Home ព័ត៌មានជាតិ សន្តិសុខ ប្រើ​ប្រពន្ធ​...

ប្រើ​ប្រពន្ធ​ឲ្យ​យក​ថ្នាំលេប​មិនបាន ផឹកថ្នាំ​សម្លាប់​សត្វល្អិតស្លាប់​

ដោយៈ ស​រិ​ទ្ធ / បន្ទាយ​មាន​ជ័​យៈ បុរស​ម្នាក់មកពី​ផឹកស្រា ជាមួយ​មិត្តភក្ដិ ខឹង​ប្រើ​ប្រពន្ធ ឲ្យ​យក​ថ្នាំលេប មិនបាន ក៍​ទៅយក​ថ្នាំ​ខ្យងសម្លាប់​សត្វល្អិត មក​ផឹក​បណ្តាល​ឲ្យ​ស្លាប់ នៅតាម​ផ្លូវ ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ ។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​ម៉ោង ១០​និង​៤០​នាទី យប់ ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​វាលស្រែ​អា​ញ៉ា​ចេ​ត​ស្ថិតក្នុង ភូមិ​ចក ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា បុរស​រូបនេះ ឈ្មោះ ព្រិ​ម រ៉ាត់ អាយុ​៤០​ឆ្នាំ នៅ​ភូ​មិច​កកើត ឃុំ​រហាត់ទឹក ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច​ដដែល បាន​ឲ្យ​ដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ និង​មិត្តភក្តិ ២ ទៅ ៣ នាក់​ផ្សេងទៀត បាននាំគ្នា​ផឹកស៊ី​។ នៅពេល​ស្រវឹង ជនរងគ្រោះ បាន​ត្រឡប់​ទៅ​ខ្ទម​ស្រែ របស់ខ្លួន ហើយ បាន​ប្រើ​ឲ្យ​ប្រពន្ធ រក​ថ្នាំ​ឲ្យ​ខ្លួន​លេប តែ​ប្រពន្ធ​ថា មិនមាន​ថ្នាំលេប​ទេ​។ បន្ទាប់មក បុរស​នោះ បាន​និយាយថា ទៅយក​ថ្នាំ​ខ្យង​សម្លាប់​សត្វល្អិត​មក​ផឹក​។ និយាយ​ភ្លាម ប្រពន្ធ​ឃើញ​ប្តី​គាត់ យក​ថ្នាំ​ខ្យង លើក​មក​ផឹក​មែន បណ្តាល​ឲ្យ​ពុល​។ ពេលនោះ​ប្រពន្ធ​បាន ដឹក​យកមក សង្គ្រោះ នៅ​មន្ទីរពេទ្យ ទើបបាន​ពាក់​កណ្តាលផ្លូវ ក៏​ដាច់ខ្យល់​ស្លាប់ តែម្តង​។​

​សមត្ថកិច្ច​នគរបាល បាន​បន្តថាៈ កាលពីមុន បុរស​ម្នាក់នេះ ធ្លាប់បាន​ផឹកថ្នាំ​បាញ់​ស្មៅ ម្តងមកហើយ តែ​ជួយសង្គ្រោះ​ទាន់ពេល តែ​លើក​ទី​២​នេះ ផឹកថ្នាំ​ខ្យង​ប្រពន្ធ​ព្យាយាម​ជួយ សង្គ្រោះ​ដែរ តែ​មិន​អាចជួយ​បាន បណ្តាល​ឲ្យ​បាត់បង់​ជីវិត​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular