​វីដ​-១៩ ត្រូវបាន​រៀបចំ​ជា​យុទ្ធសាស្ដ្រ​របស់​ក្រុមប្រឹក្សា កីឡា​អូឡាំពិក​អាស៊ី ដោយ​យើង​ជំរុញ​ការអភិវឌ្ឍ ក្រោម​ផែនការ​យុទ្ធសាស្ដ្រ​ស្ដារឡើងវិញ ក្រោយពី​កូ​វីដ​-១៩ ដែល​យើង​ត្រូវ​នាំ​រួមគ្នា​ទាំងអស់ ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ស្ដារ​ការអភិវឌ្ឍ ទីក្រុង​ឡើងវិញ ទីក្រុង​ត្រូវធ្វើ​ម្ចាស់ផ្ទះ​នីមួយៗ ដោយ​ត្រូវ​រៀបចំ​ឡើងវិញ តាម​របត់​ថ្មី ប៉ុន្តែ​ត្រូវ​រៀបចំ​សកម្មភាព​នៃ​ការប្រកួត​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ ហើយ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច នៃ​ប្រទេស​នីមួយៗ ដែល​ធ្វើ​ម្ចាស់ផ្ទះ​ផងដែរ ។​

​លោក វ៉ា​ត់ ចំរើន បញ្ជាក់ជូន​បន្ថែមទៀត​ថា ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី ក៏បាន​ធ្វើ​របាយ ការណ៍​វឌ្ឍនភាព​ការងារ​របស់ខ្លួន ទោះបី​ស្ថិតក្នុង​ដំណាក់កាល​កូ​វីដ​-១៩ ប៉ុន្តែ​នៅតែមាន ដំណើរការ ពិសេស​គឺ​ការត្រៀម​បំរុង​នូវ​ថវិកា ដើម្បី​រំ​លោះ ឬក៏​ដើម្បី​បន្ដ​ការអភិវឌ្ឍ​របស់ ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី ក៏ដូចជា​អង្គការ​សាមគ្គី​អូឡាំពិក ដោយ​គេ​មាន​ថវិកាបម្រុង សម្រាប់​ឆ្នាំក្រោយ ទោះបី​ឆ្នាំ​២០២០ មាន​បញ្ហា​កូ​វីដ​-១៩ ប៉ះពាល់​ដល់​ថវិកា​ក៏ដោយ​។ ការព្រួយបារម្ភ​របស់​ប្រទេស​ទាំងអស់​ក្នុង​តំបន់​អាស៊ី គឺ​លទ្ធភាព​ថវិកា​របស់​ក្រុមប្រឹក្សា​កីឡា អូឡាំពិក​អាស៊ី ក្នុង​មហាសន្និបាត​អង្គការ​សាមគ្គី​អូឡាំពិក និង​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី បាន​អះអាងថា ថវិកា​គឺមាន​គ្រប់គ្រាន់ ក្នុងការ​ទប់ទល់ និង​ជំរុញ​ការអភិវឌ្ឍ​ឲ្យ​មាន​និរន្ដរភាព និង​ចីរភាព នៃ​ការអភិវឌ្ឍ​វិស័យ​កីឡា និង​ចលនា​អូឡាំពិក នៅ​អូឡាំពិក និង​ពិភពលោក គឺមាន​ការរៀបចំ​ថវិកា​គ្រប់គ្រាន់ សម្រាប់​ឆ្នាំ​២០២១-២០២២ បន្ទាប់ពី​ធូរស្រាល​ពី​ជំងឺ​កូ​វីដ​-១៩៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular