Home ព័ត៌មានជាតិ សន្តិសុខ រកឃើញ​ពពុះសណ្...

រកឃើញ​ពពុះសណ្តែក​១៤​គីឡូ ដាក់​សារធាតុ​គីមី​បូរ៉ា​ក់ និង​នំ​ចម្រុះ​៣២​គីឡូ​ហួស​កាលបរិច្ឆេទ​នៅផ្សារ​វាល​យន្ត​

​ដោយៈ​វ៉ៃ​កូ​/​ខេត្តស្វាយរៀងៈ សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការក្លែងបន្លំ​ខេត្ត​ស្វាយរៀង ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០​នេះ បាន​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្មខេត្ត អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​មុខទំនិញ​នៅ​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង ដើម្បី​ស្វែងរក​សារធាតុ​គីមី និង​ទំនិញ​ដែល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់​។ ជា​លទ្ធផល​ការពិនិត្យ​រកឃើញពពុះសណ្តែក​ចំនួន​១៤​គីឡូ មាន​ដាក់​សារធាតុ​គីមី​បូរ៉ា​ក់ និង​នំ​ចម្រុះ​ចំនួន​៣២​គីឡូ​ហួសកាលបរិច្ឆេទ​ប្រើប្រាស់​។

​លោក ផឹង និល ប្រធាន​សាខា ក.ប​.ប​ខេត្ត ដែល​បាន​ដឹកនាំ​សកម្មភាព​នេះ បាន​ឲ្យ​ដឹងថា កិច្ចការ​គឺ​ត្រួត​ពិ​នក​ត្យ​លើ​គ្រឿងឧបភោគ បរិភោគ​នៅតាម​ស្តង់​ក្នុង​ផ្សារ​តាំង​លក់ទំនិញ​មួយចំនួន និង​បាន​ប្រើប្រាស់​ឧបករណ៍​ធ្វើ Test Kits បឋម​លើ​ម្ហូបអាហារ ចំនួន​១៧​គំរូ និង​បន្លែ នំ បង្អែម​ចំនួន​២៧​គំរូទៀត យកមក​ធ្វើតេស្ត​ពិសោធន៍​នៅ​មន្ទីរពិសោធន៍​ខ្នាតតូច​ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​៕

​ជាមួយគ្នានេះ លោក ផឹង និល បាន​អំពាវនាវ​ដល់​អាជីវករ ដែលជា​អ្នកលក់ដូរ​ត្រូវ​ចូលរួម​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ក្នុងការ​ធ្វើតេស្ត​រក សារធាតុ​គីមី​ហាមឃាត់​ក្នុង​ម្ហូបអាហារ និង​ទំនិញ​ហួសកាលបរិច្ឆេទ​ប្រើប្រាស់ ដើម្បី​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ​៕

រកឃើញ​ពពុះសណ្តែក​១៤​គីឡូ ដាក់​សារធាតុ​គីមី​បូរ៉ា​ក់ និង​នំ​ចម្រុះ​៣២​គីឡូ​ហួស​កាលបរិច្ឆេទ​នៅផ្សារ​វាល​យន្ត​

រកឃើញ​ពពុះសណ្តែក​១៤​គីឡូ ដាក់​សារធាតុ​គីមី​បូរ៉ា​ក់ និង​នំ​ចម្រុះ​៣២​គីឡូ​ហួស​កាលបរិច្ឆេទ​នៅផ្សារ​វាល​យន្ត​

រកឃើញ​ពពុះសណ្តែក​១៤​គីឡូ ដាក់​សារធាតុ​គីមី​បូរ៉ា​ក់ និង​នំ​ចម្រុះ​៣២​គីឡូ​ហួស​កាលបរិច្ឆេទ​នៅផ្សារ​វាល​យន្ត​

រកឃើញ​ពពុះសណ្តែក​១៤​គីឡូ ដាក់​សារធាតុ​គីមី​បូរ៉ា​ក់ និង​នំ​ចម្រុះ​៣២​គីឡូ​ហួស​កាលបរិច្ឆេទ​នៅផ្សារ​វាល​យន្ត​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular