Home ព័ត៌មានអន្តរជាតិ WHO​និយាយថា រ...

WHO​និយាយថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ស្វាគមន៍​ដំណើរ​របស់​ក្រុម​ស៊ើបអង្កេត​មកកាន់​ចិន​

ប្រែ​សម្រួលៈ​វាសនា​/​សិង្ហ​បុរី​៖ អង្គការ​សុខភាព​ពិភពលោក​(WHO)​ដែល​ដឹកនាំ​បេសកកម្ម​ស៊ើបរក​ប្រភព​នៃ​ការកើត​ជំងឺ​ឆ្លងកូវី​ដ​១៩ បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ស្វាគមន៍​​ក្រុម​អ្នក​ស៊ើបអង្កេត​អន្តរជាតិ​មួយ​សំរាប់រ​ក​ប្រភពដើម​នៃ​ជំងឺ​កូវី​ដ​១៩ មក​កាន់​ប្រទេស​ចិន នៅ​ខែ​មករា​ខាងមុខ​។​

​កន្លង​មក​ចិន​ប្រឆាំង​ជំទាស់​នឹង​ការអំពាវនាវ​អោយ​មាន​ការ​ស៊ើប​អង្កេ​ជា​អន្តរជាតិ​មួយ​លើ​ប្រភព​កើត​វីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​ឆ្លងកូវី​ដ​១៩​សព្វថ្ងៃ ដោយ​និយាយថា ការអំពាវនាវ​ដូច្នេះ​ជា​ការប្រឆាំង​ចិន តែ​អនុញ្ញាត​អោយ​មាន​ការស៊ើបអង្កេត​ពី​អង្គការ​សុខភាព​ពិភពលោក​។​

​ទោះជា​យ៉ាងណា គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា​តើ ពួក​អ្នក​ស៊ើបអង្កេត​WHO​នឹង​ត្រូវ​អនុញ្ញាត​អោយ​ធ្វើ​ដំណើរ​ទៅពិនិត្យ​មន្ទីរពិសោធន៍​វីរុស​ចិន​មួយ​នៅ​ក្រុង​វូ​ហាន​ដែរ​ឬ​អត់ ពីព្រោះ​ផ្សារ​មួយ​ក្នុង​ក្រុង​នេះ​​ត្រូវ​គេ​ដឹង​ជា​សាធារណៈ​ថាកូ​វីដ​១៩​ត្រូវបាន​រកឃើញ​មុនគេ មុន​ពេល​ផ្ទុះ​កូវី​ដ​១៩​នៅ​ទូទាំង​ពិភពលោក​។​

​នាយក​គ្រាអាសន្ន​នៃ​ទីភ្នាក់ងារ​សុខភាព​របស់​អង្គការ​សហប្រជាជាតិ​នេះ​ប្រចាំ​ប៉ាស៊ីហ្វិក​ខាងលិច លោក​បា​បា​ទុន​ដេ អូ​ឡូ​វ៉ូ​គូ​ណេ បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា «WHO​បន្ត​​ទាក់ទង​ចិន និង​ត្រូវ​ពិភាក្សាគ្នា​អំពី​ក្រុម​អន្តរជាតិ​នេះ និង​ទីកន្លែង​ត្រូវ​ទៅ​ពិនិត្យ​។​តាម​ការដឹង​របស់​យើង​នៅពេលនេះ​គឺ​ថា ចិន​ស្វាគមន៍​ក្រុម​អន្តរជាតិ​នេះ និង​ដំណើរ​របស់​គេ​….​តាម​ការរំពឹង​ទុក​វា​នឹង​​កើត​ឡើង​នៅ​ឆាប់​បំផុត​នៅ​ខែ​មករា​»​។​

​សហរដ្ឋ​អាម៉េរិក ដែល​រង​ការវាយប្រហារ​ពី​កូវី​ដ​១៩​ខ្លាំងជាងគេ បាន​ចោទប្រកាន់​ចិន​ថា​លាក់បាំង​ទំហំ​នៃ​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​នៅក្នុង​ប្រទេស​ខ្លួន ហើយ​អំពាវនាវ​នាវ​អោយ​មាន​ការស៊ើបអង្កេត​ដោយ​ត​ម្លា​​ភាព​ពី​សំណាក់​WHO​និង​ថែម​ទាំង​បាន​រិះគន់​លក្ខខណ្ឌ​របស់​វា ដែល​អនុញ្ញាត​អោយ​អ្នកវិទ្យាសាស្ត្រ​ចិន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ដំណាក់កាល​ទី​១​។​

​សូមបញ្ជាក់​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​បាន​និយាយថា វីរុស​នេះ​កើត​នៅ​បរទេស​មុន​ពេល​វា​ត្រូវបាន​រកឃើញ​នៅ​ក្រុង​វូ​ហាន ដោយ​យោង​ដល់​ការរកឃើញ​វីរុស​នេះ​នៅក្នុង​អាហារ​ក្លាសេ​និង​លើ​កញ្ចប់​របស់​វា​ ខណៈ​សារព័ត៌មាន​វិទ្យាសាស្ត្រ​ក៏​បាន​និយាយថា វីរុស​នេះ​មាន​វត្តមាន​នៅ​អឺរ៉ុប​កាលពី​ឆ្នាំមុន មុន​វា​បង្ហាញ​ខ្លួន​នៅ​ក្រុង​វូ​ហាន​។​

​សូមបញ្ជាក់​ថា រហូតមកទល់​ពេលនេះ វីរុស​កូរ៉ូណា​បាន​ចម្លង​មនុស្សជាង​៧២,៩២​លាន​នាក់​នៅ​ទូទាំង​ពិភពលោក និង​មនុស្ស​១.៦៤១.៧៣៣​នាក់​បាន​ស្លាប់​ដោយសារ​វា​ក្នុង​រយៈពេល​ជិត​១​ឆ្នាំ​៕

​ប៉ូលិស​ឈរ​យាម​ផ្សារ​អាហារ​សមុទ្រ​នៅ​ក្រុង​វូ​ហាន ក្រោយ​អ្នកជំងឺ​កូវី​ដ​១៩​ត្រូវបាន​រកឃើញ​នៅ​ទីនេះ​កាលពីដើមឆ្នាំ​២០២០

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular